អាំងប៉ាវមិនត្រឹមតែជាអំណោយក្នុងពេលចូលឆ្នាំថ្មី តែថែមទាំងជាវត្ថុស័ក្តិសិទ្ធយក្នុងជំនឿពលរដ្ឋចិន

អាំងប៉ាវ ឬស្រោមសំបុត្រតូចពណ៍ក្រហមគឺជាវត្ថុដ៏មានតម្លៃ និងគួរឲ្យស្រលាញ់ក្នុងចំណោមពលរដ្ឋចិន ពីព្រោះថានៅអំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំ ដែលជាពេលវេលាជួបជុំយ៉ាងសប្បាយរីករាយនោះ វាគឺជាកញ្ចប់ដែលមានលុយជាអំណោយនៅពីខាងក្នុង ឬជាភាសាចិនគឺ 红包 (hóng bāo) ចែកជូនគ្នាទៅវិញទៅមក។

តាមរយៈការជូនអាំងប៉ាវគ្នាទៅវិញទៅមក ជាពិសេសពីមនុស្សពេញវ័យទៅកូនក្មេង និងពីមនុស្សពេញវ័យ ឬក្មេងៗ ទៅកាន់មនុស្សមានវ័យចាស់ជាង គឺជាវប្បធម៍ជាយូរលង់ណាស់មកហើយរបស់ប្រទេសចិន ដែលអត្ថន័យដ៏ខ្លីគឺជាការជូនពរសំណាងល្អនិងជូនពរឱ្យសម្បូរទ្រព្យធនកាន់តែច្រើនឡើង។

ក្រៅពីនោះការជូនអាំងប៉ាវពីសំណាក់មនុស្សមានវ័យក្មេងទៅកាន់ក្រុមមនុស្សមានវ័យចំណាស់ វាក៏មានអត្ថន័យជាការជូនពរឱ្យពួកគេមានអាយុយឺនយូរ និងដើម្បីបង្ហាញពីការដឹងគុណចំពោះពួកគាត់ផងដែរ។​ នៅក្នុងតំបន់ខ្លះទៀតក្នុងប្រទេសចិនមិនត្រឹមតែការជូនអាំងប៉ាវរវាងមនុស្សខុសជំនាន់គ្នានោះទេ ការជូនអាំងប៉ាវត្រូវបានធ្វើឡើងរវាងក្រុមមនុស្សដែលមានគ្រួសាររួចហើយទៅកាន់មិត្តភ័ក្តដែលមិនទាន់រៀបការក៏បានបង្ហាញអំពីការជូនពរឱ្យពួកគេជួបតែសំណាងក្នុងជីវិតផងដែរ។

មានរឿងនិទានជាច្រើនអំពីប្រវត្តិនៃការផ្តល់អាំងប៉ាវគ្នាទៅវិញទៅមក ដែលវាគឺជាជំនឿមួយផងដែររបស់ពលរដ្ឋចិន ៖

យោងតាមការនិទានខ្លះ គេបាននិយាយថា កាលពីបុរាណមកមានបិសាចដ៏ចម្លែកមួយក្បាលមានឈ្មោះថា Nian ដែលតែងតែចេញមកចាប់មនុស្សស៊ីជាអាហារជារៀងរាល់មួយឆ្នាំម្តង ដូចនេះហើយពលរដ្ឋចិនបានប្រើប្រាស់ពីធីជួបជុំគ្នា និងពិធីអបអរសាទរនៅរដូវកាលនេះ ទៅជាការបំភ័យបិសាចមួយក្បាលនោះ ហើយបន្ថែមលើសពីនេះ ឪពុកម្តាយបានជូនលុយទៅឱ្យកូនតូចៗរបស់ខ្លួននៅយប់ថ្ងៃនោះផងដែរ ក្នុងអត្ថន័យថា ពួកគេអាចប្រើប្រាស់លុយនេះទៅឱ្យបិសាច ដើម្បីជាថ្នូរនឹងការដែលមិនចាំបាច់ចាប់ពួកគេស៊ីផងដែរ។

នៅក្នុងរឿងនិទានបុរាណខ្លះវិញក៏បានពណ៍នាថា មានបិសាចមួយឈ្មោះថា Sui​ នឹងចេញមកពេលចូលឆ្នាំ ដើម្បីចាប់ហែកក្បាលកូនក្មេងស៊ីជាអាហារនៅពេលពួកគេគេង ដូចនេះឪពុកម្តាយត្រូវបន្តចាំយាមកូនៗរហូតពេញមួយយប់ ប៉ុន្តែគ្រាមួយនេះមានឪពុកម្តាយមួយគូបានជូនកូនពួកគេនូវកាក់តូចមួយ ដើម្បីលេង ហើយបន្ទាប់មកក៏បានដាក់វានៅក្បែរខ្នើយ ហើយនៅពេលដែលពួកគេងុយគេងខ្លាំងពេកក៏បានលង់លក់។ ដោយសារកាក់នោះបានចំណាំងផ្លាតភ្លើងទៅចំបិសាច Sui ធ្វើឱ្យរត់គេចបាត់នោះនៅថ្ងៃបន្ទាប់ ឪពុកម្តាយមួយគូនេះក៏បានរៀបចំកាក់ជាច្រើនដាក់ក្នុងស្រោមសំបុត្រក្រហមចែកជូនអ្នកភូមិផ្សេងទៀត ដើម្បីទុកការពារខ្លួនដែរ។ ទោះបីជាយ៉ាងណាក្តីរឿងរ៉ាវ និងប្រវត្តិនៃការជូនអាំងប៉ាវរបស់ពលរដ្ឋចិននេះនៅមានរឿងនិទានបុរាណជាច្រើន និងផ្សេងគ្នាជាច្រើនទៀត ដែលបានដំណាលមកខុសគ្នា ប៉ុន្តែជាទូទៅនាពេលេបច្ចុប្បន្នវាមិនត្រឹមតែបានក្លាយទៅជារឿងទូទៅសម្រាប់ពលរដ្ឋចិននោះទេ សូម្បីតែពលរដ្ឋនៃបណ្តាប្រទេសជាអ្នកកូនកាត់ចិន ឬប្រទេសដែលទទួលរងឥទ្ធិពលពីប្រទេសចិនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម