ស្វែងយល់ពីទំនាក់ទំនងសេដ្ឋកិច្ចរវាងរដ្ឋាភិបាល​ថៃថ្មី និង ចិន

បរទេស ​៖ យោងតាមប្រភពព័ត៌មានពី The Diplomat បានរាយការណ៍ថា ទំនាក់ទំនងរវាងទីក្រុងបាងកក និងទីក្រុងប៉េកាំងនៅតែមានភាពកក់ក្តៅ ខណៈដែលរដ្ឋាភិបាលថៃកំពុងបន្តគោលនយោបាយការបរទេសដែលមានលក្ខណៈចម្រុះជាងមុន។

កាលពីដើមខែមករាកន្លងទៅនេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៉ីន  បានប្រកាសថា ថៃនឹងបន្តលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនដែលចូលមកប្រទេសថៃចាប់ពីខែមីនាតទៅ។ គោលនយោបាយនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីថៃ លោក Parnpree Bahiddha-Nukara កាលពីថ្ងៃទី ២៨ ខែមករា គឺជាការទទួលស្គាល់ពីសារៈសំខាន់ដ៏ធំនៃភ្ញៀវទេសចរចិនចំពោះវិស័យទេសចរណ៍របស់ប្រទេស ដែលជាសសរស្តម្ភសំខាន់នៃសេដ្ឋកិច្ចថៃ។

មុនពេលមានការរាតត្បាតឆ្នាំ២០១៩ ជនជាតិចិនជាង ១១ លាននាក់បានចូលមកក្នុងប្រទេសថៃក្នុងចំណោមភ្ញៀវអន្តរជាតិចំនួន ៣៩ លាននាក់។ ចាប់តាំងពីព្រំដែនអន្តរជាតិរបស់ថៃបានបើកឡើងវិញពីរឆ្នាំមុន រដ្ឋាភិបាលថៃចង់ស្វាគមន៍ភ្ញៀវចិនត្រលប់មកវិញ ដោយសារវិស័យ​ទេសចរណ៍​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​ថៃ និងបាន​រួម​ចំណែក​ប្រមាណ ១២ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស។ យ៉ាងណាមិញ ការងើបឡើងវិញនៃ​ទេសចរណ៍​ចិន​ទៅ​ថៃមាន​ចំនួនតិចជាង​​កម្រិត​មុន​កូវីដ-១៩ ដោយតិចជាង ២៧៥ ០០០ នាក់នៅឆ្នាំ២០២២ និង ប្រមាណជាង ៣,៥ លាននាក់នៅឆ្នាំ២០២៣ ដែលតិចជាងគោលដៅ ៥ លាននាក់របស់រដ្ឋាភិបាលថៃ។

ដើម្បីពន្លឿនការស្ទុះងើបឡើងវិញ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៉ីន បានប្រកាសពីការលើកលែងទិដ្ឋាការពីពលរដ្ឋ​ចិន​​រយៈ​ពេល ៦ ខែ​ដោយ​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ២០២៣ ​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ២០២៤។ យ៉ាងណាមិញ ការធ្លាក់ចុះសេដ្ឋកិច្ចចិន វិបត្តិអចលនទ្រព្យ និងកម្រិតគ្មានការងារធ្វើរបស់យុវជនខ្ពស់បានរារាំងពលរដ្ឋធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ហើយជើងហោះហើរពីចិនទៅកាន់ថៃមានកម្រិតទាបមុនការរាតត្បាត។ លើសពីនេះ ការពឹងផ្អែកយ៉ាងខ្លាំងរបស់ថៃលើប្រាក់យ័នរបស់ទេសចរណ៍ចិនឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំដែលបានអភិវឌ្ឍរវាងប្រទេសទាំងពីរចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៧៥។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីបានរីកចម្រើនជាលំដាប់ជាពិសេសក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៣៥ ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ ដែលភាពជាដៃគូសេដ្ឋកិច្ចត្រូវបានបង្កើតឡើងនៅលើភាពជិតខាងភូមិសាស្ត្រ និងទំនាក់ទំនងវប្បធម៌។ គេប៉ានស្មានថា យ៉ាងហោចណាស់ ១១ ភាគរយនៃប្រជាជនថៃ ៧១ លាននាក់ ជាប់ខ្សែស្រឡាយចិនចាប់តាំងចុងសតវត្សទី ១៩ និងដើមសតវត្សរ៍ទី ២០ ។

