យល់ដឹងអំពី​ការបង់ពន្ធលើ​អចលនទ្រព្យ

ភ្នំពេញ ៖ រហូតមកដល់ចុងឆ្នាំ២០២៣​នេះ ព័ត៌មាន​អំពីការបង់ពន្ធអចលនទ្រព្យដែលជាកាតព្វកិច្ចនោះគេសង្កេតឃើញថានៅតែមានពលរដ្ឋមួយចំនួនដែលជាម្ចាស់ទ្រព្យហាក់មិនទាន់បានយល់ច្បាស់នៅឡើយ ។ ​

បើយោងតាមច្បាប់​ស្ដីពីសារពើពន្ធ​របស់អគ្គនាយក​ដ្ឋានពន្ធដារ​នៃក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានកំណត់និយម​ន័យ ពន្ធលើអចលនទ្រព្យ​ គឺ​សំដៅដល់​ដី ផ្ទះ អគារ និងសំណង់​ផ្សេង​ៗ ហើយ​ពន្ធ​នេះ ត្រូវ​ប្រមូល​ប្រចាំ​ឆ្នាំ​តាមអត្រា ០,១ភាគរយ​ ។

សម្រាប់​មូលដ្ឋានគិត​ពន្ធលើអចលនទ្រព្យ ត្រូវ​ផ្អែក​លើ​អចលនទ្រព្យ​ដែល​កំណត់​ដោយគណៈកម្មការ​វា​យតម្លៃ​អច​លនទ្រព្យ​សម្រាប់​ពន្ធ​លើអចលនទ្រព្យ។ ​មូលដ្ឋានគិត​ពន្ធលើអចលនទ្រព្យ និងគណៈ​កម្មការ​វាយតម្លៃ​អចល​ន​ទ្រព្យ​​​សម្រាប់​ពន្ធ​លើ​អចលនទ្រព្យ ត្រូវ​កំណត់​ និង​បង្កើ​តដោយ​ប្រកាស​របស់​រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។

ពន្ធ​លើអចលនទ្រព្យ​ក៏មានការ​លើកលែង​ផងដែរ ដោយក្នុងនោះរួមមានដូចជា​ អចលនទ្រព្យ​ដែលជា​ដីធ្លី​កសិកម្ម អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់រាជរដ្ឋាភិបាល​ ឬក្រសួង​ ស្ថាប័ន​រាជរដ្ឋាភិបាល អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់សហគមន៍​ ឬបុគ្គល​ណា​មួយ​ដែល​ត្រូវ​បានរៀបចំឡើង​ និង​ដំណើរកា​រសម្រាប់គោលដៅ​សុទ្ធសាធ​ខាងសាសនា និងសប្បុរសធម៌ និងគ្មាន​ចំណែក​ណាមួយ​នៃអចលនទ្រព្យ ​ឬប្រាក់ចំណូល​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍ឯកជន ។

ក្រៅពីនេះ សម្រាប់អចលនទ្រព្យ​ជា​កម្មសិទ្ធិ​របស់​បេសកកម្ម​ការទូត​ ឬកុងស៊ុល​បរទេស អង្គការ​អន្តរជាតិ និងទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​ដទៃទៀត ក៏ត្រូវបាន​លើកលែងពន្ធដែរ ។ ចំណែក​អចលនទ្រព្យ​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ មានជាអាទិ៍​ផ្លូវ ស្ពាន ប្រព័ន្ធ​ផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់​ផែ ស្ថានីយ៍​អយ​ស្ម័យ​យាន រួម​បញ្ចូលទាំង​អគារ​ និងការិយាល័យ​ដែល​បម្រើ​ផ្ទាល់​ដល់​សកម្មភាព​នៃហេដ្ឋារចនាសម្ព័ន្ធទាំង​នោះ ក៏​ត្រូវបានលើកលែងក្នុងការ​បង់ពន្ធដូចគ្នា ។​

កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ និងបង់ប្រាក់ពន្ធ កម្មសិទ្ធិករ​ ឬអ្នកកាន់​កាប់​ ឬអ្នកទទួល​ប្រយោជន៍​ចុងក្រោយនៃ​អច​លន​ទ្រព្យ ត្រូវ​មានកាតព្វកិច្ច​ដាក់លិខិត​ប្រកាស​ និង​បង់ប្រាក់​ពន្ធ​ប្រចាំឆ្នាំ ។ ចំណែក​វិធានការ​ និ​ងនីវិត​វិធី​នៃកា​រគ្រប់​គ្រង​ប្រ​មូល​ពន្ធ​លើអចលនទ្រព្យ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ  ។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)