បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ក្នុងការជួយមនុស្សឲ្យយល់ដឹងពីបញ្ហាបម្រែបម្រួលអាកាសធាតុ

បរទេស ៖ យោងតាមប្រភពពី Weforum បានបង្ហាញថា​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាបម្រែបម្រួលអាកាសធាតុបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្សជុំវិញពិភពលោក។ ដូចនេះ មនុស្សគួរយល់ដឹងអំពីការគំរាមគំហែងដែលកំពុងកើនឡើងនេះតាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីអាចជួយការពារសុខភាពពួកគេពីបញ្ហាទាំងនេះ។

របាយការណ៍ពី Lancet Countdown បានរកឃើញថា នៅឆ្នាំ​២០២៣ នេះ ការប្រែប្រួលអាកាសធាតុនឹងបង្កើនហានិភ័យនៃអសន្តិសុខស្បៀងអាហារ ជំងឺឆ្លង និងបង្កជំងឺដែលទាក់ទងនឹងកម្ដៅ។ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ការស្លាប់ដោយសារកម្ដៅបានកើនឡើងពីរភាគបី ដោយផលប៉ះពាល់សុខភាពទាំងនោះរួមមាន ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម ជំងឺដាច់សរសៃឈាមខួរក្បាល និងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ វាមានការប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ និង ទារកផងដែរ។

កាលពីនៅឆ្នាំ២០២២ កន្លងទៅនេះ ចក្រភពអង់គ្លេសបានឡើងកម្ដៅដល់ ៤០ អង្សាសេ ខណៈដែលផ្នែកខ្លះនៃទ្វីបអឺរ៉ុប ប៉ាគីស្ថាន និង ចិនក៏ឡើងកម្ដៅខ្លាំងផងដែរ ហើយមានគ្រោះធម្មជាតិអាក្រក់ៗដូចជា ​ទឹកជំនន់​ក្នុង​ប្រទេស​ប៉ាគីស្ថាន ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា និង​គ្រោះ​រាំងស្ងួត​នៅ​តំបន់​ខ្លះ​នៃ​ទ្វីប​អាហ្វ្រិក។

យោងទៅតាមប្រភពដដែលបានបង្ហាញថា ដើម្បីគាំទ្រដល់ការស្រាវជ្រាវពីផលប៉ះពាល់លើសុខភាពបណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុ មនុស្សគួរតាមដានពីបញ្ហានេះតាមរយៈបច្ចេកវិទ្យាឌីជីថល ដើម្បីជួយពួកគេទទួលបានព័ត៌មាន និងឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺដែលងាយឆ្លង ព្រមទាំងជួយការពារសុខភាពមនុស្សជុំវិញពិភពលោកផងដែរ។​

ការតាមដានពីផលប៉ះពាល់បណ្តាលមកពីអាកាសធាតុតាមរយៈបច្ចេកវិទ្យា គឺមនុស្សអាចយល់ដឹងបន្ថែមទៀតពីគ្រោះថ្នាក់ប្រឈមបណ្តាលមកពីការឡើងកម្ដៅ និងទឹកភ្លៀងជាដើម។ ការឡើងកម្តៅខ្លាំងធ្វើឲ្យសត្វពាហនៈងាយនឹងមានជំងឺ ដូចជា មូស អាចចម្លងជំងឺគ្រុនចាញ់ គ្រុនឈាម មេរោគ Zika និង មេរោគ Lyme ខណៈដែលមនុស្សរហូតដល់ ៨,៤ ពាន់លាននាក់អាចប្រឈមនឹងជំងឺគ្រុនឈាម និងគ្រុនចាញ់ ប្រសិនបើការបំភាយឧស្ម័ននៅតែបន្តកើនឡើងខ្លាំងនាពេលបច្ចុប្បន្ននេះ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដែលងាយឆ្លងបណ្តាលមកពីអាកាសធាតុ បច្ចេកវិទ្យាឌីជីថលមានតួនាទីសំខាន់ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងកើតមានទាំងនេះ។ ប្រព័ន្ធបច្ចេកវិទ្យាព្រមានជាមុនសម្រាប់ជំងឺឆ្លង អាចជូនដំណឹងដល់មនុស្សអំពីសុខភាពសាធារណៈ ដោយការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់បច្ចេកវិទ្យាក្នុងការទស្សន៍ទាយថា តើនៅពេលណា និងកន្លែងដែលការផ្ទុះឡើងនៃជំងឺ។ វាគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារសហគមន៍ពីការឆ្លង កាត់បន្ថយផលប៉ះពាល់ និងជួយសង្គ្រោះជីវិតមនុស្សផងដែរ។​​ ជាក់ស្តែង នៅខាងអាមេរិកខាងជើង និងអឺរ៉ុប បានបង្កើតឧបករណ៍គំរូមួយចំនួនសម្រាប់តំបន់ដែលងាយរងគ្រោះនឹងបញ្ហាអាកាសធាតុ ដូចជាជំងឺគ្រុនចាញ់ ជំងឺផ្លូវដង្ហើម កង្វះអាហារ និងជំងឺដែលបណ្តាលមកពីទឹកជាដើម។  ស្របពេលនេះដែរ Wellcome កំពុងគាំទ្រដល់ការបង្កើតឧបករណ៍ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងកើតមានទាំងនេះ ការទប់ទល់ពីបញ្ហាអាកាសធាតុត្រូវធ្វើបានឲ្យកាន់តែមានប្រសិទ្ធភាព និងផលប៉ះពាល់កាន់តែខ្លាំងទៅលើសហគមន៍ដែលងាយរងគ្រោះបំផុត។

ផលប៉ះពាល់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ គឺមនុស្សអាចមើលឃើញយ៉ាងច្បាស់នៅជុំវិញខ្លួន ប៉ុន្តែវាស្ថិតនៅក្នុងការតាំងចិត្តរបស់ពួកគេក្នុងការចាត់វិធានការជាបន្ទាន់ ដើម្បីការពារកុំឱ្យវាកាន់តែអាក្រក់ រួមទាំងជួយការពារសហគមន៍ដែលងាយនឹងមានហានិភ័យបំផុតផងដែរ។ ដើម្បីធ្វើការឆ្ពោះទៅកាន់ពិភពលោកដែលមានសុខភាពល្អ និងប្រកបដោយនិរន្តរភាពជាងមុន សហគមន៍មូលដ្ឋាន និងរដ្ឋាភិបាលគួររួមគ្នាដោះស្រាយបញ្ហាអាកាសធាតុ និងការសង្គ្រោះបន្ទាន់ផ្នែកសុខភាពក្នុងការជួយសង្រ្គោះជីវិតរបស់មនុស្ស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)