ការធ្លាក់ចុះថ្លៃទំនិញ និងសេវាពាក់ព័ន្ធប្រេងឥន្ធនៈបានជំរុញឱ្យអត្រាអតិផរណានៅកម្ពុជាធ្លាក់ចុះ

ភ្នំពេញ ៖ ការថយចុះថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ការថមថយនៃតម្លៃម្ហូបអាហារ បានជំរុញឱ្យអត្រាអតិផរណារួមនៅកម្ពុជាមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីថ្មីៗនេះបានបង្ហាញថា អតិផរណារួមនៅឆ្នាំ២០២៣ មានកម្រិត ២,១% ទាបជាងឆ្នាំ២០២២ ដែលអត្រារង្វង់ ៥,៤% ដោយសារការថយចុះថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ព្រមទាំងការថមថយនៃតម្លៃម្ហូបអាហារ។

ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ ២,៧% បន្ទាប់ពីបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ១១,១% នៅឆ្នាំ២០២២ ដោយសារម្លៃប្រេងឆៅពិភពលោកបានថយចុះមកវិញ -២៨,១% ជាធម្យម ១០០,៨ ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅឆ្នាំ២០២២ មក ៧៧,៧ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅឆ្នាំ២០២៣។ នៅកម្ពុជា ថ្លៃសាំងបាន -៥,៦% ធៀបនឹងកំណើន ២៤,៤% នៅឆ្នាំ២០២២ ថ្លៃឧស្ម័នធ្លាក់ចុះ -៤,៧% ធៀបនឹង ១៨,៣% ខណៈថ្លៃឥន្ធនៈរឹងកើន ១% ធៀបនឹង ៥,៤%។

អតិផរណាម្ហូបអាហារ បានថមថយមក ៣,២% ធៀបនឹង ៥% នៅឆ្នាំ២០២២ ដោយសារការថយសម្ពាធពីចំណាយថ្លៃដើម ដូចជា ជីកសិកម្ម ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ស្របពេលដែលការផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុកបន្តកើនឡើង។ អតិផរណាម្ហូបអាហារសំខាន់ៗបានថយចុះ ដូជាថ្លៃអង្ករពី ២,៤% មក ១,៥% ថ្លៃសាច់ពី ៤,៣% មក ២,៥% ថ្លៃត្រីពី ៥% មក ៤,២% ថ្លៃបន្លៃពី ៧,៩% មក ៥,១% និងថ្លៃផ្លែឈើពី ៧,៧% មក ៤,២%។

អតិផរណាស្នូល បានថមថយមកម្រិត ២% ធៀបនឹង ៤,៤% នៅឆ្នាំ២០២២ ដែលបណ្តាលមកពីឥទ្ធិពលនៃការថយថ្លៃទំនិញនិងសេវាពាក់ព័ន្ធនិងប្រេងឥន្ធនៈ និងកម្រិតទាបនៃអតិផរណាម្ហូបអាហារ។ អតិផរណាទំនិញ និងសេវាស្នូលសំខាន់ៗ បានថមថយ ដូចជា ក្រុមភោជនីយដ្ឋានថយពី ៦,៦% មក ២,១% ថ្លៃក្រុមសម្លៀកបំពាក់និងស្បែកជើងថយពី ៧,៤% មក ៣,១% ថ្លៃក្រុមកម្សាន្តនិងវប្បធម៌ថយពី ៥,៦% មក ៣,១% និងថ្លៃកុ្រមដឹកជញ្ជូនមិនរាប់បញ្ចូលទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈថយពី ២,១% មក ១,១%។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សង្គមយ៉ាងល្អប្រសើរ ដែលពង្រឹងបានជំនឿទុកចិត្តវិនិយោគិន ព្រមទាំងទទួលបានការគាំទ្រនិងកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក្នុងការបន្តបេសកកម្មជំរុញការងើបឡើងនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា ៥,៥% ដែលគាំទ្រដោយការបន្តងើបឡើងនៃវិស័យ ទេសចរណ៍ សន្ទុះកំណើនថ្មីនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរសម្រាប់នាំចេញ កំណើនតម្រូវការក្នុងស្រុក ជាមួយនឹងការគាំទ្រក្នុងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចជាកំណើនចំណាយរាជរដ្ឋាភិបាល ការអនុគ្រោះផ្នែកសារពើពន្ធ និងការគាំទ្រពីប្រព័ន្ធធនាគារជាដើម។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា អត្រាអតិផរណាបានថយចុះមកវិញត្រឹម ២,១% ធៀបនឹងអត្រាខ្ពស់ ៥,៤% កាលពី ឆ្នាំ២០២២។ […] កម្ពុជារក្សាបានតម្លៃប្រាក់រៀលធៀបនឹងដុល្លារ អាមេរិកឱ្យមានស្ថិរភាពល្អប្រសើរ ដោយមានអត្រាប្រែប្រួលទាបជាង ២% ប៉ុណ្ណោះ បើធៀបនឹង ការប្រែប្រួលតម្លៃរូបិយប័ណ្ណនៅប្រទេសមួយចំនួន ដូចជា ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ៩% យ៉ន់ចិនធ្លាក់ថ្លៃ ៦,៧% និងគីបឡាវធ្លាក់ថ្លៃ ២៩,៨% ក្នុងស្ថានភាពដែលប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃក្រោមឥទ្ធិពលនៃការដំឡើង និងរក្សាអត្រាការប្រាក់គោលក្នុងកម្រិតខ្ពស់។ ស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក