អាជីវកម្មលក់សម្ភារៈត្បាញដោយដៃនឹងមានតម្រូវការខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ សម្ភារៈប្រើប្រាស់ដូចជា ឈ្នាង អង្រុត ទ្រូ ដែលគេតែងតែប្រើសម្រាប់នេសាទកាលពីមុន បច្ចុប្បន្នក្រៅតែពីនេសាទហើយ គេក៏អាចយកវត្ថុទាំងនេះមកដាក់តាំងលម្អក្នុងពិធីផ្សេងៗ ជាពិសេសនៅថ្ងៃសង្ក្រាន្តដែលប្រើដើម្បីតុបតែងលម្អក្នុងកម្មវិធីមិនថានៅតាមគ្រឹះស្ថានរដ្ឋ ឬឯកជននោះទេ។ ហេតុនេះ វាជាឱកាសមួយសម្រាប់អាជីវកម្មលក់សម្ភារៈត្បាញនានាដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ផ្គត់ផ្គង់ក្នុងកំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

កញ្ញា ធូ ចាន់ណារីន ជាម្ចាស់អាជីវកម្មលក់សម្ភារៈ​ត្បាញដោយដៃ Handmade Crafts បានប្រាប់ AMS ឲ្យដឹងថា៖

«សម្រាប់ខាងសិប្បកម្មយើងកំពុងត្រៀមសម្ភារផ្សេងៗដែលពេញនិយមនៅរដូវចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដែលក្នុងនោះមានសម្ភារៈសម្រាប់ដាក់តាំង ដូចជា ឈ្នាង អង្រុត ទ្រូ ចង្អេរ ល្អី ទាំងទំហំតូច និងទំហំធំសម្រាប់តាំងលម្អនៅថ្ងៃសង្ក្រាន្ត ក្រៅពីនេះយើងមានជើងពានសម្រាប់ដាក់ផ្លែឈើទទួលទេវតា ក៏ដូចជាក្អមសម្រាប់លេងល្បែងវាយក្អមនៅថ្ងៃចូលឆ្នាំផងដែរ»។

កញ្ញាបន្តថា៖

«នៅឆ្នាំនេះយើងរំពឹងទុកថា សម្ភារៈទាំងនេះនឹងលក់ដាច់ជាងឆ្នាំមុន ព្រោះពីមួយឆ្នាំទៅមួយឆ្នាំឃើញថាតម្រូវការកាន់តែកើនឡើង ទីផ្សារកាន់តែធំដែលយើងមានលក់តាមបណ្ដាញសង្គមបន្ថែមទៀត ហើយយើងក៏បានត្រៀមខ្លួនរៀបរយជាងឆ្នាំមុន ដែលយើងផ្គត់ផ្គង់មិនទាន់តម្រូវការលក់អស់កណ្ដាលទីតែម្ដង»។

គួរបញ្ជាក់ដែរថា កញ្ញា ធូ ចាន់ណារីន ទើបតែចាប់ផ្ដើមអាជីវកម្មនេះលក់របស់ច្នៃដោយដៃតាមអនឡាញនេះប៉ុណ្ណោះ ប៉ុន្តែក្រុមគ្រួសាររបស់កញ្ញាជាអ្នកត្បាញនៅខេត្តកំពង់ឆ្នាំងតាំងពីយូរមកហើយ។ ក្រៅពីផលិផលខាងលើ កញ្ញាក៏មានលក់នូវផលិតផលផ្សេងទៀតដូចជា កញ្ច្រែង មួក អំបោស ឆ្នាំង ថូ ជាដើមដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក។

ចុងក្រោយ ម្ចាស់អាជីវកម្ម Handmade Crafts កញ្ញា ធូ ចាន់ណារីន ក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតធ្វើដោយដៃរបស់បងប្អូនអ្នកកំពង់ឆ្នាំងផ្ទាល់ ដែលជាផ្នែកមួយជួយដល់ជីវភាពសហគមន៍៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)