យោងតាមប្រភពដដែលលើកឡើងថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៉ីន គឺជាអតីតមហាសេដ្ឋីអចលនទ្រព្យកំពុងស្វែងរកឱកាសជាច្រើនតាមដែលគាត់អាចធ្វើបាន ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ ហើយចិននឹងនៅតែជាចំណុចកណ្តាលនៃគោលដៅរបស់គាត់។

គួរឲ្យបញ្ជាក់ដែរថា ភាពស្និទ្ធស្នាលផ្នែកសេដ្ឋកិច្ចរវាងថៃ និងចិនចាប់ផ្តើមពង្រឹងខ្លាំងបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០១៤។ កាលពីឆ្នាំ២០១៤ សហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ ថៃតាំងពីសង្គ្រាមត្រជាក់ បានកាត់បន្ថយកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងដកជំនួយយោធារាប់លានដុល្លារជាមួយទីក្រុងបាងកក។ ជាការឆ្លើយតប រដ្ឋបាលយោធារបស់លោក ប្រាយុទ្ធ បានសម្លឹងមើលទៅប្រទេសផ្សេងទៀតសម្រាប់ការគាំទ្ររួមមានទាំងចិនផងដែរ។ លោក Thitinan Pongsudhirak អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា រដ្ឋាភិបាលយោធាបានបានចងសម្ព័ន្នភាពជាមួយចិនដោយភាពចាំបាច់ ព្រោះចិនជាតួអង្គសំខាន់តែមួយគត់ដែលនឹងបន្តទំនាក់ទំនងជាមួយថៃ។ ទោះជាយ៉ាងណាក្តី ឥឡូវនេះ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៉ីន កំពុងទទួលយកវិធីសាស្រ្តខុសគ្នាបន្តិច និងមានតុល្យភាពជាងក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ រហូតមកដល់ពេលនេះ នាយករដ្ឋមន្ត្រីថ្មីរូបនេះបានបន្តគោលនយោបាយការបរទេសគ្រប់ទិសទីច្រើនជាងអ្នកកាន់តំណែងមុនៗ ដើម្បីភាពរួមបញ្ចូលគ្នាដ៏ទូលំទូលាយនៃទំនាក់ទំនងថៃជាមួយប្រទេសធំៗផ្សេងទៀត។

ចាប់តាំងពីចូលកាន់តំណែងកាលពីខែកញ្ញាមក នាយករដ្ឋមន្ត្រីថៃថ្មីបាន​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ និង​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping និងជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ផងដែរ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៉ីន មានគោលបំណងពង្រឹងទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក ដោយជួបជាមួយលោកប្រធានាធិបតី Joe Biden និងអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft និង Google ដើម្បីវិនិយោគនៅប្រទេសថៃ។ ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈកាន់តែច្រើនក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនមានលក្ខណៈធម្មតាជាមួយប្រទេសថៃ។ ការផ្តោតសំខាន់របស់លោក សេដ្ឋា ក្នុងឋានៈជានាយករដ្ឋមន្ត្រីគឺដើម្បីធ្វើឲ្យសេដ្ឋកិច្ចថៃមានភាពប្រសើរឡើង ប៉ុន្តែភាពតានតឹងភូមិសាស្ត្រនយោបាយ​រវាង​អាមេរិក និង​ចិន​បន្ត​កាន់​តែ​ខ្លាំង​ឡើងនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃកំពុងទាក់ទាញការវិនិយោគសម្រាប់គម្រោងស្ពានខ្នាតយក្ស “Land Bridge” ដែលជាផែនការមានទំហំ ២៨ ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវតភ្ជាប់សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោករវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌានៅភាគខាងត្បូងប្រទេសថៃ។ គម្រោងស្ពានខ្នាតយក្ស “Land Bridge” គឺ​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​ពី​គម្រោង​ចាស់​ក្នុង​ការ​សាងសង់​ប្រឡាយ​ឆ្លង​កាត់ Isthmus of Kra ដែល​ជា​គម្រោង​ដែល​ត្រូវ​បាន​ពិភាក្សា​ជាច្រើន​សតវត្ស​មកហើយ។ ក្នុងអំឡុងពេលកាន់អំណាច លោក ប្រាយុទ្ធ បានបង្កើតកន្លែងស្រាវជ្រាវថៃ-ចិន ដើម្បីសិក្សាពីសក្តានុពលនៃគម្រោងប្រឡាយនេះ ហើយចិនក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បន្ថែមប្រឡាយ Kra ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ខ្លួនផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី