ភ្នំពេញ ៖ ការផ្គត់ផ្គង់ខុនដូក្នុងត្រីមាស៣ឆ្នាំ២០២៣នេះ ហាក់មានកំណើនឡើងបន្តិចវិញធៀបនឹងត្រីមាសទី២ឆ្នាំ២០២៣ដដែលនេះ ដោយក្នុងត្រីមាសទី ៣ការផ្គត់ផ្គង់ខុនដូមានកំណើនប្រមាណ៤ភាគរយ និងកើនតប្រមាណ១៨ភាគរយធៀបនឹងត្រីមាសទី៣ឆ្នាំ ២០២២កន្ងលទៅ ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ។
របាយការណ៍ដដែលនេះឱ្យដឹងថា នៅក្នុងដំណាច់ឆ្នាំ២០២៣នេះ មានគម្រោងចំនួន៣បន្ថែមទៀតនឹងបញ្ចប់ការសាងសង់ដែលមានខុនដូចំនួន៣ពាន់យូនីត ដូច្នេះខុនដូទាំង៣ពាន់នឹងត្រូវបានចាក់បញ្ចូលក្នុងទីផ្សារប្រទេសកកម្ពុជាដែលធ្វើឱ្យកំណើននៃការផ្គត់ផ្គង់ខុនដូក្នុងប្រទេសកម្ពុជាឡើងដល់ ៥៦,៦០០យូនីត ។

ប្រភេទខុនដូដែលមានពេញនិយម និងមានការផ្គត់ផ្គង់ច្រើនជាងច្រើនគេក្នុងទីផ្សារគឺជាប្រភេទខុនដូតម្លៃមធ្យម ( Mid-Range ) ដោយខុនដូប្រភេទនេះ មានរហូតដល់៦០ភាគរយនៃការផ្គត់ផ្គង់ខុនដូសរុប ។ ចំពោះតម្លៃខុនដូក្នុងត្រីមាសទី៣ឆ្នាំនេះវិញឃើញថាបានរក្សាលំនឹងថេរ បន្ទាប់ពីបានធ្លាក់ចុះចន្លោះពី១ទៅ៤ភាគរយ កាលពីឆ្នាំមុន ។
ចំពោះសេវាកម្មអាផាតមិនវិញ ឃើញថាចាប់តាំងដើមឆ្នាំ២០២៣ មានអាផាតមិនដែលទើបបញ្ចប់តែ៣០០យូនីតប៉ុណ្ណោះ ហើយក្នុងត្រីមាសទី៣ឆ្នាំ ២០២៣នេះ ក៏មិនមានគម្រោងថ្មីៗចាប់ផ្ដើមអភិវឌ្ឍន៍និងបញ្ចប់នោះដែរ ដែលធ្វើឱ្យការផ្គត់ផ្គង់អាផាតមិនមានកំណើនយឺត ។
គិតមកដល់បច្ចុប្បន្ននេះ នៅភ្នំពេញអាផាតមិនកម្រិត A និង B , ការផ្គត់ផ្គង់មានប្រមាណ៤០០០យូនីត ពីគម្រោងអភិវឌ្ឍន៍ចំនួន៦០គម្រោង ។ បន្ថែមពីនេះ តម្លៃជួលលើអាផាតមិនទាំងពីរ កម្រិតមានការធ្លាក់ចុះប្រមាណ៦ភាគរយទៅ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
បើតាមអ្នកនាងគឹម គិនកេសា អគ្គនាយិការងក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា នៅក្រោយវិបត្តិកូវីដ១៩នេះ ការជ្រើសរើសខុនដូ សម្រាប់ការស្នាក់នៅ នៅតែមិនទាន់មានកំណើនល្អនៅឡើយ ដោយភ្ញៀវទេសចរជាច្រើនបានជ្រើសរើសយកសណ្ឋាគារសម្រាប់ការស្នាក់នៅរបស់ពួកគេក្នុងអំឡុងវិស្សមកាល ដូច្នេះហើយបានធ្វើឱ្យតម្រូវការឬវិស័យសណ្ឋាគារមានការប្រកួតប្រជែងខ្ពស់ និងធ្វើឱ្យតម្រូវការទីផ្សារខុនដូ នៅមានសភាពទ្រឹង ។

យ៉ាងណាក្ដីក៏មានគម្រោងខុនដូ ដែលបានពន្យារកាលពីវិបត្តិកូវីដ១៩ បានចាប់ផ្ដើមដំណើរការសាងសង់គម្រោងរបស់ខ្លួនឡើងវិញដែលធ្វើវិស័យសំណង់ ចាប់ផ្ដើមមានសកម្មភាពឡើងវិញបន្តិច តែបើធៀបនឹងមុនឆ្នាំ២០២០ សកម្មភាពនេះនៅតែបន្តថមថយ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content