ក្នុងខែវិច្ឆិកា កម្ពុជាអនុម័តគម្រោងបង្កើតរោងចក្រ និងការវិនិយោគក្នុងទឹកប្រាក់សរុបប្រមាណ ៦០០លានដុល្លារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីអំឡុងខែវិច្ឆិកា បានអនុម័តគម្រោងបង្កើតរោងចក្រ និងគម្រោងវិនិយោគនានាចំនួន ២០គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៦០០លានដុល្លារអាម៉េរិក។

គម្រោងដែលរាជរដ្ឋាភិបាលបានគាំទ្រ និងអនុម័តទាំងនោះរួមមាន ៖

១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ របស់​ក្រុមហ៊ុន “SCHNEITEC VIBRANT CO., LTD”  ស្ថិតនៅ​ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារអាម៉េរិក

២. គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងរបស់ក្រុមហ៊ុន “XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD”  ដែលមានទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ១៣,៣លានដុល្លារអាម៉េរិក

៣. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន “NEW HUICHEN (CAMBODIA) TEXTILE CO., LTD”  ដែលមានទីតាំងវិនិយោគនៅ ខេត្តតាកែវ ក្នុងទុនវិនិយោគ​ប្រមាណ ៥,៨លានដុល្លារអាម៉េរិក

៤. គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់របស់ក្រុមហ៊ុន “SIN-TIANCHENG WADDING (CAMBODIA) CO., LTD”  ដែលមានទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ ៥,៦លានដុល្លារអាម៉េរិក

៥. គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន “XING KUN DA LEATHER INDUSTRIAL CO., LTD”  ដែលមានទីតាំងវិនិយោគនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក

៦. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទរបស់ក្រុមហ៊ុន “GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD”  ដែលមានទីតាំងវិនិយោគនៅខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក

៧. គម្រោងបង្កើតរោងចក្រផលិតក្រណាត់របស់ក្រុមហ៊ុន “ Justmarvelous Co., Ltd.”  ដែលមាន​ទីតាំង​វិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុន​វិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក

៨. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន “ Vacation Industry Co., Ltd.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣ លានដុល្លារអាម៉េរិក

៩. គម្រោងបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់របស់ក្រុមហ៊ុន “ Star United Christmas Decoration Co., Ltd.”  ដែលមានទីតាំងវិនិយោគស្ថិត​នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ក្នុងទុនវិនិយោគ ៦លានដុល្លារអាម៉េរិក

១០. គម្រោងបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើង​លម្អដើមណូអែល សម្ភារៈតុបតែងលម្អ​ដើមណូអែល របស់ក្រុមហ៊ុន “ CH Lighting Tree Co., Ltd.”  ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក

១១. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ របស់ក្រុមហ៊ុន “ Kamelun Wood Co., Ltd.” ដែលមានទីតាំងវិនិយោគស្ថិត​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះ​សីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារអាម៉េរិក

១២. គម្រោងបង្កើតរោងចក្រផលិតផលិតផលឈើ របស់ក្រុមហ៊ុន “Angel Wood (Cambodia) Co., Ltd.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្នុងទុនវិនិយោគ​ប្រមាណ ១,៤លានដុល្លារអាម៉េរិក

១៣. គម្រោងបង្កើតរោង​ចក្រផលិត​ស៊ុម​ទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើរបស់ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd ដែលមានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ក្នុងទុនវិនិយោគប្រមាណ ១,២លានដុល្លារអាម៉េរិក

១៤. គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌល​សីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង របស់ក្រុមហ៊ុន “KHMER ELECTRICAL POWER CO., LTD” ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាម៉េរិក

១៥. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តកណ្តាល ក្នុងទុន​វិនិយោគ​ប្រមាណ ៦,២លានដុល្លារអាម៉េរិក

១៦. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តកំពង់ឆ្នាំង ក្នុងទុន​វិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក

១៧. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SKY BEST FASHION CO., LTD ដែលមានទីតាំង​វិនិយោគនៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក

១៨. គម្រោងបង្កើតរោងចក្រកាត់​ដេរសម្លៀក​បំពាក់ និងផលិតមួករបស់ក្រុមហ៊ុន YF SINOSKY INDUSTRIAL (CAMBODIA) CO., LTD.  ដែលមានទីតាំងវិនិយោគ​នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ ៥,១លានដុល្លារអាម៉េរិក

១៩. គម្រោងបង្កើតរោងចក្រផលិតគ្រឿង​បន្សំសម្លៀក​បំពាក់របស់ក្រុមហ៊ុន SVZ PRINTING & PACKAGING CO., LTD.  ដែលមានទីតាំងវិនិយោគនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ​អាម៉េរិក

២០. គម្រោងបង្កើតរោងចក្រកាត់ដេរ​សម្លៀកបំពាក់ និងផលិតមួករបស់ក្រុមហ៊ុន “XIN SUNN LONG (CAMBODIA) GARMENT CO., LTD”  ដែលមានទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគ​ប្រមាណ ៥,០៦លានដុល្លារអាម៉េរិក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)