ធនាគារកណ្តាលអាម៉េរិកសម្រេចរក្សាអត្រាការប្រាក់នៅដដែល ដោយសារសេដ្ឋកិច្ចកើនឡើងល្អជាងការរំពឹងទុក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា បច្ចុប្បន្ននេះ ធនាគារកណ្តាលអាម៉េរិក Fed Reserves បានសម្រេចចិត្តរក្សាអត្រាការប្រាក់នៅដដែលនៅក្នុងកម្រិត ៥,២៥ ភាគរយ ដែលជាកម្រិតខ្ពស់រយៈពេល ២២ ឆ្នាំកន្លងមកនេះ។ លើសពីនេះ ធនាគារកណ្តាល Fed កំពុងបង្កើនការចំណាយលើកម្ចីថ្លៃដើម ដោយក្តីសង្ឃឹមក្នុងការធ្វើឱ្យសេដ្ឋកិច្ចមានភាពធូរស្រាលជាងមុន និងកាត់បន្ថយអតិផរណា។ ការរក្សាអត្រាការប្រាក់នៅដដែលនេះកើតឡើងបន្ទាប់ពីទិន្នន័យថ្មីៗបានបង្ហាញថាសេដ្ឋកិច្ចអាម៉េរិកបានកើនឡើងលឿនជាងការរំពឹងទុក។

ការដំឡើងអត្រាការប្រាក់គឺជាយន្តការមួយដែលធនាគារកណ្តាលអាចប្រើប្រាស់ដើម្បីដោះស្រាយអតិផរណា។ ផ្អែកតាមទ្រឹស្តីបង្ហាញថា តាមរយៈការបង្កើនអត្រាការប្រាក់នឹងធ្វើឱ្យការខ្ចីកាន់តែថ្លៃ អ្នកប្រើប្រាស់នឹងចំណាយតិច ។ យ៉ាងណាមិញ ធនាគារកណ្តាលបានប្រឈមមុខពីការរិះគន់ថា ការរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់អាចធ្វើឲ្យសេដ្ឋកិច្ចអាម៉េរិកប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែកំណើនសេដ្ឋកិច្ចបានកើនឡើងល្អប្រសើរជាងការរំពឹងទុក ៤,៩ ភាគរយពីខែកក្កដាដល់ខែកញ្ញា។ តួលេខនេះគឺជាការកើនឡើងយ៉ាងខ្លាំងពី ៣ ខែមុន ដែលត្រូវបានជំរុញដោយទីផ្សារការងារ និងការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបាននិយាយថា  ការបោះឆ្នោតដើម្បីរក្សាអត្រាការប្រាក់គឺជាឯកច្ឆ័ន្ទ ហើយថាវាត្រូវបានរៀបចំដើម្បីកែប្រែគោលនយោបាយរបស់ខ្លួនតាមភាពសមស្រប ប្រសិនបើហានិភ័យកើតឡើង។ លើសពីនេះ ការរក្សាអត្រាការប្រាក់នឹងផ្តល់ពេលវេលាដល់ធនាគារដើម្បីវាយតម្លៃបន្ថែមអំពីរបៀបដែលសេដ្ឋកិច្ចកំពុងដំណើរការ។

ប្រធានធនាគារកណ្តាលអាម៉េរិក Jerome Powell បាននិយាយថា ទិន្នន័យល្អៗស្តីពីសេដ្ឋកិច្ចរយៈពេល ២-៣ខែកន្លងមកនេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃការកសាងទំនុកចិត្ត ដែលអត្រាអតិផរណាកំពុងឆ្ពោះទៅរកគោលដៅរបស់ធនាគារកណ្តាល។ វានៅតែមានផ្លូវដើរដ៏វែងឆ្ងាយតទៀត ហើយអត្រាអតិផរណាខ្ពស់បណ្តាលឱ្យមានការលំបាក ព្រោះវាប៉ះពាល់ការចំណាយសម្រាប់អ្នកប្រើប្រាស់។ ការកើនឡើងអត្រាការប្រាក់ពីមុនរបស់ Fed កំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ប៉ុន្តែអត្រានៃការកើនឡើងតម្លៃនៅតែល្អលើសពីគោលដៅរបស់វា។ មិនត្រឹមតែប៉ុណ្ណោះ លោក Powell ក៏បាននិយាយថា មានបញ្ហាសំខាន់ៗដែលធនាគារកណ្តាលត្រូវយកមកពិចារណា ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយសកលត្រូវបានកើនឡើង ជាពិសេសនៅអ៊ុយក្រែន, ស្ថានភាពអ៊ីស្រាអែល-ហ្គាហ្សា ដែលបង្កផលប៉ះពាល់សេដ្ឋកិច្ច និងការធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន។

ការលើកឡើងនេះគឺជាសញ្ញាបង្ហាញថា ធនាគារកណ្តាលអាចពន្យារពេលកាត់បន្ថយអត្រាការប្រាក់ ខណៈដែលអតិផរណាអាម៉េរិកបច្ចុប្បន្នស្ថិតនៅកម្រិត ៣,៧ ភាគរយ ដែលនៅតែលើសពីគោលដៅរបស់ធនាគារកណ្តាល Fed ២ ភាគរយ។

អ្នកវិភាគសេដ្ឋកិច្ចអាម៉េរិក Peter Jankovskis បានលើកឡើងថា ការរក្សាអត្រាការប្រាក់គឺមិនមានការភ្ញាក់ផ្អើលខ្លាំងទេ និងមិនមានផលប៉ះពាល់ភ្លាមៗលើភាគហ៊ុននោះទេ។ លើសពីនេះ ការកើនឡើងទិន្នមូលបត្របំណុលរយៈពេលវែងក៏បានរួមចំណែកដល់ការសម្រេចចិត្តរបស់ Fed ផងដែរ ដោយសារទិន្នផលមូលបត្របំណុលរដ្ឋាភិបាលរយៈពេលវែងគឺជាសូចនាករដ៏សំខាន់មួយអំពីរបៀបដែលអ្នកវិនិយោគយលឃើញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាម៉េរិក។ យ៉ាងណាមិញ លោក Jankovskis យល់ឃើញថា ការដែលធនាគារកណ្តាលអាម៉េរិកមើលឃើញពីភាពរឹងមាំនៃសេដ្ឋកិច្ច នោះពួកគេអាចនឹងផ្តោតថា តើគួរដំឡើងអត្រាការប្រាក់បន្ថែមទៀត ឬអត់?

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន កម្ចីថ្លៃដើមកាន់តែខ្ពស់បាននាំឱ្យប្រាក់កម្ចីកាន់តែថ្លៃសម្រាប់អាជីវកម្ម ផ្ទះ ទំនិញ និងសេវាកម្មផ្សេងទៀត។ ស្រដៀងគ្នានេះដែរ នៅចក្រភពអង់គ្លេស ការបង្កើនការបង់រំលោះ ឬ កម្ចីថ្លៃដើមបានធ្វើឱ្យមានសម្ពាធដល់ហិរញ្ញវត្ថុគ្រួសាររបស់ពលរដ្ឋនៅទីនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង