ចំណេះដឹង ៖ ស្វែងយល់ពីការសន្សំប្រាក់ដោយលេងតុងទីន និងការដាក់ប្រាក់បញ្ញើនៅធនាគារមានកាលកំណត់

ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ បើទោះបីជាមានការផ្សព្វផ្សាយយ៉ាងទូលាយអំពីចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធទៅនឹងការសន្សំប្រាក់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការដែលមានសុវត្ថិភាពខ្ពស់ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្ទាល់ខ្លួន ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ និងការជៀសផុតពីបំណុលក៏ដោយ។ ទោះជាយ៉ាងណា ជាការកត់សម្គាល់គេឃើញមានប្រជាជនមួយចំនួននៅតែរក្សាការសន្សំរបស់ខ្លួនក្រៅផ្លូវការដែលអាចប្រឈមនឹងហានិភ័យ និងការខាតបង់ដដែល ជាពិសេស ការសន្សំដោយលេងតុងទីនតែម្ដង។ ដូច្នេះ ថ្ងៃនេះយើងនឹងយកអត្ថប្រយោជន៍នៃការលេងតុងទីន និងការដាក់ប្រាក់បញ្ញើក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់មកជម្រាបជូន។

តើតុងទីនគឺជាអ្វី? និងមានហានិភ័យកម្រិតណា?

តុងទីន គឺជាការវិនិយោគមួយប្រភេទ ដែលត្រូវបានប្រជាជនកម្ពុជានិយមលេង ដើម្បីកៀរគរប្រាក់ចំណូល ក្នុងនោះមានតួអង្គដូចជា ៖

មេតុងទីន គឺជាអ្នកដែលប្រមែប្រមូលគ្នាដើម្បីចូលរួមលេងតុងទីន ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការប្រមែប្រមូលលុយតុងទីនផងដែរ ហើយកូនតុងទីន គឺជាអ្នកចូលរួមលេងដោយមានកាតព្វកិច្ចបង់ប្រាក់ជាប្រចាំទៅតាមកាលកំណត់ និងព្រមព្រៀងគ្នា។

យោងតាមផេក Knowledge Cambodia បានឱ្យដឹងថា ការលេងតុងទីន ជាកាដាក់ប្រាក់សន្សំជាប្រចាំតាមកាលកំណត់ស្រដៀងទៅនឹងការដាក់ប្រាក់សន្សំក្នុងធនាគារដែរ ប៉ុន្ដែទទួលបានអត្រាការប្រាក់ខ្ពស់ជាងធនាគារ ហើយក៏អាចបង់ការប្រាក់ច្រើនជាងកម្ចីផ្លូវការប្រសិនបើចង់ប្រមូលប្រាក់សន្សំមុនពេលកំណត់មកដល់។ ប្រសិនជាកូនតុងទីនត្រូវការលុយដោយដេញយកមុន នោះនឹងត្រូវបង់ទាំងដើម ទាំងការប្រាក់នៅខែ(វគ្គ)បន្ទាប់។ តែប្រសិនជាជ្រើសរើសយកដេញក្រោយគេ នោះនឹងទទួលបាននូវចំនួនប្រាក់យ៉ាងច្រើនរួមមានទាំងដើម ទាំងការប្រាក់។ ដោយសារទទួលបានប្រាក់ចំណេញច្រើនបែបនេះ ទើបពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកចូលរួមលេងតុងទីនយ៉ាងច្រើនកុះករ មានកូនតុងទីនខ្លះលេងរហូតដល់៥ក្បាល់ក៏មាន ។ ប៉ុន្តែ ការលេងតុងទីន ពិតជាមានហានិភ័យខ្ពស់ ព្រោះពុំមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរច្បាស់លាស់ណាមួយនោះឡើយ។ គ្រប់យ៉ាងគឺអាស្រ័យលើការទុកចិត្ដលើមេតុងទីនទាំងស្រុង ។

រាល់ហានិភ័យទាំងនោះរួមមាន ៖

– ក្នុងករណីកូនតុងទីនគ្មានលុយបង់(ជាទូទៅតុងទីនងាប់ហើយ) ការលេងតុងទីន គឺជាការចូលរួមលេងរវាងកូនតុងទីនជាច្រើន ដែលត្រូវបង់លុយជាប្រចាំតាមខែ(វគ្គ) តែបើមានកូនតុងទីនណាម្នាក់មិនព្រមបង់ នោះកូនតុងទីនដទៃទៀតក៏នឹងមិនបង់ដែរ ព្រោះខ្លាចមិនអាចប្រមូលបានលុយមកវិញ។

– ក្នុងករណីមេតុងទីនប្រមូលលុយរត់បាត់(អំពើឆបោក) នេះគឺជារឿងដែលត្រូវបានលេចឮជាច្រើនករណីមកហើយ ដែលមេតុងទីនឆបោក យកលុយតុងទីនរត់បាត់ស្រមោល។ មានកូនតុងទីនខ្លះត្រូវបានបាត់បង់លុយទាំងដើមទាំងការរហូតដល់រាប់សិបម៉ឺនដុល្លារក៏មាន។

ការដាក់ប្រាក់បញ្ញើរ និងគុណប្រយោជន៍ក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់

លោកអ្នកតែងតែផ្តោតលើការស្វែងរកកន្លែងដែលមានសុវត្ថិភាព និងគួរឱ្យជឿទុកចិត្តក្នុងការថែរក្សាប្រាក់ឱ្យគង់វង្ស ហើយរំពឹងថាវានឹងកើនឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងគម្រោងអ្វីមួយ ឬដើម្បីគ្រួសារនាពេលអនាគត ដោយរួមបញ្ចូលទាំងអត្រាការប្រាក់ដ៏សមរម្យ ។ ដូច្នេះ ជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក គឺការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយនឹងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់។

ដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្ត ។ លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត តាមសេចក្តីត្រូវការ ។ លោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាម ៣ របៀប៖ ទទួលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់៣ ខែ ឬទទួលការប្រាក់នៅពេលដល់កាលកំណត់ ។ អ្វីដែលសំខាន់បំផុតនោះគឺ អាចរក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់តាមគោលការណ៍គ្រឹះស្ថាននីមួយៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា