កម្ពុជាកំពុងបង្ហាញឧត្តមភាពទៅឆាកអន្តរជាតិតាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ – ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ម្សិលមិញនេះ រាជធានីភ្នំពេញទទួលដំណើរនៃការមកដល់របស់គណៈប្រតិភូនៃបណ្តាអង្គការអន្តរជាតិធំៗ រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួនលើពិភពលោក និងបណ្តាប្រទេសអាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ស្របពេលដែលកម្ពុជាធ្វើប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២នេះ កម្ពុជាបាន និងកំពុងធ្វើយ៉ាងណារក្សា និងកំពុងបន្តប្រកាន់ខ្ជាប់នូវការសម្រេចចិត្តឯករាជ្យរបស់ខ្លួន ទាំងក្នុងទិដ្ឋភាពគោលនយោបាយក្នុងស្រុក និងបរទេស ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសសន្តិសុខជាតិ និងការពារជាតិ ដោយគោរពតាមគោលការណ៍អព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ អនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការបន្តសកម្មភាពដែលសមស្របបំផុតក្នុងការការពារបូរណភាពទឹកដី និងផលប្រយោជន៍ស្នូល ស្របតាមរដ្ឋធម្មនុញ្ញនៃសមាគមអាស៊ាន និងការរួមរស់ដោយសន្តិភាពជាមួយប្រទេសជិតខាង និងជាមួយប្រទេសទាំងអស់ក្នុងពិភពលោក ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី និងផលប្រយោជន៍ទៅវិញទៅមក។

ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការរួមចំណែកជាបន្តបន្ទាប់ដល់ការលើកកម្ពស់សហគមន៍អាស៊ាន ដែលធ្វើឡើងដោយផ្អែកលើមូលដ្ឋាន និងគោលការណ៍មួយចំនួន ប្រកាន់ខ្ជាប់នូវការឯកភាពនៅក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចចិត្តទាំងអស់ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃជាដើម ជាមួយនឹងការផ្តោតលើប្រជាជន ការបង្រួបបង្រួម ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ជំរុញ និងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍។

លោកបណ្ឌិត ហុង វណ្ណៈ បានបង្ហាញទស្សនៈថា កម្ពុជាកំពុងតែខិតខំពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដែលមានស្រាប់ជាមួយប្រទេសសមាជិកអាស៊ាន។ លើសពីនេះ ការជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងកណ្តាល អាស៊ីកណ្តាល អាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាសក្ខីភាពដ៏ប្រត្យក្សក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូឱ្យកាន់តែប្រសើរឡើង។

លោកបណ្ឌិតបានប្រាប់ AMS ថា ទាក់ទងនឹងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗនេះ កម្ពុជាមានកិត្តិយសឧត្តុង្គឧត្តមលើឆាកអន្តរជាតិ ដោយបានបង្ហាញពីសុខសន្តិភាពរបស់ប្រទេសកម្ពុជា  បង្ហាញពីវឌ្ឍនភាពទាំងសង្គម សេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញអំពីកិច្ចសហប្រតិបត្តិការ និងការជំរុញប្រតិបត្តិការជាមួយនឹងប្រទេសដទៃទៀតក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ៖

“យើងដឹងហើយថា អាស៊ានក្លាយជាអង្គការក្នុងតំបន់ដ៏សំខាន់មួយ ក៏ដូចជាក្នុងពិភពលោកលោកដែលមានអាយុច្រើនឆ្នាំមកហើយ រួមទាំងការវិវត្តន៍នូវទិដ្ឋភាពជាច្រើន ទាំងសមាជិក យន្តការថ្មីៗ និងយន្តការឥណ្ឌូប៉ាស៊ីហ្វិក អាស៊ានផ្លាស់ (ASEAN Plus) ដោយបូកជាមួយនឹងឥណ្ឌា ជប៉ុន កូរ៉េ  ចិន ជប៉ុន អាមេរិក ធ្វើឱ្យទំហំកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែធំ ដែលឥទ្ធិពលតំបន់អាស៊ានក្លាយជាមានសារសំខាន់លើពិភពលោកទាំងទិដ្ឋភាពសេដ្ឋកិច្ច និងការទូត”

លោកបណ្ឌិត ហុង វណ្ណៈ បានបន្តថា ក្នុងរយៈពេលជាង ១០ ឆ្នាំហើយ ដែលកម្ពុជាមានឱកាសបង្ហាញនូវការជួបជុំគ្នានៅរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំធំជាអន្តរជាតិបែបនេះ។ បើនិយាយអំពីទិដ្ឋភាពសេដ្ឋកិច្ច និងផលចំណេញ កម្ពុជាបានទទួលអត្ថប្រយោជន៍សេដ្ឋកិច្ចដោយប្រយោល តាមរយៈកិច្ចប្រជុំទ្វេភាគី និងពហុភាគីនៃបណ្តាប្រទេសដែលចូលរួម។

សូមបញ្ជាក់ថា កម្ពុជាជាប្រជាជាតិមួយ ដែលកំពុងតែខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យ គោលការណ៍ “ជំរុញការទូតសេដ្ឋកិច្ច” ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ភាពផ្លាស់ប្តូរការយកចិត្តទុកដាក់ពីការអនុវត្តគោលនយោបាយការទូតជាប្រពៃណីទៅជាការទូតដែលផ្តល់សេដ្ឋកិច្ច វប្បធម៌ និងវិស័យទេសចរណ៍ជាស្នូល នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគពីបរទេស ការធ្វើពិពិធកម្មប្រភពវិនិយោគ ការពង្រីកទីផ្សារនាំចេញផលិតផលកម្ពុជា ការទាក់ទាញភ្ញៀវទេសចរ និងការលើកកម្ពស់វប្បធម៌កម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងស្មារតីនេះ កម្ពុជាក៏ត្រូវបានកត់សម្គាល់ថា បាន និងបន្តដំណើរឆ្ពោះទៅរកផ្លូវសេរីភាវូបនីយកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មបើកចំហ និងសកលភាវូបនីយកម្ម ព្រមទាំងខិតខំជំរុញពាណិជ្ជកម្មពហុភាគីជាមួយស្ថាប័ននានា ទាំងអង្គការពាណិជ្ជកម្មពិភពលោក អង្គការតំបន់ និងទ្វេភាគី។ កម្ពុជាក៏បានដើរតួក្នុងន័យស្ថាបនា ខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដទៃទៀត ដូចជាសាធារណរដ្ឋកូរ៉េ ជប៉ុន ចិន ហើយកំពុងតែមានគោលការណ៍តម្រង់ទៅរកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)ថែមទៀត។

ក្នុងន័យនេះ ទោះបីជាកម្ពុជាខ្លួនឯង និងពិភពលោក បានឆ្លងកាត់នូវបញ្ហាចាក់ស្រេះដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ បញ្ហាសង្រ្គាមអ៊ុយក្រែន បញ្ហាផលប៉ះពាល់នៃទណ្ឌកម្ម បញ្ហាតំបន់ ប៉ុន្តែដោយសារតែមានគោលការណ៍ និងភាពច្បាស់លាស់ម្ចាស់ការរបស់ខ្លួន កម្ពុជានៅតែរក្សាបាននូវស្ថិរភាពនៃគោលនយោបាយការទូតជាមួយនឹងបណ្តាប្រទេសនានានៅលើពិភពលោក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)