ទ្រព្យសកម្មធនាគារកើនឡើង ៨១ ប៊ីលានដុល្លារ ខណៈឥណទានកើនដល់ ៥៦ ប៊ីលានក្នុងរយៈពេល២៥ ឆ្នាំ

ភ្នំពេញ ៖ វិស័យធនាគារមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ការកើនឡើងនូវទ្រព្យសកម្មប្រមាណ ៨០ ដង ស្មើប្រមាណ ៨១ ប៊ីលានដុល្លារអាមេរិក  រីឯឥណទានកើនឡើងប្រមាណ ១៦១ ដង ស្មើនឹងប្រមាណ ៥៦ ប៊ីលានដុល្លារអាមេរិក រួមជាមួយនឹងប្រាក់បញ្ញើ​កើនឡើងប្រមាណ ៦៩ ដង ស្មើប្រមាណ ៤៥ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់លោក ហេង បូមករា អគ្គនាយករង អគ្គនាយកដ្ឋានត្រួតពិនិត្យ​ទី១ នៃធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍​ពិព័រណ៍​​ជំនាញ និងការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

លោកអគ្គនាយករងបានបញ្ជាក់ថា៖ សមិទ្ធផលទាំងនេះបានមកពីជំនឿទុកចិត្ដរបស់សាធារណជន វិនិយោគិនលើស្ថិរភាពសេដ្ឋកិច្ច និង​ភាពធន់របស់ប្រព័ន្ធធនាគារ។ ជាមួយគ្នានេះ បណ្ដាញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានពង្រីកពាសពេញប្រទេស ហើយការប្រើប្រាស់​សេវាធនាគារបានផ្សាំខ្លួនក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាជនទូទៅ។ ក្នុងនោះឌីជីថល និងការធ្វើពិពិធកម្មសេវាធនាគារទៅតាមតម្រូវការរបស់អ្នក​ប្រើប្រាស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់ និងទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។

តួយ៉ាងតាមលទ្ធផលនៃ​ការអង្កេត FINSCOPE កម្រិតនៃការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការនៅក្នុងប្រទេសកម្ពុជាបានកើនឡើងពី ៥៩%ក្នុងឆ្នាំ​២០១៦ ដល់ ៦៧% នៅឆ្នាំ២០២១។

លោកបានបន្តលើកឡើងថា៖ ស្របតាមភាពរីកចម្រើននេះ ធនាគារជាតិនៃកម្ពុជាក៏មានមណ្ឌលសិក្សាបច្ចេកទេសធនាគារដែលបានដើរតួនាទី​​សំខាន់ក្នុងការបណ្តុះបណ្តាលនិស្សិត ក៏ដូចជាមន្រ្តីរបស់ធនាគារជាតិនៃកម្ពុជាក្នុងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់​បំពេញតម្រូវការនៅក្នុងវិស័យធនាគារផងដែរ។ ជាក់ស្ដែង គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់​ការងារជូនដល់ពលរដ្ឋកម្ពុជាមានចំនួន ៩៦ ៨០០ នាក់ ដោយក្នុងបុរសប្រមាណ ៦១ ០០០ នាក់ និងស្រ្តីប្រមាណ ៣៥ ០០០ នាក់។ ឱកាសការងារនេះ គ្រឹះស្ថានធនាគារបានស្រូបយកកម្លាំងពលកម្មប្រមាណជា ៦៥,០% គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានស្រូបយក ៣៣,០% និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ បានស្រូបយក ២,០%។

ស្របគ្នានឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ការផ្ដល់សេវាធនាគារបែបប្រពៃណីបានវិវត្ដន៍ខ្លួនទៅរកការផ្ដល់សេវាធនាគារបែបឌីជីថលតាម​រយៈការធ្វើឌីជីថលូបនីយកម្មនៃផលិតផល ប្រតិបត្តិការ និងសកម្មភាពនានាដល់អតិថិជនតាមបណ្ដាញអនឡាញ។ ក្នុងន័យនេះ ដើម្បីគាំទ្រប្រតិបត្ដិការធនាគារ និងហិរញ្ញវត្ថុ ទាមទារឱ្យមានធនធានមនុស្សដែលមានការយល់ដឹងអំពីបច្ចេកវិទ្យា និងជំនាញផ្សេងទៀត បន្ថែមលើជំនាញធនាគារនិងហិរញ្ញវត្ថុ។

លោក ហេង បូមករា បានគូសបញ្ជាក់ថា ទីផ្សារការងារនៅក្នុងវិស័យធនាគារមានវិសាលភាពធំដែលត្រូវការជំនាញជាច្រើនដូចជា ជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាញច្បាប់ ជំនាញគ្រប់គ្រង និង ជំនាញម៉ាឃីតធីង ជាដើម៕ ដោយ ៖ ញ៉ែម សុផល


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)