ប្រជាជនកម្ពុជាបានផ្លាស់ប្តូរឥរិយាបទពីការទូទាត់ជាសាច់ប្រាក់មកជាការទូទាត់បែបឌីជីថល

ភ្នំពេញ ៖ ប្រជាជនកម្ពុជាបានផ្លាស់ប្តូរឥរិយាបទពីការទូទាត់ជាសាច់ប្រាក់មកជាការទូទាត់បែបឌីជីថល ស្របពេលបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការផ្តល់សេវាទូទាត់ បាន និងកំពុងបង្កើននូវជំនឿទុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់សងប្រាក់។

យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៥ បានទទួលអាជ្ញាបណ្ណ និងគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុចំនួន ២ បានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់។ ជាទូទៅ ផលិតផល និងសេវារបស់គ្រឹះស្ថានទាំងនេះមានលក្ខណៈជាការទូទាត់បែបឌីជីថល ដែលអាចធ្វើឡើងតាមរយៈ កម្មវិធីទូទាត់ចល័ត ឬនៅតាមបញ្ជរភ្នាក់ងារ និងបណ្ដាញទូទាត់ជាច្រើន។

ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការផ្តល់សេវាទូទាត់ ជាកត្តាមួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជំរុញការប្រកួតប្រជែង បង្កើនភាពច្នៃប្រឌិត និងបង្កើននូវជំនឿទុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់ សងប្រាក់។

ធនាគារជាតិបានឱ្យដឹងដូច្នេះថា ៖

“ការប្រើប្រាស់សេវាទូទាត់សងប្រាក់នៅតែបន្តមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអតិថិជនបានផ្លាស់ប្តូរឥរិយាបទពីការទូទាត់ជាសាច់ប្រាក់មកជាការទូទាត់បែបឌីជីថល ក្នុងនោះចំនួនអតិថិជនដែលបានចុះឈ្មោះបង្កើតគណនីអ៊ីវ៉ាឡេតសរុបកើនដល់ ១៩,៥ លានគណនី ចំនួនប្រតិបត្តិការ របស់សេវាទូទាត់សងប្រាក់បានកើនឡើងពី ៧០៨ លានប្រតិបត្តិការ ដល់ ១ ពាន់លានប្រតិបត្តិការ ហើយទំហំទឹកប្រាក់ក៏បានកើនឡើងដល់ ២៧២,៨ ពាន់លានដុល្លារអាមេរិក (កើន ៣៤%) ប្រមាណជាង ៩ ដង នៃផលិតផលក្នុងស្រុកសរុប”

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់សេវាធនាគារតាមអ៊ីនធឺណេត សេវាធនាគារចល័ត និងបានចេញផ្សាយបណ្ណទូទាត់សរុបមានចំនួន ១២,៣ លានបណ្ណ។ ការគ្រប់គ្រង មូលនិធិរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់សេវាទូទាត់ សងប្រាក់ មានភាពល្អប្រសើរ ដោយគ្រឹះស្ថានរក្សាបាននូវសមតុល្យក្នុងគណនីអាណត្តិព្យាបាលបាន ខ្ពស់ជាងសមតុល្យរូបិយវត្ថុអេឡិចត្រូនិកសរុបដែលបានចេញផ្សាយ។

ទន្ទឹមនេះ ការទូទាត់ឆ្លងដែន ជាមួយបណ្តាប្រទេសក្នុងតំបន់ក៏ត្រូវបានបន្តជំរុញជាលំដាប់។ ជាក់ស្ដែងបន្ទាប់ពីកិច្ចសហការដោយ ជោគជ័យជាមួយធនាគារកណ្ដាលថៃ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយធនាគារកណ្តាលឡាវ និងធនាគាររដ្ឋវៀតណាម ដើម្បីសម្រួលការទូទាត់ឆ្លងដែនឱ្យកាន់តែ មានភាពងាយស្រួល រហ័ស សុវត្ថិភាព និងជំរុញបរិយាបន្នហិរញ្ញវត្ថុ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី