វិភាគ ៖ ចិននឹងបន្តស្ថិតនៅលើមាគ៌ាជាមហាអំណាចសេដ្ឋកិច្ចទីមួយរបស់ពិភពលោក

ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតទី២នៅពេលបច្ចុប្បន្ននេះ ប្រទេសចិនបានទទួលរងនូវបទពិសោធដ៏ជូរចត់ក្នុងអំឡុងពេលជាង២ឆ្នាំចុងក្រោយនេះជាមួយនឹងវិបត្តិធំៗផ្ទួនៗគ្នា ប៉ុន្តែបញ្ហាដែលលំបាកជាងគេនៅពេលនេះគឺជាបញ្ហាក្នុងវិស័យអចលនទ្រព្យ។

អចលនទ្រព្យ គឺជាចំណែកដ៏ធំ និងសំខាន់បំផុតនៃកិច្ចអភិវឌ្ឍរបស់ប្រទេសដែលមានទំហំដល់ទៅ១ភាគ៥នៃផលិតផលក្នុងស្រុកសរុបរបស់ចិននៅពេលនេះ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់ក្រុមអ្នកជំនាញនោះគឺថាវិបត្តិអចលនទ្រព្យនឹងអាចរីករាលដាលបន្ថែមទៀតទៅដល់ប្រព័ន្ធហិរញ្ញវត្ថុ និងសកម្មភាពវិនិយោគផ្សេងទៀត។ ក្រៅពីនោះ ចិនក៏បានជួបប្រទះទៅនឹងបញ្ហាជាបន្តបន្ទាប់ទៀតបូករួមទាំងបញ្ហាសកលបញ្ហាអតិផរណា ជាពិសេសការអនុវត្តគោលការណ៍សូន្យកូវីដ ដែលជាលទ្ធផលវាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សង្វាក់ផលិតកម្ម និងចែកចាយទំនិញទាំងអស់របស់ចិន ហើយបន្ថែមលើសពីនេះ វាបានធ្វើឲ្យសេដ្ឋកិច្ចចិនរង ផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ យ៉ាងណាក៏ដោយ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាកបែបនេះក្តី ប៉ុន្តែអ្នកជំនាញនៅតែអាចសម្លឹងមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងនៅតែដើរឆ្ពោះទៅកាន់តំណែងជាមហាអំណាចទី១របស់ពិភពលោកដដែលជំនួសឲ្យអាមេរិកដែលអ្វីៗគឺនឹងអាស្រ័យទៅលើតែពេលវេលាប៉ុណ្ណោះ។

IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងបន្តកើនឡើងប្រមាណជា ២,៧ភាគរយនៅក្នុងឆ្នាំ២០២៣នេះ ហើយឥទ្ធិពលនៃកំណើនសេដ្ឋកិច្ចរបស់ចិនបានចូលរួមចំណែកដល់ទៅដល់កំណើននៃសេដ្ឋកិច្ចសកលទាំងមូលក្នុងទំហំច្រើនជាងគេអាមេរិកដល់ទៅ ៣ដង ខណៈដែលអាមេរិកនឹងនៅបន្តតំណែងជាមហាអំណាចសេដ្ឋកិច្ចផុតលេខនៅឡើយក្នុងឆ្នាំនេះទោះបីជាកំណើនសេដ្ឋកិច្ចនឹងមានត្រឹមតែ១ភាគរយក្តី។

បើមិនមានអ្វីប្រែប្រួលខ្លាំងជាងនេះទេនោះ អ្នកជំនាញជាច្រើនទៀតនៅតែមានទំនុកចិត្តថា នៅពេលអនាគតចិននឹងក្លាយទៅជាម្ចាស់តំណែងសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកជំនួសឲ្យអាមេរិក ឬយ៉ាងយូរបំផុតត្រឹមឆ្នាំ២០៣៥ប៉ុណ្ណោះ ហើយចំណែកឯឥណ្ឌានឹងមានសន្ទុះខ្លាំងដើម្បីចាប់យកតំណែងទី២ជំនួសអាមេរិកនៅក្នុងឆ្នាំ២០៧៥។ នេះបើយោងតាមការព្យាករណ៍ទុកដោយក្រុមហ៊ុន Goldman Sachs ។

អ្នកជំនាញសេដ្ឋកិច្ចរបស់ Goldman Sachs លោក Kevin Daly និង Tadas Gedminas ដែលជាអ្នកបង្កើតរបាយការណ៍វិភាគដ៏ស៊ីជម្រៅមួយដែលមានទំព័រសរុបដល់ទៅ៤៥ទំព័របានរៀបរាប់ថា រយៈពេល៣០ឆ្នាំខាងមុខនេះផលិតផលក្នុងស្រុកសរុប ឬ GDP របស់សកលលោកនឹងមានទម្ងន់កាន់តែធ្ងន់ឡើងនៅប៉ែកប្រទេសតំបន់អាស៊ីជាមិនខាន ដោយក្នុងនោះគិតត្រឹមឆ្នាំ២០៥០ ក្រៅតែពីចិនឈរនៅលេខរៀងកំពូល ឥណ្ឌានៅលេខ២ និងអាមេរិលលេខ៣ ហើយឥណ្ឌូនេស៊ីនឹងរំកិលខ្លួនឡើងទៅលេខ៤ ខណៈដែលអាល្លឺម៉ង់នឹងមានតំណែងនៅលេខរៀងទី៥ ជាមហាអំណាចកំពូលទាំង៥របស់ពិភពលោក។

របាយការណ៍ដដែលក៏បានព្យាករណ៍ដែលថា ប្រទេសនីហ្សេរីយ៉ាប៉ាគីស្ថាន និងអេហ្ស៊ីបនឹងអាចទទួលបានតំណែងជាមហាអំណាចកំពូលទាំង១០នៅត្រឹមឆ្នាំ២០៧៥ ប្រសិនបើពួកគេបានអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ពីព្រោះថាជាប្រទេសដែលមានសក្តានុពលខ្លាំងផ្នែកធនធានមនុស្សទាំងបរិមាណ និងគុណភាព។

Goldman Sachs ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ចសកល ចន្លោះពីឆ្នាំ២០២៤ទៅដល់ឆ្នាំ២០២៩ខាងមុខនេះនឹងអាចទទួលបានកំណើនជាមធ្យមប្រមាណជា២,៨ភាគរយប្រចាំឆ្នាំធៀបទៅនឹងកំណើនសេដ្ឋកិច្ចសកលជាមធ្យមមួយទសវត្សរ៍មុនពេលវិបត្តិសេដ្ឋកិច្ចសកលចុងក្រោយដែលមានទៅដល់ ៣,៦ភាគរយ និងនៅតិចជាងកំណើនសេដ្ឋកិច្ចសកលចន្លោះ១០ឆ្នាំមុនពេលកូវីដដែលមានប្រមាណជា ៣,២ភាគរយប្រចាំឆ្នាំ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)