ធនាគារពិភពលោក​អនុម័តកញ្ចប់​ឥណទាន​​ ២៧៥​ លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សានាយក​នៃ​ធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេច​អនុម័ត​លើ​កញ្ចប់​ឥណទាន​តម្លៃ​ ២៧៥​ លានដុល្លារអាមេរិក សម្រាប់​ជួយ​ទ្រ​ទ្រង់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់កម្ពុជា ក្នុងការ​​ជំរុញកំណើន និង​ភាព​ធន់​របស់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែងឆ្ងាយ​ទៅមុខ។

ហិរញ្ញប្បទាននេះ​មាន​ប្រភពមក​ពី​មូលនិធិ​មានអត្រា​ការ​ប្រាក់​ទាប​របស់​សមាគម​អភិវឌ្ឍន៍​អន្តរ​ជាតិ (IDA) សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ជំរុញ​កំណែទម្រង់សំដៅ​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​នៃ​ផ្នែក​ឯក​ជន, ពង្រឹងជំហរ​សារពើពន្ធ​របស់​ប្រទេស និង​ផ្តល់​ជំនួយ​ដល់​ក្រុម​ប្រ​ជា​ជន​ងាយ​រង​គ្រោះ​បំផុត។

ឥណទាននេះ​គឺសម្រាប់​គម្រោងដំណាក់កាលទី២ ស្តីពី​ហិរញ្ញប្បទាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និងការ​រៀបចំគោល​នយោបាយ​អភិវឌ្ឍន៍​មាន​ភាពធន់​ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​នៅ​រារាំង​កិច្ចខិតខំ​របស់​​កម្ពុជា​ក្នុង​ការ​រើ​បម្រះ​ខ្លួន​ចេញ​ពី​ឥទ្ធពល​ញាំញីមក​លើ​សេដ្ឋកិច្ចពី​​ជំងឺ​រាតត្បាត​កូវីដ-១៩។ ​ឥណទាន​ថ្មី​នេះ​បន្ថែម​ពីលើឥណទាន​តម្លៃ ២៧៤ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បានផ្តល់​​ក្នុង​ឆ្នាំ​២០២២ សម្រាប់គម្រោង​ដដែលនេះ នៅ​ក្នុង​ដំណាក់​កាល​ទី១ (first Cambodia Growth and Resilience Development Policy Financing)។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានមានប្រសាសន៍ថា៖

 “បន្ទាប់​ពី​បាន​ស្តារខ្លួន​ចេញ​​ពី​ផលជះ​នៃជំងឺរាតត្បាត​កូវីដ-១៩ ពេលនេះ​កម្ពុជា​កំពុង​បង្វែរ​ការ​ផ្តោត​កិច្ច​ខិតខំ​របស់​ខ្លួនឆ្ពោះទៅ​សម្រេច​ឱ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ថេរ​មាន​គុណភាពខ្ពស់​។ ឥណទានថ្មីនេះ​នឹង​ជួយ​ជំរុញ​​ភាពប្រកួត​ប្រជែង​នៃ​ផ្នែកឯកជន, ពង្រឹង​ជំហរ​សារពើពន្ធ​របស់​រដ្ឋា​ភិបាល និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ងាយ​រងគ្រោះ​បំផុត។”

ការ​រាតត្បាត​ជំងឺកូវីដ-១៩ បានធ្វើ​​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ធ្លាក់​ចុះ​កំណើន​ជាលើក​ដំបូងក្នុង​រយៈ២៥​ឆ្នាំ ហើយ​ការ​ធ្លាក់ចុះ​នេះ​មាន​សភាព​ធំធេង​គួរសមនៅ​ក្នុង​ចំណោម​តំបន់​អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ច​បាន​ស្តារ​ស្ថានភាពប្រសើរ​ឡើង​វិញហើយ ប៉ុន្តែ​កំណើន​របស់​វា​នៅ​តែមិន​ទាន់​អាច​វិលទៅ​រក​កម្រិត​នៅមុន​មាន​ការ​ផ្ទុះ​ជំងឺរាត​ត្បាតនៅឡើយ​ទេ។

ស្ថាន​ភាពនេះនៅកម្ពុជា ជា​ការឆ្លុះ​បញ្ចាំង​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅលើ​ពិភពលោក និង​បញ្ហា​ប្រឈម​ផ្នែក​រចនា​សម្ព័ន្ធនៃបែបផែនកំណើន​របស់​ប្រទេស​នេះ។ បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ​របស់​កម្ពុជា​រួមមាន ផលិតភាព​មាន​កំណើន​ខ្សោយ, ការ​អភិវឌ្ឍននៃ​​មូលធនមនុស្ស​នៅមាន​កម្រិត​ទាប, និង​ឧបសគ្គ​ដល់​ការ​បង្កើត និង​ការ​ប្រកួត​ប្រជែង​របស់​ធុរកិច្ច​ឯកជន។ សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​លក្ខណៈប្រមូលផ្តុំខ្លាំងទៅលើ​​ផលិតផល, ទីផ្សារនាំចេញ និង​ធនធាន​ហិរញ្ញប្បទាន ។

ឥណទានថ្មី​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈមទាំងនេះ។ ជំនួយនេះ​នឹង​ជួយ​បង្កើត​បរិយា​កាសអំណាយ​ផល​ដល់​ការ​​បើកដំណើរការអាជីវកម្មរបស់​ក្រុម​ហ៊ុន​, បិទអាជីវកម្ម និង​​ការ​ប្រកួត​​ប្រជែង​ដោយ​ត្រឹម​ត្រូវ​យុត្តិធម៌។ ផ្នែក​ឯទៀត​នៃ​ឥណទាននេះ នឹង​ជួយ​ពង្រឹង​​ភាពធន់​នៃ​សារ​ពើពន្ធតាម​រយៈ​ការ​កែលម្អ​ភាពប្រសិទ្ធផល​នៃចំណាយ, សម្រាល​ហានិភ័យ​នៃ​ចំណាយ​មូលធន និង​បង្កើន​​ភាព​ជាដៃគូ​រវាង​រដ្ឋ​ និង​ឯកជន និង​ពង្រឹង​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការកៀរគរ​ហិរញ្ញប្បទានតាម​រយៈ​សញ្ញាបណ្ណ​ជាតិ។

ឥណទានថ្មី​នឹងជួយ​សម្រួល​ផង​ដែរដល់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលាដល់​ក្រុម​គ្រួសារ​ងាយ​រង​គ្រោះឱ្យ​បាន​កាន់​តែទូលំទូលាយ​​ក្នុង​ករណី​ជួប​គ្រោះ​មហន្តរាយធម្មជាតិ ឬ​ស្ថាន​ភាពអង្រួន​កន្ត្រាក់​សេដ្ឋកិច្ច, កែលម្អ​បទប្ប​ញ្ញត្តិ​បរិស្ថាន និង​លើក​កម្ពស់​ដល់​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)