AMRO ៖ សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយកំណើនល្អប្រសើរ គាំទ្រដោយកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងកំណើនក្នុងវិស័យសេវាកម្ម

ភ្នំពេញ៖ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO) បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយ​កំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក គួបផ្សំនឹងកំណើនក្នុងវិស័យសេវាកម្ម។

លោកបណ្ឌិត លី ឃូឈីង (Kouqing Li) ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO) និងក្រុមបេសកកម្មពិគ្រោះយោបល់​ប្រចាំឆ្នាំ២០២៣ ​បានលើកឡើងដូច្នេះក្នុងពេលជួបសន្ទនាការងារជាមួយឯកឧត្តម ឧបនាយក​រដ្ឋមន្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលកន្លងទៅថ្មីៗនេះ ជាមួយនឹងផ្តល់​អនុសាសន៍​ដល់​កម្ពុជា គួរចាប់ផ្ដើម​កសាងឡើង​វិញនូវ​ទ្រនាប់​ថវិកាដើម្បី​ពង្រឹងភាពធន់​នៃហិរញ្ញវត្ថុ​សាធារណៈ បន្តតាមដាន ​និងពង្រឹងភាព​ធន់នៃវិស័យ​ហិរញ្ញវត្ថុ ដើម្បី​​ធានា​ស្ថិរភាព និងការបន្តពង្រឹង​ការអនុវត្ត​គោលនយោបាយ​រចនាសម្ព័ន្ធ ដើម្បីបង្កើន​ភាពធន់ និងភាពប្រកួតប្រជែង​របស់​កម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ស្តីពីកិច្ចជំនួបខាងលើនោះ​បានឱ្យដឹង​ថា ភាគីទាំងពីរ​បានពិភាក្សាអំពី​ស្ថានភាព​សេដ្ឋកិច្ច​សកលឆ្នាំ២០២៣ ដែលមាន​ភាពធូរស្រាល​បន្តិច និងត្រូវបាន​សន្និដ្ឋាន​ចុងក្រោយ​ថា​នឹងមិនធ្លាក់ទៅ​ក្នុងស្ថានភាព​នៃវិបត្តិ បន្ទាប់ពី​ស្ថានភាព​សេដ្ឋកិច្ចប្រទេសធំៗ​មួយចំនួន ដូចជា សហរដ្ឋអាមេរិក បានត្រឡប់​មករកស្ថានភាព​ធូរស្រាល​ជាងមុន ដែលឆ្លុះបញ្ចាំង​តាមរយៈការកើនឡើង​ចំណាយប្រើប្រាស់ និងភាពរឹងមាំ​នៃទីផ្សារ​ការងារ ក្រោយសម្ពាធអតិផរណា​ត្រូវបានបន្ធូរបន្ថយ​ជាបន្តបន្ទាប់។

នាជំនួបនោះ លោក លី ឃូឈីង ប្រធានក្រុម​បេសកកម្ម AMRO បានកត់សម្គាល់ផង​ដែរថា សេដ្ឋកិច្ច​កម្ពុជា មានការងើប​ឡើងវិញយ៉ាង​ឆាប់រហ័ស និងរឹងមាំបន្ទាប់ពី​ការបើក​ប្រទេសឡើង ដែលជំរុញ​ដោយសកម្មភាព​ចាយវាយក្នុងស្រុក និងការកើនឡើង​តម្រូវការសកល។

សូមជម្រាបថា នៅក្នុង​ឆ្នាំ ២០២៣, AMRO វាយតម្លៃថា សេដ្ឋកិច្ច​កម្ពុជា​នៅរក្សាបាន​កំណើនក្នុងអត្រា ៥,៣% ដែលជាកំណើន​ខ្ពស់​ក្នុងតំបន់ ទោះបីត្រូវ​ថមថយ​តិចជាងការវាយតម្លៃ​កាលពីដើម​ឆ្នាំក្តី។ កំណើននេះ​ជំរុញ​ដោយការងើប​ឡើងវិញយ៉ាងឆាប់​រហ័សនៃ​វិស័យ​ទេសចរណ៍, ភាពរឹងមាំ​នៃវិស័យ​កម្មន្តសាល​មិនមែនកាត់ដេរ និងលំនឹងសកម្មភាព សេដ្ឋកិច្ចក្នុង​ស្រុក ទោះបីមានការ​ថមថយ​វិស័យកាត់ដេរ និងភាពនៅទ្រឹង​នៃវិស័យ​សំណង់ និងអចលនទ្រព្យ​ក៏ដោយ។

លោកលី ឃូឈីងបានបន្ត​ថា កត្តាទាំងនេះបង្ហាញ​ពីលទ្ធផល​នៃការបន្ត​អនុវត្ត​វិធានការអន្តរាគមន៍​នានា​របស់​រាជរដ្ឋាភិបាល ដើម្បីរក្សា​លំនឹង ជីវភាព និងសកម្មភាពសេដ្ឋកិច្ច​របស់​វិស័យ​អាទិភាព​ដែលនៅទទួល​រងផលប៉ះពាល់។

លោកបានបញ្ជាក់​ថា៖

«ទោះបី​រាជរដ្ឋាភិបាល បានបង្កើន​ចំណាយ​សម្រាប់ជួយ​អន្តរាគមន៍​ទាំងនេះ ក៏ស្ថានភាព​ហិរញ្ញវត្ថុសាធារណ​ជារួម​នៅរក្សា​បានចីរភាព តាមរយៈ​ការរក្សានូវ​វិន័យថវិកា ការចាយចំ​ទិសដៅ ព្រមទាំង​ការរក្សាបំណុល​សាធារណៈ​ឱ្យនៅកម្រិត​ទាបអាច គ្រប់គ្រងបាន។ វិស័យ​ហិរញ្ញវត្ថុក៏នៅមាន​ស្ថិរភាព ទោះបីមាន​ការប៉ះពាល់​ខ្លះដោយសារការកើន​ឡើងនូវ​អត្រាការប្រាក់​គោលជាសកល ទំហំ​ពាណិជ្ជកម្ម​ជារួមមាន​តុល្យភាពល្អ​ប្រសើរ ដោយសារការ​ថមថយ​ការនាំចេញ – ពិសេស វត្ថុធាតុដើម​ផលិត ខណៈដែលការបង្វែរ​ឯកជន​​នៅបន្ត​មានកំណើន»។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្តី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែង​អំណរគុណ​ចំពោះ AMRO ចំពោះការវាយតម្លៃ​ពាក់ព័ន្ធ​នឹងស្ថានភាព និងទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជាផ្តល់​ទស្សនៈ និងអនុសាសន៍នានា សំដៅរួម​ចំណែកអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែ​ប្រសើរឡើង។

នាជំនួបនោះលោក​បានបញ្ជាក់​ថា៖

«ទិសដៅគោល​នយោបាយ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺផ្តោត​លើការពង្រឹង​ភាពធន់​ទាំង ៥ ដូចមាន​ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន ទី១ ភាពធន់​នៃស្ថាប័ន​សាធារណៈ ទី២ ភាពធន់​នៃសេដ្ឋកិច្ច ទី៣ ភាពធន់​នៃសង្គម ទី៤ ភាពធន់​នៃប្រព័ន្ធ​ហិរញ្ញវត្ថុ និងទី៥ ភាពធន់​ផ្នែកបរិស្ថាន”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស