ទោះបីជាមានសេដ្ឋកិច្ចខ្លាំងក៏ពិតមែន ប៉ុន្តែកង្វះពលកម្មនៅតែជាបញ្ហាធំមួយសម្រាប់ជប៉ុន

បរទេស ៖ យោងតាមប្រភពព័ត៌មានពី East Asia Forum បានលើកឡើងថា សេដ្ឋកិច្ច និងកម្លាំងការងាររបស់ប្រទេសជប៉ុនកំពុងមានការប្រែប្រួលខ្លាំង ដែលជំរុញដោយការថយចុះនៃចំនួនប្រជាជន និងកង្វះទេពកោសល្យ ជាមួយនឹងការធ្វើចំណាកស្រុក។

ឥឡូវនេះ ដោយសារបទដ្ឋានសង្គមប្រែប្រួលជុំវិញវិស័យការងារ ក្រុមហ៊ុននានាត្រូវបង្ខំចិត្តសម្របខ្លួនដោយផ្តល់ប្រាក់ខែខ្ពស់ កន្លែងធ្វើការដែលអាចបត់បែនបាន និងការគាំទ្រដល់បុគ្គលិករបស់ពួកគេ ដើម្បីជំរុញផលិតភាពក្នុងសេដ្ឋកិច្ច។ ការផ្លាស់ប្តូរនេះបានចាប់ផ្តើមជំរុញសេដ្ឋកិច្ចជប៉ុនបន្តិច ដោយមនុស្ស​កំពុង​ផ្លាស់​ប្តូរ​ការងារ ហើយ​វា​បាន​ជំរុញ​ដល់​ផលិតភាព​។ បន្ទាប់ពីតម្លៃនៅទ្រឹងជាង ២០ ឆ្នាំ ផលិតផលក្នុងស្រុកសរុប កញ្ចប់ប្រាក់បៀវត្សរ៍ និងផលិតភាពកំពុងកើនឡើងជាលំដាប់នាពេលបច្ចុប្បន្ននេះ។ អ្វី​ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូ​រ​នោះ​ ដោយសារ​ទ្រព្យ​សម្បត្តិ​ដ៏​ធំ​បំផុត​របស់​ជប៉ុនកំពុងធ្លាក់ចុះ គឺធនធាន​មនុស្ស និង​ទេពកោសល្យ​របស់​ប្រទេស។

កាលពីឆ្នាំ ២០១០ ចំនួន​ប្រជាជន​ជប៉ុន​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ១២៨,១ លាន​នាក់ ប៉ុន្តែបានធ្លាក់ចុះនៅត្រឹម ១២១,២ លាន​នាក់​នាពេលបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនប្រជាជននេះបានធ្លាក់ចុះខ្លាំងចំនួន ៨៣៧ ០០០ នាក់ក្នុងឆ្នាំ ២០២៣។ ការធ្លាក់ចុះចំនួនប្រជាជនសរុប ជំរុញដោយកាធ្លាក់ចុះនៃចំនួនប្រជាជនដែលមានអាយុធ្វើការ ហើយត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះជិត ១៥ ភាគរយក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។ ទោះបីជាការធ្វើចំណាកស្រុកគឺជាផលវិជ្ជមានមួយ ប៉ុន្តែមនុស្សធ្វើចំណាកស្រុកមានចំនួន ២៤២ ០០០ នាក់ ច្រើនជាងចំនួនកាលពីឆ្នាំ ២០២៣។ ជាលទ្ធផល ចំនួនចំណាកស្រុកកាន់តែច្រើនធ្វើឲ្យមានការធ្លាក់ចុះនៃចំនួនប្រជាជនក្នុងស្រុក ហើយជប៉ុនចាំបាច់ត្រូវការផ្លាស់ប្តូរសង្គមកាន់តែធំ ដើម្បីទាក់ទាញ និងរក្សាអ្នកធ្វើការជនបរទេសដែលមានជំនាញ ដើម្បីបង្កើនកម្លាំងការងារ។ 

ទោះជាយ៉ាងណាក្តី ទីផ្សារការងារកំពុងមានភាពតឹងតែង ខណៈដែលកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរកំពុងផ្លាស់ប្តូរការអនុវត្តក្នុងទីផ្សារការងារ និងបទដ្ឋានសង្គម ដោយចំនួនមនុស្សផ្លាស់ប្តូរការងារកំពុងកើនឡើងផងដែរ។ បន្ថែមពីនេះ ស្ថាប័នទីផ្សារការងារ និងប្រាក់បំណាច់អតីតភាពការងារបានបន្តពង្រឹងគ្នាទៅវិញទៅមក និងរក្សាកំណើនផលិតភាពមកវិញ។ ជាលទ្ធផល វាពិតជាលំបាកខ្លាំងណាស់ក្នុងការផ្លាស់ប្តូរការអនុវត្តទីផ្សារការងារដ៏តឹងរឹងរបស់ប្រទេសជប៉ុន ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីកំណែទម្រង់ប្រព័ន្ធទទួលជោគជ័យតែផ្នែកខ្លះប៉ុណ្ណោះ។ ក្នុងអំឡុងយុគសម័យនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុននៅចន្លោះទសវត្សរ៍ឆ្នាំ ១៩៥០ និងឆ្នាំ ១៩៧០ ស្ថាប័នទាំងនោះបានជួយក្រុមហ៊ុននានាក្នុងការបណ្តាក់ទុនយ៉ាងច្រើនលើបុគ្គលិក និងដើម្បីរក្សាពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ជប៉ុន​អាច​ដើរ​ទាន់​​បច្ចេកវិទ្យា​ដោយ​ស្រូប​យក និង​បំប្លែង​បច្ចេកវិទ្យា​​បរទេស។ យ៉ាងណាមិញ វិបត្តិទ្រព្យសកម្មផ្ទុះឡើងនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បណ្តាលឲ្យការអភិវឌ្ឍន៍ជាប់គាំង ហើយការអនុវត្តទីផ្សារការងារដែលជាប្រភពនៃភាពជោគជ័យបានប្រែក្លាយទៅជាឧបសគ្គចម្បងមួយក្នុងការកែលម្អសក្តានុពលសេដ្ឋកិច្ច។

មិនត្រឹមតែប៉ុណ្ណោះ ភាគច្រើននៃបុគ្គលិកត្រូវបានជ្រើសរើស បន្ទាប់ពីពួកគេរៀនចប់ពីសកលវិទ្យាល័យ ប៉ុន្តែពួកត្រូវធ្វើការច្រើនម៉ោង និងប្តេជ្ញាខ្លួនជាមួយនិយោជកសឹងតែពេញមួយជីវិត។ លើសពីនេះ បុគ្គលិកទាំងនោះភាគច្រើនជាបុរស។​ យ៉ាងណាមិញ យុគសម័យនៃស្ត្រីមេផ្ទះជនជាតិជប៉ុនក៏ត្រូវបានបញ្ចប់ផងដែរ ដោយសារការ​ចូលរួម​របស់​កម្លាំង​ពលកម្ម​ស្ត្រី​នៅ​ប្រទេស​ជប៉ុន​បាន​កើន​ឡើង​ជា​លំដាប់​រហូត​ដល់​ពេល​នេះ​មាន​កម្រិត​ខ្ពស់​ជាង​នៅ​សហរដ្ឋអាមេរិក។ កាលពីនៅឆ្នាំ ២០០៦ ស្ត្រីជប៉ុនជាង ៦០ ភាគរយដែលមានអាយុ ៣០ ទៅ ៣៤ ឆ្នាំស្ថិតនៅក្នុងកម្លាំងពលកម្មដែលមានប្រាក់ខែ ហើយបានកើនឡើងដល់ ៨០ ភាគរយនៅឆ្នាំ ២០២៣។ ការកើនឡើងនៃការចូលរួមកម្លាំងពលកម្មស្ត្រី ដោយសារពួកគេចង់ធ្វើការ ហើយស្ត្រីជប៉ុននៅលីវ និងគ្មានកូនបានកើនឡើងកាន់តែច្រើនឡើងៗ។

ជប៉ុនបានពង្រីកគោលនយោបាយជីវិតការងារ ដែលបានជួយបន្តនៃការងាររបស់ស្ត្រីក្នុងដំណាក់កាលមានគ្រួសារ និងចិញ្ចឹមកូន ដោយប្រហែល ៨០ ភាគរយនៃម្តាយអាចឈប់សម្រាកថែទាំកូន បន្ទាប់មកត្រឡប់ទៅធ្វើការក្រុមហ៊ុនវិញ។ ការសិក្សាមួយដោយ Kazuo Yamaguchi បានរកឃើញថាក្រុមហ៊ុនដែលមានទាំងឱកាសស្មើគ្នា និងគោលនយោបាយតុល្យភាពជីវិតការងារ នោះនឹងមានផលិតភាពខ្ពស់ជាង ដោយសារគោលនយោបាយនេះរួមចំណែកដល់លទ្ធផលនោះ។ យ៉ាងណាមិញ គម្លាតប្រាក់ឈ្នួលយេនឌ័រនៅតែជាបញ្ហាខ្ពស់មួយនៅក្នុងប្រទេសជប៉ុន ដោយសារភាគច្រើននៃការកើនឡើងនៃការចូលរួមកម្លាំងពលកម្មសម្រាប់ស្ត្រីគឺការងារក្រៅម៉ោង និងការងារមិនច្បាស់លាស់។ លើសពីនេះ ចំនួននៃអ្នកគ្រប់គ្រង ឬអ្នកនយោបាយដែលជាស្ត្រីមានភាគរយទាបជាងគោលដៅរបស់រដ្ឋាភិបាល។  បើទោះបីជា ជប៉ុនបានយកឈ្នះលើឧបសគ្គធំៗមួយចំនួនចំពោះការចូលរួមរបស់កម្លាំងពលកម្មស្ត្រី ប៉ុន្តែការប្រើប្រាស់កម្លាំងពលកម្មស្ត្រីឱ្យកាន់តែមានផលិតភាពគឺជាបញ្ហាប្រឈមដ៏សំខាន់។

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនជប៉ុនភាគច្រើនបានការពារអាជីវកម្មរបស់ពួកគេដោយកាត់បន្ថយតម្លៃ ទប់ស្កាត់ការចំណាយ និងប្រាក់ឈ្នួល ដើម្បីជួយរក្សានិរន្តរភាពបរិត្តផរណាតិចតួច និងការជាប់គាំងសេដ្ឋកិច្ច។ ឥឡូវនេះ ក្រុ​មហ៊ុនត្រូវផ្លាស់ប្តូរទៅរកគំរូអាជីវកម្មដែលដំឡើងប្រាក់ឈ្នួល ទាក់ទាញទេពកោសល្យ រួមទាំងទេពកោសល្យពីបរទេស បង្កើនតម្លៃបន្ថែម និងប្រាក់ចំណេញផងដែរ។ ក្រុមហ៊ុនត្រូវផ្តល់ប្រាក់ឈ្នួលខ្ពស់ វិនិយោគលើធនធានមនុស្ស ណែនាំកន្លែងធ្វើការដែលអាចបត់បែនបាន និងគាំទ្រកម្មករដែលមានកូន ដើម្បីទាក់ទាញ និងរក្សានិយោជិត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា