ការផលិតជីសរីរាង្គក្នុងស្រុក ជាការរួមចំណែកកាត់បន្ថយការនាំចូលជីកសិកម្មពីក្រៅប្រទេស

ផ្អែកតាមស្ថិតិពាណិជ្ជកម្មនាំចូលរបស់គយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចូលជីកសិកម្មពីបរទេស ជាពិសេស​ពីប្រទេសជិតខាងក្នុងទំហំទឹកប្រាក់ជាង ៣២៥លានដុល្លារអាមេរិក ដែលចំនួននេះ មានការ​កើនជាង ១៧% បើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមប្រមាណ ២៧៦លានដុល្លារអាមេរិក។

ក្នុងនាមជាប្រទេស​ដែលផ្អែកសំខាន់លើវិស័យកសិកម្ម ការនាំចូលជីកសិកម្មក្នុងចំនួនដ៏ច្រើននេះចាត់ទុកថាជាការខាតបង់សេដ្ឋកិច្ចមួយផ្នែក។​ ជាដំណោះស្រាយ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិកា បាន និងកំពុងជំរុញចលនាផលិតជីកសិកម្មនៅក្នុងស្រុកឱ្យបានច្រើន។

ជាផ្នែកមួយនៃការកាត់បន្ថយការនាំចូលជីកសិកម្មពីក្រៅប្រទេស ក្រុមហ៊ុនក្នុងស្រុកមួយបានចាប់ផ្ដើមផលិតជីសរីរាង្គ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុកស្រាប់។

លោកស្រី នាង គង្គា ដែលជាប្រធានទីផ្សារនៃក្រុមហ៊ុនជីសរីរាង្គបានឱ្យដឹងថា អ្នកស្រីបានចាប់ផ្ដើម ការផលិតជីសរីរាង្គនៅឆ្នាំ២០២២។​ មកដល់បច្ចុប្បន្ន ផលិតផលរបស់លោកស្រីមានទីផ្សារ និងពេញនិយមនៅតាមបណ្ដាខេត្ត ជាពិសេសតាមចំការដំណាំធំៗ។

បើតាមការរៀបរាប់របស់លោកស្រី ជីសរីរាង្គរបស់ខ្លួនធ្វើចេញពីវត្ថុធាតុដើមក្នុងស្រុក ដូចជា លាមកគោ លាមកមាន់ លាមកប្រចៀវជាដើម ដែលប្រភេទជីទាំងអស់នេះ​មានលទ្ធភាពក្នុងការ​កែប្រែដីកសិកម្មឱ្យមានជីវជាតិឡើងវិញ និងអាចបង្កបង្កើនផលបានច្រើន។

លើសពីការលក់ជីកសិកម្មជូនប្រជាកសិករ ក្រុមហ៊ុនរបស់លោកស្រីក៏មាននូវសេវាប្រឹក្សាយោបល់អំពីការប្រើប្រាស់ជីឱ្យសមស្របទៅនឹងលក្ខខណ្ឌជាក់ស្ដែងរបស់ដី តាមរយៈការប្រើម៉ាស៊ីនវាស់ស្ទង់គុណភាពដី។

សម្រាប់លោកស្រី ការប្រើប្រាស់ជីដែលផលិតបាននៅក្នុងស្រុក គឺជារឿងល្អ ព្រោះវាជាការគាំទ្រផលិតផលក្នុងស្រុក ជាពិសេសគឺលើកទឹកចិត្តឱ្យប្រជាកសិករងាកមកប្រើប្រាស់ជីសរីរាង្គជំនួសឱ្យជីគីមី។

ការប្រើប្រាស់ជីសរីរាង្គនេះទៀតសោត ក៏មានផលចំណេញច្រើនបើធៀបនឹងជីកសិកម្មនាំចូលដែលមានតម្លៃថ្លៃ។ ម្យ៉ាងទៀត វាជាការធានាមួយដល់ស្ថិរភាពនៃការធ្វើកសិកម្មរបស់ប្រជាជនកម្ពុជា ចៀសវាងនូវការប៉ះពាល់ដោយមើលមិនឃើញណាមួយចំពោះទីផ្សារជីកសិកម្មក្រៅប្រទេស។

ទាក់ទិននឹងចំណុចនេះដែរ ឯកឧត្តម បណ្ឌិត សួង ណយ អគ្គលេខាធិការរងចលនាភូមិមួយ ផលិតផល​មួយនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា ការប្រើប្រាស់ជីសរីរាង្គ ឬជីកំប៉ុសសម្រាប់ការដាំដុះនេះ ត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

ក្រៅពីការទិញជីសរីរាង្គមកប្រើប្រាស់ កសិករក៏អាចលាយជីកំប៉ុសដោយខ្លួនឯង ដោយប្រើប្រាស់ធនធានដែលមានស្រាប់ ដូចជា លាមកសត្វ និងរុក្ខជាតិជុំវិញផ្ទះ សំណល់ផ្ទះបាយ ជាដើម។ ធ្វើបែបនេះ កសិករផ្ទាល់អាចចំណេញថវិកា ហើយទិន្នផលដែលប្រមូលបានទៀតសោត ជាទិន្នផលដែលមានសុវត្ថិភាពទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា