ដំណាំម្ទេសប្លោក មិនពិបាកថែទាំ អាចទទួលបានផលច្រើន និងមានទីផ្សារល្អ

ម្ទេសប្លោក ជាប្រភេទម្ទេសម្យ៉ាងដែលមានរូបរាងធំជាងម្ទេសហឹរធម្មតា ជាពិសេសគេអាចកែច្នៃវាទៅជាម្ទេសឆ្អើរ ឬម្ទេសក្រៀម ដែលអាចរក្សាទុកបានយូរ និងបន្ថែមឱជារសដល់ម្ហូបអាហារបានយ៉ាងប្រសើរ ខណៈដែលតម្រូវការទីផ្សារក៏មានច្រើនផងដែរ។ អាស្រ័យដោយមើលឃើញពីតម្រូវបែបនេះ ទើបធ្វើឱ្យបងប្អូនប្រជាកសិករជាច្រើន ជាពិសេសអ្នករស់នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បាននាំគ្នាដាំដំណាំម្ទេសប្លោកនេះ ត្បិតថាវាអាចប្រមូលផលបានច្រើន ហើយតម្លៃដែលទទួលបានពីការលក់ក៏មានភាពសមរម្យ។

 អ្នកស្រី យូ រ៉ាវ៉ាន់ ជាម្ចាស់ចំការម្ទេសប្លោកមួយរូបនៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ៖

«យើងដាំម្ទេសប្លោកនេះ ២៥ឆ្នាំមកហើយ ដោយសារវាជាមុខរបរប្រចាំគ្រួសាររហូតមក ហើយតម្លៃម្ទេសស្រស់អាចលក់បាន ១០០០-១៣០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលតម្លៃម្ទេសក្រៀមអាចលក់បានចាប់ពី ១៣ ០០០-១៤​ ០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែបើទុកដល់រដូវវស្សាអាចលក់បានរហូតដល់ ២៥០០០-៣០០០០រៀលក្នុងមួយគីឡូក្រាមក៏មាន»។

អ្នកស្រីបន្តថា៖

«ដំណាំនេះមិនពិបាកដាំប៉ុន្មានទេ តែក៏ត្រូវការថែទាំដែរទើបបានផលល្អ ដូចជាការស្រោចទឹកឱ្យបានគ្រប់គ្រាន់ ដាក់ជីបំប៉ន និងបាញ់ថ្នាំការពារសត្វល្អិត។ ក្រៅពីនេះ គេត្រូវការសាបកូនម្ទេសទើបដាំបានល្អ ដោយគេត្រូវការពេលប្រមាណ ២ខែកន្លះទើបអាចប្រមូលផលបាន ហើយនៅពេលដើមដៃយើងអាចប្រមូលផលបានប្រមាណ ១តោនកន្លះ ក្នុងមួយសប្ដាហ៍ និងចុះបន្តិចម្ដងៗរហូតដល់អស់ផ្លែត្រឹមរយៈពេលប្រមាណ ៣ខែ»។

ម្ចាស់ចំការខាងលើរៀបរាប់ទៀតថា នៅក្នុងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំងមានអ្នកដាំ និងកែច្នៃច្រើន ហើយអ្នកស្រីក៏មិនខុសពីគេដែរ ដោយនៅពេលម្ទេសបានផលគឺយកលក់ស្រស់ខ្លះ និងលក់ជាប្រភេទម្ទេសឆ្អើរ ឬម្ទេសខ្លះ ដើម្បីបានដើមទុនទុកបង្វិលសម្រាប់ដាំដំណាំផ្សេងទៀត តែបើអ្នកមានដើមទុនគ្រប់គ្រាន់ គេអាចទុកម្ទេសឆ្អើរលក់នៅរដូវវស្សាគឺលក់បានកាន់តែថ្លៃ។

ជាចុងក្រោយ អ្នកស្រី យូ រ៉ាវ៉ាន់ បានចូលរួមជាមតិដែរថា សម្រាប់កសិករដទៃទៀត បើចង់ដាំដំណាំម្ទេសប្លោក គឺអាចដាំបាន ដោយសារម្ទេសប្លោកមានទីផ្សារល្អ ហើយបើកែច្នៃជាម្ទេសក្រៀមក៏រឹតតែលក់បានថ្លៃ ប៉ុន្តែសម្រាប់អ្នកធ្វើត្រូវតស៊ូបន្តិចទាំងការដាំ ទាំងការផលិតម្ទេសឆ្អើរ ព្រោះវាអាចប្រឈមនឹងអាការក្រហាយដៃ និងភ្នែក ។ អ្វីដែលសំខាន់ កសិករមិនគួរដាំម្ទេសប្លោកតែមួយមុខនោះទេ ប៉ុន្តែគួរដាំដំណាំម្ទេសពូជផ្សេងទៀត ដូចជាប្រភេទម្ទេសស, ម្ទេសភូមា ជាដើម ព្រោះនៅពេលណាម្ទេសមួយមុខធ្លាក់ថ្លៃ គេអាចលក់បានម្ទេសប្រភេទផ្សេងមួយទៀត ដើម្បីអាចទប់ទល់នឹងស្ថានភាពប្រឈមនៅលើទីផ្សារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក