៣ យ៉ាង ដែលបញ្ញាសិប្បនិមិ្មត AI កំពុងផ្លាស់ប្តូរអនាគតនៃការងារ

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា Generative AI កំពុងផ្លាស់ប្តូរការងាររបស់មនុស្សនាពេលអនាគតតាមរយៈវិធី ៣​ យ៉ាង។

ចំណុចទឺមួយ គឺ AI នឹងជំរុញការបង្កើតការងារដោយក្រុមហ៊ុនជាច្រើនរំពឹងថា បញ្ញាសិប្បនិម្មិតនឹងក្លាយជាអ្នកបង្កើតការងារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ តាមរយៈការស្ទង់មតិបានរកឃើញថា ប្រមាណ ៥០ ភាគរយនៃក្រុមហ៊ុនទាំងនោះរំពឹងថា ពួកគេនឹងទទួលយក AI ដើម្បីបង្កើតការងារ ខណៈដែល ២៣ ភាគរយទៀតរំពឹងថា AI នឹងជំនួសការងារមនុស្ស។ លើសពីនេះ ចំណាត់ថ្នាក់នៃការងារដែលផ្សារភ្ជាប់ជាមួយនឹង AI ដូចជា អ្នកវិទ្យាសាស្ត្រទិន្នន័យ អ្នកឯកទេសទិន្នន័យធំ និងអ្នកវិភាគពាណិជ្ជកម្មត្រូវបានគេរំពឹងថា ការងារទាំងនេះនឹងកើនឡើងពី ៣០ ទៅ ៣៥ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ កំណើនការងារនឹងកើនឡើងយ៉ាងរឹងមាំបំផុតនៅក្នុងឧស្សាហកម្មរថយន្ត និងអវកាស ដែលអាចកើនឡើងដល់ ៧៣ ភាគរយ។ ទន្ទឹមនឹងនោះ ខាងផ្នែកស្រាវជ្រាវ ការរចនា សេវាកម្មគ្រប់គ្រងអាជីវកម្ម វិស័យអេឡិចត្រូនិក សេវាកម្មខាងព័ត៌មាន និងបច្ចេកវិទ្យានឹងដើរតាមក្រោយបន្តបន្តាប់យ៉ាងជិតស្និទ្ធ។

ទោះជាយ៉ាងណាក្តី គេសិក្សាឃើញថា ឧស្សាហកម្មចំនួន ៤ ក្នុងចំណោម ២៧ អាចនឹងបាត់បង់ការងារសុទ្ធ ជាពិសេសឧស្សាហកម្មប្រេង និងហ្គាស។ វិស័យអចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយការកម្សាន្ត កីឡា និង ការផលិតទំនិញប្រើប្រាស់ក៏ទទួលរងផលប៉ះពាល់ពី AI ផងដែរ។ យ៉ាងណាមិញ AI អាចនឹងកាត់បន្ថយតម្រូវការសម្រាប់កម្លាំងពលកម្មជំនាញទាប ប៉ុន្តែនឹងបង្កើនតម្រូវការសម្រាប់កម្លាំងពលកម្មជំនាញខ្ពស់។

ចំណុចទីពីរគឺ អាជីវកម្ម ឬ ជំនួញនឹងផ្តល់អាទិភាពដល់ជំនាញ AI ដោយសារ AI និងទិន្នន័យធំ (Big Data) មានអាទិភាពជាជំនាញលេខមួយសម្រាប់ក្រុមហ៊ុនដែលមានបុគ្គលិកច្រើន។ ក្នុងការជំរុញដំណើរការអាជីវកម្ម ក្រុមហ៊ុនទាំងនោះចាំបាច់ត្រូវការបញ្ញាសិប្បនិម្មិតសម្រាប់ការវិនិយោគ និងការបណ្តុះបណ្តាលជំនាញ។ AI និង Big Data ស្ថិតក្នុងលំដាប់បន្ទាប់ការគិតបែបវិភាគ និងច្នៃប្រឌិត ដែលធ្វើឲ្យការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្លាយជាជំនាញនៅពេលអនាគត។

ដូច្នោះហើយ កិច្ចសហប្រតិបត្តិការទាំងសាធារណៈ និងឯកជនលើការបណ្ដុះបណ្ដាលជំនាញ គឺជាគន្លឺះសំខាន់ក្នុងការបង្កើនផលិតភាព។ ជាឧទាហរណ៍ TeachAI គឺជាកិច្ចសហការរវាង Weforum Code.org មេដឹកនាំកំពូលៗ និងអ្នកជំនាញខាងបញ្ញាសិប្បនិម្មិត ដែលមានគោលបំណងរួមបញ្ចូល AI និងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រក្នុងការអប់រំ ដើម្បីធានាថាមនុស្សជំនាន់ក្រោយមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារនាពេលអនាគត។ ស្របពេលនេះដែរ UNESCO កំពុងផ្តល់នូវភាពជាអ្នកដឹកនាំលើតម្រូវការសម្រាប់ជំនាញ AI ក្នុងការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យគ្រប់វិស័យនៃទីផ្សារការងារពិភពលោកទទួលបានអត្ថប្រយោជន៍ពី AI ។

ចំណុចទីបីគឺ កិច្ចការនៅក្នុងតំណែងការងារនឹងត្រូវបានបន្ថែម មិនមែនស្វ័យប្រវត្តិដោយ AI ទាំងស្រុងនោះទេ បើទោះបីជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាក៏ដោយ។ Weforum លើកឡើងថា ៣៤ ភាគរយនៃកិច្ចការទាំងនោះនឹងត្រូវបានដំណើរការដោយស្វ័យប្រវត្តិ ហើយដំណើរការស្វ័យប្រវត្តិកម្មនឹងកើនឡើង ៩ ភាគរយនៅក្នុងប្រតិបត្តិការក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លើសពីនេះ អ្នកជំនាញខាង AI បានបង្ហាញថា ជំនាញគ្រប់គ្រង ឬ ភាពជាអ្នកដឹកនាំទំនងជាមានតម្រូវការច្រើនជាងការងារស្វ័យប្រវត្តិដោយ AI នៅពេលអនាគត ដោយសារជំនាញភាពជាអ្នកដឹកនាំ និង ការគិតបែបស៊ីជម្រៅមិនរងផលប៉ះពាល់ពី AI នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង