កម្ពុជា-កោះសូឡូម៉ូន និងហ្វីជី បង្កើតកិច្ចសហប្រតិបត្តិការក្នុងផ្នែកនវានុវត្តហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ចំនួនពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយធនាគារកណ្តាលនៃកោះសូឡូម៉ូន និងធនាគារកណ្ដាលហ្វីជី។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដោយ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយឯកឧត្ដម Luke Forau ទេសាភិបាល ធនាគារកណ្តាលនៃកោះសូឡូម៉ូន និង ឯកឧត្ដម Esala Masitabua ទេសាភិបាលរងនៃធនាគារកណ្ដាលហ្វីជី។

ថ្លែងក្នុង​សុន្ទរកថា​ស្វាគមន៍ ឯកឧត្ដម ជា ចាន់តូ បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារកណ្តាលទាំង៣ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែល្អមួយកម្រិតទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសនីមួយៗ។

ឯកឧត្ដម ជា ចាន់តូ បានមានប្រសាសន៍ថា ៖

“គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះគឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ព្រមទាំងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធស្តីអំពីនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ។ អនុស្សរណៈយោគយល់នេះនឹងផ្តល់ជាក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដល់គ្នាទៅវិញទៅមក”

ឯកឧត្ដម Luke Forau ទេសាភិបាល ធនាគារកណ្តាលកោះសូឡូម៉ូន បានសម្ដែងនូវអារម្មណ៍រីករាយយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាអំពីបទពិសោធន៍របស់កម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រជាជនកោះសូឡូម៉ូន។

ឯកឧត្ដម Luke Forau បានមានប្រសាសន៍ថា ៖

“ប្រទេសកម្ពុជាបានផ្តល់ឱកាសឱ្យយើងស្វែងយល់ពីការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងបានផ្តល់ការគាំទ្របន្ថែម តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលអាចឱ្យសាធារណជនធ្វើការទូទាត់ និងទទួលបានមូលនិធិងាយស្រួលនិងភ្លាមៗ”

ទន្ទឹមនេះ ឯកឧត្ដម Luke Forau  បានគោរពអញ្ជើញ ឯកឧត្ដម ជា ចាន់តូ ទៅបំពេញទស្សនកិច្ចនៅកោះសូឡូម៉ូន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលប៉ាស៊ីហ្វិកខាងត្បូងលើកទី៣៨ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូនីអារ៉ា កោះសូឡូម៉ូន ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាដល់ប្រទេសជាសមាជិកដទៃទៀតដែលមកពីតំបន់ប៉ាស៊ីហ្វិកខាងត្បូង។

ឯកឧត្ដម Esala Masitabua ទេសាភិបាលរង ធនាគារកណ្ដាលហ្វីជី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារជាតិនៃកម្ពុជាចំពោះទឹកចិត្តក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់។

ឯកឧត្ដម Esala Masitabua បានមានប្រសាសន៍ថា ៖

“អនុស្សរណៈនៃការយោគយល់នេះបានផ្តល់នូវក្របខ័ណ្ឌសម្រាប់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការដោយបើកចំហ ដែលនឹងជួយដល់ប្រទេសហ្វីជីក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលដែលទំនើប មានប្រសិទ្ធភាព និងអាចទុកចិត្តបាន សម្រាប់គាំទ្រដល់តម្រូវការរបស់ប្រជាជនហ្វីជី។ កិច្ចសហប្រតិបត្តិការនេះក៏នឹងគាំទ្របន្ថែមទៀតដល់ការកែទម្រង់ប្រព័ន្ធទូទាត់ជាតិដែលកំពុងដំណើរការ និងអនុញ្ញាតឱ្យហ្វីជីអាចរីកចម្រើនបានលឿនក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ”

សូមបញ្ជាក់ផងដែរថា ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា គឺជាគម្រោងដែលបានប្រើប្រាស់ផ្លេតហ្វមបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការតភ្ជាប់ និងការធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន ដើម្បីពង្រឹងប្រសិទ្ធភាព ប្រព័ន្ធទូទាត់ ​និងដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល។ បច្ចុប្បន្ន ប្រព័ន្ធបាគងមានគ្រឹះស្ថានជាសមាជិកចំនួន ៧០៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)