សហគមន៍កសិកម្មកំពុងជំរុញដំណាំបន្លែសុវត្ថិភាព ខណៈតម្រូវការទីផ្សារមានកំណើន

យោងតាមសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ វិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តមានកំណើនល្អក្នុងរង្វង់ ១,១% នៅឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ដោយក្នុងនោះ ប្រមាណ ០,៩% ពឹងផ្អែកលើនិន្នាការល្អនៃអនុវិស័យដំណាំ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។

ការព្យាករកំណើនក្នុងរង្វង់ ១,១%នេះ ចូលរួមគាំទ្រពីអនុវិស័យដំណាំបន្តនិន្នាការល្អ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្ម ជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗរួមមាន «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)»ជាដើម គួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយៈការបន្តលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។

ដោយឡែកសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី ជាសហគមន៍កសិកម្មមួយដែលបាន និងកំពុងជំរុញអនុវិស័យដំណាំរួមមាន ការដាំបន្លែសុវត្ថិភាព និងដំណាំជាច្រើនមុខ ដែលកសិករជាសមាជិកសហគមន៍ផលិតបាន ដោយមានការធានាអំពីគុណភាព សុវត្ថិភាព មិនបះពាល់សុខភាពអ្នកទទួលទាន ស្របពេលដែលតម្រូវការទីផ្សារបន្លែសុវត្ថិភាពមានកំណើន។

លោក សាន្ត សំណាង អនុប្រធានក្រុមប្រឹក្សាភិបាល នៃសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ករស្មីស្ត្រីសាមគ្គី បានឱ្យដឹងថា សហគមន៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយមានសមាជិកចំនួនជាង៣០០នាក់ ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ការបង្កើតសហគមន៍នេះឡើងក្នុងគោលបំណងផ្តល់ផលចំណេញជូនប្រជាសហគមន៍ ដោយជួយសម្របសម្រួល និងស្វែងរកទីផ្សារដំណាំ បន្លែ ជូនកសិករ។ ក្រៅពីជួយសម្របសម្រួលផ្នែកទីផ្សារហើយនោះ សហគមន៍ក៏មានគំាទ្រទៅលើខ្សែច្រវាក់ផលិតផលកសិកម្មមួយចំនួន ដូចជា ការផ្គត់ផ្គងធាតុចូលរួមគ្នា មានជី ថ្នាំកសិកម្ម សម្ភារៈកសិកម្មជាច្រើន ក្នុងតម្លៃសមរម្យ ជាជាងកសិ​ករដែលទិញតែម្នាក់ៗក្នុងតម្លៃខ្ពស់។

នៅក្នុងឱកាសនេះ លោក សំណាង ក៏បានអំពាវនាវឱ្យមានការជួយគាំទ្រផលិតផលបន្លែគ្រប់មុខ ដែលលក់ចេញពីសហគមន៍ រួមមានដូចជា ម្រះ សណ្តែកកួរ ត្រប់វែង ត្រប់ និងត្រប់ពុតលំញង និងបន្លែស្លឹក សាឡាដ៏ស្រួយ ស្ពៃតឿ ផ្កាខាត់ណា និងបន្លែបង្ការមួយចំនួនទៀត ត្រូវបានធានាទាំងគុណភាព អនាម័យ និងការដំាដុះ ដោយសារផលិតផលទាំងនោះ ត្រូវទទួលបានការត្រួតពិនិត្យគុណភាព និងបច្ចេកទេសដាំដុះពីស្ថាប័នជំនាញ។

គួរបញ្ជាក់ដែរថា កាលពីពេលកន្លងមកនេះ កសិករដែលជាសមាជិករបស់សហគមន៍ តែងតែទទួលបានការគាំទ្រ ជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មពីអង្គការដៃគូ និងគម្រោងរបស់រដ្ឋ បានផ្តោតការយកចិត្តទុកដាក់មកប្រជាសហគមន៍ ហើយបច្ចុប្បន្នសមាជិកសហគមន៍មានចំនួន៦២គ្រួសារហើយ ដែលជាកសិករដាំដំណាំ ហើយសហគមន៍គ្រោងនឹងពង្រីកឱ្យបានចំនួន១៥០គ្រួសារនាពេលខាងមុខ។

លោក សាន្ត សំណាង បានបន្តឱ្យដឹងទៀតថា ដោយសារតម្រូវការទីផ្សារបន្លែសុវត្ថិភាពចេះតែមានកំណើនជារៀងរាល់ថ្ងៃ ក្នុងមួយខែៗសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ករស្មីស្ត្រីសាមគ្គី មានលទ្ធភាពផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារនារដូវវស្សាបានប្រមាណ ១តោន ទៅ ២តោន រីឯនៅរដូវប្រាំងវិញ ប្រមាណ ២ តោន ទៅ ២ តោនកន្លះ។ ជាមួយគ្នានេះ ជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ថ្មីៗនេះ សហគមន៍មួយនេះកំពុងតែជំរុញឱ្យកសិកររៀនបន្ថែមពីបច្ចេកទេសខាំហ្គេត ដែលជាស្តង់ដាជាតិមួយសម្គាល់ពីផលិតផលដែលមានគុណភាពល្អ ហើយមានសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកទទួលទាន ។

សូមជម្រាបថា ជាញឹកញាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប តែងតែជំរុញលើកទឹកចិត្តបងប្អូនកសិករទាំងអស់ ត្រូវចូលជាសមាជិកសហគមន៍កសិកម្ម ដើម្បីអាចទទួលបាននូវផលប្រយោជន៍ជាច្រើន ទាំងទីផ្សារលក់ចេញ និងការគាំទ្រផ្នែកបច្ចេកទេសកសិកម្មជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម