មុខរបរចិញ្ចឹមបង្កងកំពុងមានទីផ្សារខ្ពស់ និងអាចទទួលបានផលពី ៣-៤តោនក្នុងមួយឆ្នាំ

តាកែវ ៖ មុខរបរចិញ្ចឹមបង្កង ជាអាជីពមួយដែលមានគេចាប់យកច្រើន ជាពិសេសបង្កងនៅខេត្តតាកែវ ដែលគេតែងតែល្បីថាជាបង្កងមានរសជាតិឆ្ងាញ់  និងមានប្រជាប្រិយភាពខ្លាំង។ ក្នុងនោះ ក៏មានកសិករគំរូម្នាក់បានចែករំលែកពីបច្ចេកទេសចិញ្ចឹម និងភ្ញាស់ពូជបង្កង ដែលមានទិន្នផលខ្ពស់អាចប្រមូលផលបាន ៣-៤តោនក្នុងឆ្នាំ។

លោក ព្រំ វ៉ាត ជាម្ចាស់កសិដ្ឋាន ភ្ញាស់ និងចិញ្ចឹមបង្កងខ្នាតមធ្យមមួយកន្លែង ស្ថិតនៅភូមិព្រៃ សំបួរ សង្កាត់អង្គរបូរី ក្រុងអង្គរបូរី ខេត្តតាកែវ បានមានប្រសាសន៍ថា៖

«មកដល់ពេលបច្ចុប្បន្ននេះ យើងមានស្រះចិញ្ចឹមបង្កងចំនួន៥ស្រះ លើផ្ទៃដីទំហំ ៤ហិកតាកន្លះ ហើយក្នុងនោះមានស្រះមួយទំហំ ១.៣ ហិកតា និងមួយទៀតមានទំហំជាង ១០០០ ម៉ែត្រការ៉េ ដែលអាចឱ្យផលជាបង្កងសាច់ពី ៣ ទៅ ៤តោនក្នុងមួយឆ្នាំ»។

លោកបន្តថា ទីផ្សាររបស់បង្កងគឺល្អ ដោយអាចលក់បង្កងសាច់ និងបែងចែកទៅតាមចំណាត់ថ្នាក់ ដោយបង្កងចំណាត់ថ្នាក់លេខ១ លក់ក្នុងតម្លៃ ២០ដុល្លារក្នុងមួយគីឡូក្រាម និងបង្កងលេខ២ លក់ក្នុងតម្លៃ១៥ ដុល្លារក្នុងមួយគីឡូក្រាម ហើយអតិថិជនភាគច្រើនជាអ្នកនៅរាជធានីភ្នំពេញ ចំណែកទីផ្សារកូនបង្កងពូជវិញ បានលក់ជូនទៅគ្រប់បណ្តារាជធានី-ខេត្តក្រុង ក្នុងតម្លៃចន្លោះពី ២៥០-៣០០រៀល ក្នុងមួយក្បាលផងដែរ។

សមិទ្ធផលទាំងនេះ លោកបញ្ជាក់ទៀតថា គឺបានមកដោយសារការព្យាយាមខិតខំពីការភ្ញាស់ត្រី បង្កង និងចិញ្ចឹម បង្កង ដោយមានការយកចិត្តទុកដាក់ និងផ្ដល់បច្ចេកទេសពីមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តតាកែវ តាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលធ្វើឱ្យមុខរបររបស់ចេះតែទទួលបានផ្លែផ្កា ជារៀងរហូតមក។

ដោយឡែក បច្ចេកទេសនេះវិញ កសិករ ព្រំ វ៉ាត  បានរៀបរាប់ប្រាប់ថា ដើម្បីចិញ្ចឹមបង្កងទទួលបានជោគជ័យ ត្រូវមានការគិតដល់ការងារមួយចំនួនដូចជា ការជ្រើសរើសទីតាំងស្រះ ដោយសារបង្កងទឹកសាបទទួលបានលទ្ធផលល្អ ស្រះគួរមានទីតាំងស្ថិតនៅជិតផ្ទះ ងាយស្រួលនៅក្នុងការគ្រប់គ្រង និងស្ថិតនៅទីវាលស្រឡះ គ្មានដើមឈើ ឬរុក្ខជាតិផ្សេងៗ ដុះព័ទ្ធជុំវិញ ស្ថិតនៅទីវាលទំនាប តែមិនលិចទឹកនៅរដូវវស្សា និងស្រះគួរមានទីតាំងស្ថិតនៅលើដីមានគុណភាពល្អ ពោលគឺជាល្បាយដីឥដ្ឋ ដែលអាចរក្សាទឹកបានយូរ លើសពី៥ខែ។

មុនពេលដាក់កូនបង្កងចិញ្ចឹមដូចជា ត្រូវបូម ទឹកពង្រឹងចេញពីស្រះ ដើម្បីចាប់ចេញឱ្យអស់នូវរាល់ពពួកសសត្វចង្រៃផ្សេងៗដូចជា កង្កែប អន្ទង់ ពស់ ក្តាម ជាពិសេស ត្រីកាច ស្តារភក់បាតស្រះ ដោយរក្សាជម្រៅចន្លោះពី ៥-១០សង់ទីម៉ែត្រ បាចកំបោរ បន្ទាប់ពីបានបូមទឹកពង្រឹងចេញ ពីស្រះ និងស្ដារភក់បាតស្រះរួច នូវបរិមាណចន្លោះពី ៥-១០គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េស្រះ រួចហាលថ្ងៃរយៈពេល ពី ២-៣ថ្ងៃ បញ្ចូលទឹកចូលស្រះ ជម្រៅចន្លោះពី២០-៣០សង់ទីម៉ែត្រ ដោយមានតម្រងច្រោះទឹក ការពារសត្វល្អិត ចង្រៃផ្សេងៗ ឬត្រីកាចចូលទៅក្នុងស្រះ បញ្ចូលល្បាយទឹកជីលាមកសត្វ នូវបរិមាណពី ២៥-៣០គីឡូក្រាមក្នុង ១០០ ម៉ែត្រការ៉េ រួចហាលថ្ងៃរយៈពេលពី ២ -៣ថ្ងៃ បញ្ចូលទឹក បំពេញបន្ថែមបង្គ្រប់ជម្រៅចន្លោះពី ១-១.៥ម៉ែត្រ។

ចំពោះការជ្រើសរើសពូជ កសិកររូបនេះបានរៀបរាប់ប្រាប់បន្តទៀតថា ត្រូវជ្រើសរើសកូនបង្កងពូជ ដែលមានសុខភាពល្អ តាមរយៈការសង្កេតមើលលើពុកមាត់របស់វាមានលក្ខណៈស្របគ្នា។ ផ្ទុយទៅវិញ ប្រសិនបើសង្កេតឃើញថា ពុកមាត់របស់វាមានរាងលក្ខណៈដូចអក្សរវី (V) នោះសបញ្ជាក់ឱ្យឃើញថាកូន បង្កងមានសុខភាពមិនល្អ ពោលគឺមានសុខភាពខ្សោយ។

ម៉្យាងទៀត គេអាចសង្កេតមើលពីកម្មភាពរបស់វា ដូចជាការហែលមានលក្ខណៈរហ័សរហួនលើផ្ទៃទឹកផ្នែកខាងលើនៅពេលផ្តាច់ចរន្តខ្យល់អុកស៊ីហ្សែនម្ដងៗ នោះសបញ្ជាក់ថា កូនបង្កងមានសុខភាពល្អ។ ក្រៅពីនេះគេអាច ធ្វើការកត់សម្គាល់ផងដែរលើដងខ្លួនកូនបង្កងដែលមានសុខភាពល្អ តែងតែមានពណ៌ខៀវ តែចំពោះកូនបង្កងមានសុខភាពមិនល្អវិញ ឬមានជំងឺ គឺដងខ្លួនរបស់វាតែងតែ មានពណ៌សស្រអាប់ ហើយសំបកគម្របថ្ពាល់របស់វាមានពណ៌ខ្មៅ។

ពាក់ព័ន្ធនឹងចំណីបង្កងវិញ លោកបានឱ្យដឹងដែរថា ចំណីសម្រាប់ចិញ្ចឹមបង្កងនាពេលបច្ចុប្បន្ននេះ រួមមានបីប្រភេទ គឺចំណីស្រស់ ចំណីផ្សំ និងចំណីគ្រាប់ ឬចំណីផលចេញពីរោងចក្រ។ ក្នុងនោះ ចំណីស្រស់រួមមាន ដូចជាត្រីល្អិត កំពឹស  ក្តាម ខ្យង និង ចំណីផ្សំ ជាប្រភេទចំណីផ្សំឡើងពីសមាសធាតុផ្សេងៗ ឬ ពីវត្ថុធាតុដើមមានស្រាប់ អាចរកបានតាមមូលដ្ឋានដូចជា ម្សៅត្រី កន្ទក់ ចុងអង្ក ពោត សណ្ដែកសៀង និងគ្រាប់ធញ្ញ ជាតិផ្សេងៗទៀត។ល។ រីឯចំណីគ្រាប់ ជាប្រភេទចំណីផលិត ចេញពីរោងចក្រ អាចធានាបានទាំងបរិមាណសារធាតុបំប៉ន និងគុណភាពងាយស្រួលប្រើប្រាស់នៅក្នុងការផ្ដល់ឱ្យបង្កង ស៊ី និងចិញ្ចឹមបង្កង តែមានតម្លៃខ្ពស់លើទីផ្សារ។

សម្រាប់ការប្រមូលផល បង្កងគេអាចចិញ្ចឹមក្នុងរយៈពេលចន្លោះពី ៤-៥ខែ អាចមានទម្ងន់ជាមធ្យម ចន្លោះពី ៣០-៥០ ក្រាមក្នុង ១ក្បាល ដែលជាទំហំសមស្របអាចប្រមូលផលយកទៅលក់លើទីផ្សារបាន។

គូរបញ្ជាក់ដែរថា កសិករ ព្រំ វ៉ាត បានចាប់យកមុខរបរចិញ្ចឹម ត្រី និងចិញ្ចឹមបង្កង តាំងពីឆ្នាំ២០០៦ ហើយកាលដើមឡើយមានដីត្រឹម ១០អាប៉ុណ្ណោះ ។ ចុងក្រោយលោក ក៏សូមសំណូមពរថា បងប្អូនកសិករណាដែលមានដីទំនេរ សូមកុំទុកចោលសូមធ្វើស្រូវផង ចិញ្ចឹមបង្កងផង ធ្វើរបៀបកសិកម្មចម្រុះ លើកភ្លឺស ជុំវិញស្រះពេលទឹកឡើងយើងចិញ្ចឹមបង្កងពេលទឹកស្រក់យើង ប្រមូលផលបង្កងវិញ ហើយធ្វើស្រូវបន្ត។ ដោយសារការចិញ្ចឹម បង្កងនេះ ទទួលបានប្រាក់ចំណេញច្រើន សូមឱ្យបងប្អូនប្រជា កសិករទូទាំងប្រទេសបង្វែរមកចិញ្ចឹមបង្កងនេះវិញ ព្រោះវាមានតម្លៃថ្លៃហើយងាយស្រួលចិញ្ចឹ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី