គម្រោងផ្លូវលេខ​៥០សេ ក្រុម​ហ៊ុនសាងសង់​​កំពុងរង់​ចាំការ​ទម្លាក់ថវិកា​ពី​សាធារណរដ្ឋ​ចិន​ដើម្បី​ដំណើរការ​ ការដ្ឋាន

ភ្នំពេញ ៖ គម្រោងសាងសង់​ផ្លូវ​ និងស្ពាន​វែងជាគេង​នៅកម្ពុជា​តភ្ជាប់ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្ត​កំពង់ធំ ដែ​ល​មា​ន​ប្រវែង​សរុប​ជិត​៦០គីឡូម៉ែត្រ​ បានសិក្សា​ចប់​សព្វ​គ្រប់​ហើយ ដោយ​បច្ចុប្បន្ននេះ ​ក្រុម​ហ៊ុ​ន​សាងស​​ង់​​ផ្លូវកំពុង​រង់ចាំ​ថវិកា​ពីសាធារណរដ្ឋ​ប្រជា​មានិតចិន បើ​កការដ្ឋានសាងសង់ ។​

បើតាម​ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ បាន​មានប្រសាសន៍ឱ្យដឹងថា​ គ​ម្រោ​​ង​​ដែល​សាងសង់​ផ្លូវលេខ​​៥០សេ និងស្ពានវែងជាងគេ​នៅ​កម្ពុជា​នេះ គឺក្រុមហ៊ុន​សាជីវកម្ម​ស្ពានថ្នល់​ចិន (CRBC ) ហើយគម្រោងនេះ បានបញ្ចប់​ការសិក្សា​រួចរាល់ ដោយរង់​ចាំការ​ពិនិត្យ​ និងសម្រេច​​ឥណ​ទាន​សម្ប​​ទាន​​ពីសាធារណរដ្ឋ​ប្រជា​មានិតចិន ។

ឯកឧត្តម​បន្តថា ការ​ស្ថាបនាផ្លូវមួយខ្សែ​នេះ ត្រូវ​បែងចែកជាពីរផ្នែក ដោយ​មួយផ្នែក​គឺស្ពានឆ្លងកាត់​ទន្លេសាប​ប្រវែង ៣.២៤០ម៉ែត្រ ទន្ទឹង​១៣,៥ម៉ែត្រ និងមួយផ្នែកទៀត​គឺ​គម្រោង​សាងសង់ផ្លូវ ៥០សេ ប្រវែង​សរុប​៥៨​គី​ឡូ​ម៉ែត្រ ក្រាល​បេតុង​ AC ទទឹង​១០ម៉ែត្រ លើ​ទទឹងតួ​ផ្លូវ​១១ម៉ែត្រ ។

ឯកឧត្តមបន្តថា ៖ ផ្លូវមួយខ្សែ​នេះមា​ន​សា​រ​សំ​ខា​ន់​ណា​​ស់​ក្នុងការតភ្ជាប់ទំនាក់ទំនង​រវាងខេត្តកំពង់ឆ្នាំង ​និង​ខេត្តកំពង់ធំ ហើយនៅពេលវាសាងសង់រួច​ នឹង​ជួយ​សម្រួល​ដល់ការ​ធ្វើចរាចរណ៍​បានឆាប់រហ័ស ពីផ្លូវជាតិលេខ​៥ទៅផ្លូវជាតិលេខ​៦ ជួយ​ជំរុញ​ខឿន​សេដ្ឋ​កិច្ច​​​រវាង​ខេត្តទាំងពីរ​បានមួយកម្រិតទៀត​។

បើតាមឯកឧត្តម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិងអនុប្រធានទី​១​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែង​កន្លងមកនេះថា រាជរដ្ឋាភិបាល​បានដាក់​គម្រោងផ្លូវ​ជាតិលេខ​៥០សេ​នេះជា​គម្រោងអាទិភាព​ដែល​ត្រូ​វគិត​គូរអភិវឌ្ឍន៍​មុន ហើយឯកឧត្តម​ក៏បានណែននាំឱ្យរដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន​តាមដាន​លើ​វឌ្ឍនភាពនៃគម្រោង​នេះ​ដើម្បីស្នើ​សុំទៅ ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ដាក់​ទម្លាក់​ថវិកា​ដើម្បីអាច​បើក​ការដ្ឋាននៅក្នុងឆ្នាំ ២០២៤​នេះ ។​

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​នៅតែបន្តអភិវឌ្ឍន៍លើ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ពីភ្នំពេញ ទៅ​បណ្ដាខេត្ត និងពី​បណ្ដាខេត្ត​ទៅបណ្ដាខេត្ត​ក៏ដូចជា​ផ្លូវ​ក្នុង​ខេត្តជា​ច្រើន​ខ្សែ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើ​របស់​ប្រជាពលរដ្ឋ​ ការដឹកជញ្ជូនកសិផល​របស់​ពលរដ្ឋ​ ការធ្វើដំណើរ​របស់ទេសចរ​និង​ដើម្បីទាក់ទាញដល់ការ​វិនិយោគនានា​ចូលទៅកាន់​តំបន់​នានា​ទូទាំង​ប្រទេស បង្កើត​ការងារនិង​ផ្ដល់​ប្រាក់​ចំណូលដល់ប្រជាពលរដ្ឋ​កម្ពុជា​បាន​កាន់​តែ​​ច្រើន ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)