អ្នកជំនាញ ៖ ​អ្នកអភិវឌ្ឍន៍​គួ​រយកចិត្តទុកដាក់​លើការ​សាងសង់សំណង់បៃតង

ភ្នំពេញ ៖ ការអភិវឌ្ឍ​សំណង់​​បៃតង​នៅកម្ពុជា​នាពេលបច្ចុប្បន្ន​នេះ​​មានកម្រិតតិច​តួចនៅឡើយ ដែលទាមទារ​ឱ្យ​មានកា​រយកចិត្តទុកដាក់ ​និងចាប់ផ្ដើម​គិតគូរពី​សំណង់បៃតង​ឱ្យ​បានច្រើន​ដើម្បី​សន្សំសំចៃថាមពល ​និងកា​រ​ពារ​បរិស្ថាន ។

លោក​ ហាក់ទ្រី ទេវាយុធ​ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ធុរកិច្ច​​នៃក្រុមហ៊ុន​ Golden Tree បានមានប្រសាសន៍​ថា ​អ្នកអភិវឌ្ឍ​ន៍​សំណង់​នៅក្នុងប្រទេស​កម្ពុជា​គួរតែចាប់ផ្ដើម ​និងគិតគូរ​ពី​ការសាងសង់​សំណង់​បៃតង ខណៈ​ប្រទេស​ជាច្រើននៅលើ​ពិភពលោក​បាន​គិតគូរ​រួចហើយ​ និងផ្ដល់តម្លៃ​ដល់​ការ​សាងសង់​អគារ​បៃតង​នៅក្នុង​​ប្រទេស​របស់​គេ ។​

លោកបន្តថា​ ៖

“អគារ​បៃតង​មិនមែនសំដៅ​លើ​អគារ​ដាំដើមឈើឱ្យ​ទៅជាពណ៌​បៃតង​នោះទេ តែជា​អគារ​ដែល​គិតគូរ​ដល់​បរិស្ថាន​រាប់ចាប់តាំងពី​ការ​សាងសង់​រហូត​ដល់អគារ​នោះ​សង់រួចរាល់ ​និងដំណើរការ​។ តាម​បទ​ពិសោ​ធ​ន៍​​​ដែល​​​មាន​​​ អគារ​បៃតង​នៅក្នុង​ប្រទេស​កម្ពុជាយើងឃើញថា​​បានជួយកាត់បន្ថយ​ដល់កា​រប្រើ​ប្រាស់​​ថាមពល ទឹក​  នៅក្នុង​អគារ​ទាំង​មូល​ដែលជា​ការ​សន្សំសំចៃដ៏ធំមួយ​ និងជួយដល់​បរិស្ថាន​របស់​យើងផងដែរ “

លោកបន្ថែមថា ៖

“តាមរយៈបទពិសោធន៍​អគារ​វីត្រាស់​ដែល​យើ​ងបានគ្រប់គ្រង និងជា​អគារ​បៃតង​​ឃើញថា​អគារ​នេះបានជួយកាត់បន្ថយថាមពល​ប្រមាណជាង​២០​ភាគរយ ​និងសន្សំកា​រប្រើប្រាស់ទឹក​រហូតដល់ជាង​៥០​ភាគរយ ដូច្នេះ​បើសិនជា​កម្ពុជា​មានការ​សាងសង់​អគារ​បៃតង​កាន់តែច្រើននោះ យើង​នឹងអាចសន្សំសំចៃ​បានច្រើនណាស់”

លោក ​ស៊ីម បូវិសាល ​ទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជា​ក៏បានលើកឡើងផងដែរថា ការសាងសង់​អគារ​បៃតងតាមការពិតទៅ​គឺមានការ​ចំណាយ​ច្រើនជាង​ការសាងសង់​អគារ​ធម្មតា ប៉ុន្តែគុណ​សម្បត្តិ​នៃ​អគារ​បៃតង​គឺមានច្រើនលើស​លប់ ហើយម្ចាស់អគារ​នឹង​ទទួលបានផល​ចំណេញខ្ពស់ពី​ប្រតិបត្តិការ​​នៅក្នុ​ងអគារ​ ។​ អ្វីដែលពិសេស​នោះ គឺអ្នកធ្វើការ​នៅក្នុងអគារ​នោះ​ទទួលបាន​ផាសុកភាពក្នុងការ​រស់​នៅ​ប្រកបដោយ​សុខភាពល្អ​ ។

ជាមួយគ្នានេះ លោក​បាន​ជំរុញឱ្យ​វិនិយោគិន ​ឬអ្នកសាងសង់អគារ​ក្រោយៗ​គួរ​ងាក ​និងគិតគូរឱ្យបានច្រើនលើសំណង់​អគារ​បៃតង ​​ខណៈ​ប្រទេស​ជិតខាង​ក៏ដូចជា​ប្រទេស​​នៅលើពិភពលោកនេះ បានគិតគូរយូរមកហើយ​ពីបញ្ហា​នេះ ​ក្នុងពេលដែល​កម្ពុជា​មានសំណង់អគារ​បៃតង​តិចតួច​បំផុត​ធៀបនឹង​ប្រទេស​ជិត​ខាង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)