ការបោះលក់មូលបត្របំណុលរបស់រដ្ឋទាបជាងរំពឹងទុក តែជាការសាកល្បងយន្តការទីផ្សារមូលបត្រ

ភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបោះផ្សាយមូលបត្ររដ្ឋ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុកម្ពុជា និងកេណ្ឌប្រមូលមូលធនក្នុងស្រុកជាប្រាក់រៀល ដើម្បីប្រើប្រាស់ក្នុងការវិនិយោគរយៈពេលមធ្យម និងវែង។ ធនាគារជាតិនៃកម្ពុជាបានទទួលបន្ទុកជាភ្នាក់ងារបោះផ្សាយ និងទូទាត់មូលបត្រនៅលើទីផ្សារដំបូង (Primary Market) ដែលមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាអ្នកចូលរួមជាវ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃក​ម្ពុជា បានឱ្យដឹងថា នៅឆ្នាំ ២០២២ នេះ មូលបត្ររដ្ឋត្រូវបានបោះផ្សាយចំនួន ៥ លើក តាមរយៈការដេញថ្លៃនៅ លើផ្លែតហ្វម NBCP ដែលមានទឹកប្រាក់ចំនួន ៧២,១ ពាន់លានរៀល (១៧,៦ លានដុល្លារអាមេរិក) ទាបជាងការគ្រោងទុក (១,២ ទ្រីលានរៀល ឬ៣០០លានដុល្លារអាមេរិក)។ ការបោះផ្សាយបានក្នុង ចំនួនទាបជាងការគ្រោងទុកនេះ គឺដោយសារការពន្យារពេលនៃការចេញបោះផ្សាយ” ក៏ដូចជា ការដេញថ្លៃមួយចំនួនមិនទទួលបានជោគជ័យ។ ឥណប្រតិទាននៃមូលបត្ររដ្ឋដែលបានបោះផ្សាយមានរយៈពេល ១ ឆ្នាំ ក្នុងអត្រាចំណូលជាមធ្យម ២,២%។

ការបោះផ្សាយមូលបត្ររដ្ឋគឺជាជំហានយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ក្នុងស្រុកបន្ថែមទៀត ក៏ដូចជាការលើកកម្ពស់ការអនុវត្តនយោបាយរូបិយវត្ថុ ផ្អែកលើយន្តការទីផ្សារតាមរយៈការបង្កើតឧបករណ៍រូបិយវត្ថុមួយដែលគ្មានហានិភ័យ ការផ្តល់ជាឧបករណ៍សម្រាប់ប្រើជាប្រាតិភោគដើម្បីទទួលបានហិរញ្ញប្បទាន ជាប្រភពទុនដែលមានស្ថិរភាពធៀបនឹងប្រភពទុនក្រៅប្រទេស និងជួយជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។

ទោះជាយ៉ាងក្តី ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋទាបជាងការគ្រោងទុក ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងកាលពីថ្មីៗនេះថា ការបោះលក់មូលបត្របំណុលរបស់រដ្ឋាភិបាល មិនមែនដោយសាររដ្ឋខ្វះលុយទេ តែជាការសាកល្បងយន្តការទីផ្សារមូលបត្រ ដើម្បីឈានទៅរកពេលអនាគត ប្រើប្រាស់បំណុលសាធារណៈក្នុងស្រុក កុំពឹងផ្អែកតែបំណុលពីបរទេស។

ឯកឧត្តមបានថ្លែងថា ការបោះលក់មូលបត្របំណុលរបស់រដ្ឋ ក្នុងឆ្នាំ ២០២២ គ្រោងបោះលក់ ៣០០ លានដុល្លារ ប៉ុន្ដែជាក់ស្ដែងបានតែជិត ២០លានដុល្លារប៉ុណ្ណោះ ចំពោះការបោះផ្សាយបានតិចត្រឹមតែជិត ២០ លានដុល្លារនេះ មិនបានប៉ះពាល់ដល់ការចំណាយថវិកាឆ្នាំ ២០២២ នោះឡើយ។

ឯកឧត្តមបានបញ្ជាក់ថា ៖

“ការបោះលក់មូលបត្របំណុលនេះ តាមពិតយើងអត់ត្រូវការលុយប៉ុន្មាននោះទេ យើងចង់សាកល្បងយន្តការ នៃប្រព័ន្ធប្រតិបត្តិទីផ្សារមូលបត្ររបស់យើងទេ ដើម្បីគោលដៅទី ១ ចង់ពីដំណើរការនៃយន្តការនេះ និងទី ២ នៅថ្ងៃក្រោយវាក្លាយជាគោលមួយ សម្រាប់ធ្វើមូលបត្របំណុលឯកជន ដែលជាគោលដៅរយៈពេលវែង យើងចង់ធ្វើពិពិធកម្មបំណុលរបស់យើង កុំឱ្យពឹងទៅលើក្រៅប្រទេសពេក ព្រោះក្នុងស្រុកយើងក៏មានសល់លុយច្រើនដែរ”

សូមបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីខែមករា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ៨១៣ ០០០ ០០០ ០០០រៀល ស្មើនឹង ២០០ លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះ។

ក្រសួងបញ្ជាក់ថា មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃ ១ លានរៀល, ប្រភេទអត្រាគូប៉ុង ថេរ,​ ការទូទាត់គូប៉ុងរៀងរាល់ ៦ខែម្ដង គិតចាប់ពីថ្ងៃបោះផ្សាយ, គម្លាតនៃការបោះផ្សាយ មានរយៈពេល ៤ សប្ដាហ៍។

ប្រភេទមូលបត្រឥណប្រតិទានមានចំនួន ៥ ប្រភេទរួមមាន៖ ១ ឆ្នាំ ២ ឆ្នាំ, ៣ ឆ្នាំ, ៥ ឆ្នាំ និង ១៥ ឆ្នាំ។ ប្រភេទប្រតិទាន ១ ឆ្នាំបោះផ្សាយចំនួន ៣ ដង ក្នុងទំហំបោះផ្សាយចំនួន ២០០ ពាន់លានរៀល។ ប្រតិទាន២ឆ្នាំ បោះផ្សាយចំនួន ២ ដង ក្នុងទំហំបោះផ្សាយចំនួន ១២០ ពាន់លានរៀល។ ប្រតិទាន ៣ ឆ្នាំ បោះផ្សាយចំនួន៣ដង ក្នុងទំហំបោះផ្សាយចំនួន ២០០ ពាន់លានរៀល។ ប្រតិទាន ៥ ឆ្នាំ Private Placement។ ប្រតិទាន ១០ ឆ្នាំ បោះផ្សាយចំនួន ២ ដង ក្នុងទំហំបោះផ្សាយចំនួន ៤០ ពាន់លានរៀល និងប្រតិទាន ១៥ ឆ្នាំ បោះផ្សាយចំនួន ២ ដង ក្នុងទំហំបោះផ្សាយចំនួន ៤០ ពាន់លានរៀល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង