អ្នកជំនាញ ៖ តម្លៃប្រេងឡើងថ្លៃ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងបានបន្តកើនឡើងជាង ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក។

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៥ ភាគរយ ឬ ៩០,៦៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ  ១,៤ ភាគរយ ឬ ៨៦,៥៩ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការផ្គត់ផ្គង់ប្រេង។

កាលពីថ្ងៃព្រហស្បតិ៍នៃសប្ដាហ៍កន្លងទៅនេះ តម្លៃប្រេងបានឡើងថ្លៃបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា ស្ថានទូតអ៊ីស្រាអែលជុំវិញពិភពលោកត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែមានការកើនឡើងការគំរាមកំហែងនៃការវាយប្រហាររបស់អ៊ីរ៉ង់លើអ្នកការទូតអ៊ីស្រាអែល។ អ៊ីរ៉ង់ ដែលជាប្រទេសផលិតធំជាងគេទី ៣ នៅក្នុងអង្គការ OPEC បានប្តេជ្ញាសងសឹកប្រឆាំងនឹងអ៊ីស្រាអែលចំពោះការវាយប្រហារកាលពីថ្ងៃចន្ទ ដែលបានសម្លាប់យោធាជាន់ខ្ពស់អ៊ីរ៉ង់។ លើសពីនេះ អ៊ីស្រាអែល​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​លើ​បរិវេណ​ស្ថានទូត​អ៊ីរ៉ង់​នៅ​ស៊ីរី​ទេ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនបានព្រមានថា គោលនយោបាយរបស់សហរដ្ឋអាម៉េរិកខ្លាំងខ្លាចំពោះអ៊ីស្រាអែលជុំវិញជម្លោះតំបន់ហ្គាហ្សានឹងអាស្រ័យលើថា តើអ៊ីស្រាអែលនឹងចាត់វិធានការដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលប៉ាឡេស្ទីន និងបុគ្គលិកមនុស្សធម៌ដែរឬទេ?

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីប្រឆាំងអំពើភេរវកម្មដែលទាក់ទងនឹងអ៊ីរ៉ង់ ខណៈដែលនាយកដ្ឋានរតនាគារបាននិយាយថា អ៊ីរ៉ង់​កំពុង​ត្រូវ​បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដោយ​អាមេរិក ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ផ្តល់​មូលនិធិ​ដល់​អ្នក​តំណាង​របស់អ៊ីរ៉ង់​ និង​រារាំង​អ៊ីរ៉ង់​ពី​ការ​គាំទ្រ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ការឡើងថ្លៃតម្លៃប្រេងថ្មីៗនេះ ក៏កើតឡើងដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីផងដែរ ដោយរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

លោក Frank Monkam អ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់នៅ Altimo LLC បានលើកឡើងថា កត្តាភូមិសាស្ត្រនយោបាយទាំងអស់នេះបានកើតឡើងក្នុងពេលតែមួយ ដែលជំរុញឱ្យមានអ្នកវិនិយោគប្រេងមានអារម្មណ៍វិជ្ជមានក្នុងការទទួលបានប្រាក់ចំណេញមួយចំនួន។ ទន្ទឹមនឹងនេះ កិច្ចប្រជុំនៃរដ្ឋមន្ត្រីកំពូលមកពីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានរក្សាគោលនយោបាយកាត់បន្ថយការផ្គត់ផ្គង់ប្រេង ហើយបានជំរុញប្រទេសមួយចំនួនអនុលោមតាមការកាត់បន្ថយទិន្នផលរបស់ខ្លួន។

ទន្ទឹមនឹងនេះ ការទាមទារផលប្រយោជន៍ពីភាពអត់ការងារធ្វើរបស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការរំពឹងទុកក្នុងសប្តាហ៍មុន ទោះបីជាមានការបន្ធូរបន្ថយលក្ខខណ្ឌទីផ្សារការងារក៏ដោយ។ វាបានកើតឡើងបន្ទាប់ពីប្រធានធនាគារកណ្តាលអាម៉េរិក Jerome Powell បានលើកឡើងពីការប្រុងប្រយ័ត្នអំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់នាពេលអនាគត បន្ទាប់ពីទិន្នន័យថ្មីៗនេះបានបង្ហាញពីកំណើនការងារ និងអតិផរណាខ្ពស់ជាងការរំពឹងទុក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី