វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ១០ ខែជាប់ៗគ្នា

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ការស្ទាបស្ទង់ពីកំណើនសេដ្ឋកិច្ចអាមេរិកនៅតែបន្តបង្ហាញសញ្ញាព្រមានអំពីវិបត្តិសេដ្ឋកិច្ចដែលនឹងអាចធ្លាក់ចុះនាពេលអនាគតដ៏ខ្លី ខណៈដែលម្ចាស់​អាជីវកម្ម​មួយ​ចំនួន​​យល់​ស្រប​ថា​សេដ្ឋកិច្ច​អាមេរិក​កាន់​តែ​អាក្រក់​ទៅៗ។

បើទោះបីជាអាមេរិកមិនទាន់ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចជាផ្លូវការនៅឡើយ ប៉ុន្តែសន្ទស្សន៍សេដ្ឋកិច្ចបានធ្លាក់ចុះក្នុងរយៈពេល ១០ ខែជាប់ៗគ្នា។ សមាសធាតុទាំង ១០ របស់សន្ទស្សន៍សេដ្ឋកិច្ច​មានចំនួន ៧ រួចទៅហើយបានធ្លាក់ចុះនៅក្នុងខែធ្នូកន្លងទៅនេះ ហើយនៅតែបង្ហាញជាសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ច។

លោក Ataman Ozyildirim នាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្និសីទផ្នែកសេដ្ឋកិច្ចបាននិយាយថា ៖ ភាពទន់ខ្សោយបានរីករាលដាលក្នុងចំណោមសូចនាករឈានមុខគេនៅក្នុងខែធ្នូ ដែលបង្ហាញពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនសម្រាប់ទីផ្សារការងារ ការផលិត ការសាងសង់លំនៅដ្ឋាន និងទីផ្សារហិរញ្ញវត្ថុនៅក្នុងប៉ុន្មានខែខាងមុខ។ សកម្មភាពសេដ្ឋកិច្ចអាចនឹងជាប្រែទៅជាអវិជ្ជមាននៅក្នុងត្រីមាសខាងមុខនេះ និងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។​

តាមរយៈការស្តង់មតិដោយក្រុមប្រឹក្សាខាងសេដ្ឋកិច្ចពាណិជ្ជកម្ម  អ្នកសេដ្ឋកិច្ចប្រហែល ៥២ ភាគរយបានវិភាគឃើញថា ឱកាសច្រើនជាង ៥០/៥០ ដែលសហរដ្ឋអាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ។​ សកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្ហាញពីសញ្ញាអវិជ្ជមានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលធនាគារកណ្តាល Fed បានដំឡើងអត្រាការប្រាក់ដើម្បីកាត់បន្ថយអតិផរណា។

ទោះបីជាយ៉ាងណាក្តី​ ក្រុមហ៊ុនជាច្រើនកំពុងប្រឈមនឹងផលប៉ះពាល់ពីអត្រាការប្រាក់ខ្ពស់ និងលទ្ធភាពនៃការចំណាយរបស់អ្នកប្រើប្រាស់ទាប។ ថ្មីៗនេះ មានការកាត់បន្ថយការងារធំនៅតាមបណ្តាធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Amazon និងTwitter។ កំណើនការខ្ចីប្រាក់កាន់តែខ្ពស់កំពុងវាយលុកក្រុមហ៊ុននានាក្នុងវិស័យអចលនទ្រព្យ និងធនាគារ ខណៈពេលដែលការឡើងថ្លៃតម្លៃរស់នៅកំពុងធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុគ្រួសារ ដោយបង្កើនការព្រួយបារម្ភដល់អ្នកប្រើប្រាស់ក្នុងការចំណាយ ដែលជាកត្តាជំរុញដ៏ធំបំផុតនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។

ស្របពេលនេះដែរខាង Fed បាននិយាយថា ការទប់ទល់អតិផរណាកំពុងមានភាពល្អបន្តិច ប៉ុន្តែគោលនយោបាយរឹតបន្តឹងរូបិយវត្ថុ និងការដំឡើងការប្រាក់នាពេលអនាគតនឹងនៅតែអនុវត្ត។ កិច្ចប្រជុំសម្រាប់គណៈកម្មាធិការកំណត់អត្រាការប្រាក់របស់ Fed នឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែមករាខាងមុខនេះ​ ដោយមានការរំពឹងទុកថា ធនាគារកណ្តាលអាចនឹងដំឡើងអត្រាការប្រាក់មួយភាគបួន។ មុនពេលកិច្ចប្រជុំមកដល់ Fed នឹងបង្ហាញទិន្នន័យសេដ្ឋកិច្ចបន្ថែមដើម្បីត្រួតពិនិត្យមើលឡើងវិញលើ ទិន្នន័យ GDP សម្រាប់ត្រីមាសទីបួន និងរបាយការណ៍ចំណាយប្រើប្រាស់ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី