កូរ៉េខាងត្បូង ៖ វប្បធម៌សេពគ្រឿងស្រវឹងក្រោយចប់ម៉ោងធ្វើការកំពុងធ្លាក់ចុះយ៉ាងខ្លាំង និងប៉ះពាល់ដល់អាជីវកម្មមួយចំនួន

បរទេស ៖ ទម្លាប់នៃការទទួលទានគ្រឿងស្រវឹង ឬយើងហៅសាមញ្ញថា ការផឹកស៊ីជួបជុំគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេទទួលស្គាល់ថាមាន​សកម្មភាពយ៉ាង​ខ្លាំងដែលអាចនិយាយបានថាជា​ប្រពៃណីនៃប្រជាពលរដ្ឋ និងជារឿងសាមញ្ញ។ ក្រៅ​ពី​ការ​ពិសា​ស្រា​ក្នុង​ថ្ងៃ​បុណ្យ​ប្រពៃណី និង​ជា​លក្ខណៈ​គ្រួសារ ការ​ពិសា​គ្រឿង​ស្រវឹង​បានប្រែក្លាយ​ជាសកម្មភាពប្រចាំថ្ងៃក្នុង​សង្គមរបស់កូរ៉េខាងត្បូង ជាពិសេសពលរដ្ឋពេញវ័យនៅក្រោយម៉ោងធ្វើការ។

យ៉ាងណាក្តី សកម្មភាពដ៏សប្បាយរីករាយទាំងនេះកំពុងធ្លាក់ចុះ និងមានភាពស្ងប់ស្ងាត់មិនគួរឲ្យនឹកស្មាននៅក្នុងប្រទេសដែលគេទទួលស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចធំទី៤នៅអាស៊ីមួយនេះទៅវិញឲ។ នៅក្នុងឯកសារស្រាវជ្រាវមួយដែលធ្វើឡើងដោយកាសែតរ៉យទ័របានបង្ហាញថា ម្ចាស់ហាងលក់ម្ហូបអាហារ និងភេសជ្ជៈ រាប់ចាប់តាំងពីបារ ភោជនីយដ្ឋាន ទៅដល់ខារ៉ាអូខេ បាននាំគ្នារអ៊ូរទាំយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនេះ។

ផ្តល់បទសំភាសជាមួយនឹងក្រុមអ្នកយកព័ត៌មាន ថៅកែហាងមួយកន្លែងដែលមានឈ្មោះថា Jun Jung sook ស្ថិតនៅលើផ្លូវ Nokdu street ដែលជាតំបន់ផឹកស៊ីដ៏ពេញនិយមបំផុតនៅក្នុងទីក្រុងសេអ៊ូលបាននិយាយថា មនុស្សម្នាធ្លាប់តែណែនណាន់តាន់តាប់ខ្លាំងនៅទីនេះ ប៉ុន្តែបែរជាស្ងប់ស្ងាត់ខ្លាំងស្ទើរតែពាក់កណ្តាល។

គេសង្កេតឃើញថា មួយក្នុងចំណោមកត្តាបញ្ហានោះគឺបណ្តាលមកពីបុគ្គលិកធ្វើការងារក្រុមហ៊ុនជាស្ត្រីវ័យក្មេងៗកាន់តែច្រើនបានផ្អាកទង្វើ និងទម្លាប់ផឹកស៊ីបែបក្រោយម៉ោងការងារឬហៅថា Hoesik នេះ ដោយសារតែពួកគេមានបញ្ហាខ្ទង់ចំណាយកើនឡើងក្នុងគ្រាដែលអត្រាការប្រាក់នៅក្នុងប្រទេសនៅតែបន្តក្នុងកម្រិតខ្ពស់ ហើយតម្លៃទំនិញក៏កាន់តែកើនឡើងក្នុងពេលជាមួយគ្នា។

លោក Jun Jung sook ដែលមានវ័យ៧៧ឆ្នាំបានប្រាប៉ថា៖

«យើងមិនឃើញមានអ្នកផឹកស៊ីដូចពីមុននៅតាមដងផ្លូវទៀតឡើយ។ មនុស្សស្ងប់ស្ងាត់កាន់តែខ្លាំងស្ទើរតែជាងពាក់កណ្តាល ហើយសកម្មភាពរីករាយ ផឹកស៊ី លេងហ្គេមសប្បាយៗ ដូចជាបទ APT របស់អ្នកចម្រៀងដ៏ល្បី ROSE នោះក៏មិនមានទៀតនោះដែរនៅទីនេះ»។

ដោយឡែក បើគេក្រឡេកទៅមើលប្រទេសក្បែរខាងដូចជាជប៉ុនវិញ បញ្ហាយល់ដឹងអំពីសុខភាពនេះបានធ្វើឲ្យមានការផ្លាស់ប្តូរទម្លាប់យ៉ាងខ្លាំងរបស់ពលរដ្ឋដែលនិយមផឹកស៊ីនៅក្រោយម៉ោងបំពេញការងារជាពិសេសចាប់តាំងតែពីពេលដែលពិភពលោកកំពុងជួបប្រទះបញ្ហាវិបត្តិកូវិដមកម្ល៉េះ។

គួរឲ្យដឹងដែរថា អត្រានៃការទទួលទានគ្រឿងស្រវឹងនៅប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ១២ភាគរយធៀបទៅនឹងឆ្នាំ២០១៥ ដែលជាឆ្នាំឡើងខ្ពស់បំផុត។ អត្រានេះស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ជាប្រទេសមានអត្រាធ្លាក់ចុះលឿនបំផុតនៃការទទួលគ្រឿងស្រវឹងធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ Organization for Economic Co-operation and Development ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/03/2026

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *