រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សប្រចាំខែសម្រាប់ឆ្នាំថ្មី២០២៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សប្រចាំខែ ដែលតម្រូវឱ្យរដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តទៅ។

យោងអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់បៀវត្ស ​ដោយអនុក្រឹត្យ​នេះមានគោលបំណងកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល និងតារាងភាគនៃប្រាក់បៀ​វត្សជាប់ពន្ធប្រចាំខែរបស់និយោជិតនិវាសនជន។

តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំបានអនុលោមតាមមាត្រា២០ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ប្រាក់ចំណូលជាប់ពន្ធ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនតាមថ្នាក់ ដូចមានចែង ក្នុងតារាងខាងក្រោម៖

ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖ ចាប់ពី ០រៀល ដល់ ១៨ ០០០ ០០០រៀល អត្រាពន្ធ 0%។ ចាប់ពី ១៨ ០០០ ០០១រៀល ដល់ ២៤ ០០០ ០០០រៀល អត្រាពន្ធ ៥%។ ចាប់ពី ២៤ ០០០ ០០១រៀល ដល់ ១០២ ០០០ ០០០រៀល អត្រាពន្ធ ១០%។ ចាប់ពី ១០២ ០០០ ០០១រៀល ដល់ ១៥០ ០០០ ០០០រៀល អត្រាពន្ធ ១៥% និងលើសពី ១៥០ ០០០ ០០០រៀល អត្រាពន្ធ ២០%។

ដោយឡែក អនុលោមតាមមាត្រា៤៧ថ្មី (បី) នៃច្បាប់ស្តីពីសារពើពន្ធ និយោជិតនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ប្រចាំខែ និងត្រូវបានកាត់ទុកដោយនិយោជក តាមអត្រាកំណើនតាមថ្នាក់ ដូចមានចែងក្នុងតារាងខាងក្រោម ៖

ភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ៖ ចាប់ពី ០រៀល ដល់ ១ ៥០០ ០០០រៀល អត្រាពន្ធ ០%។ ចាប់ពី ១ ៥០០ ០០១រៀល ដល់ ២ ០០០ ០០០រៀល អត្រាពន្ធ ៥%។ ចាប់ពី ២ ០០០ ០០១រៀល ដល់ ៨ ៥០០ ០០០រៀល អត្រាពន្ធ ១០%។ ចាប់ពី ៨ ៥០០ ០០១រៀល ដល់ ១២ ៥០០ ០០០រៀល អត្រាពន្ធ ១៥% និងលើសពី ១២ ៥០០ ០០០រៀល អត្រាពន្ធ ២០% ។

សូមបញ្ជាក់ថា ពាក្យ​«​ប្រាក់បៀវត្ស​» ត្រូវបាន​ច្បាប់​ស្ដីពី​សារពើពន្ធឱ្យ​និយមន័យ​ថា ប្រាក់បៀវត្ស​សំដៅ​ដល់​បៀវត្ស លាភការ ប្រាក់​បំណាច់ បុព្វលាភ ប្រាក់​ម៉ោង​បន្ថែម ប្រាក់​ប៉ះប៉ូវ​នានា និង​អត្ថប្រយោជន៍​បន្ថែម​ដែល​បាន​ទូទាត់​ឱ្យ​ដល់​និយោជិត ឬ​ដែល​បាន​ទូទាត់​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ ឬ​ប្រយោល​ដល់​និយោជិត​ចំពោះ​ការបំពេញ​សកម្មភាព​បម្រើ​ការងារ​។​

​ដើម្បី​គណនា​ពន្ធលើប្រាក់បៀវត្ស គេ​ត្រូវ​រក​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស ដោយ​ត្រូវយក​ចំនួន​ប្រាក់បៀវត្ស​សរុប ក្រៅពី​ប្រាក់រង្វាន់ និង​ប្រាក់ឧបត្ថម្ភ ដូច​មាននៅ​ក្នុង​សារាចរ​ខាងលើ រួច​ដកចេញ​នូវ​បន្ទុក​សហព័ន្ធ​និង​កូន​។ បន្ទាប់មក​ត្រូវ​ពិនិត្យ​មើលថា តើ​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស​ស្ថិតក្នុង​ថ្នាក់​អត្រាពន្ធ​មួយណា ទើប​យក​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស​នោះ ទៅ​គុណ​នឹង​អត្រាពន្ធ​នីមួយៗ ហើយ​ដកចេញ​នូវ​លម្អៀង​លើ​ប្រាក់​ពន្ធ​សម្រាប់​ថ្នាក់​អត្រាពន្ធ​នោះ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា