Honda និង Nissan ពិភាក្សាគ្នាពីលទ្ធភាពនៃការរួមបញ្ចូលគ្នា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន EV ផ្សេងទៀត ជាពិសេសក្រុមហ៊ុនចិន

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា Honda និង Nissan បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការរួមបញ្ចូលគ្នា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV នៅលើពិភពលោក ជាពិសេសក្រុមហ៊ុនរបស់ចិនតែម្ដង។

យ៉ាងណាមិញ កិច្ចពិភាក្សា​នេះកំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូងនៅឡើយ ហើយ​មិន​មាន​ការ​ធានា​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​បាន​យល់​ព្រម​យ៉ាងណានោះ​ទេ។ កាលពីខែមីនា ក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំងពីរ Honda និង Nissan បានយល់ព្រមស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការផលិតរថយន្តអគ្គិសនី EV។

សារព័ត៌មាន Nikkei បានរាយការណ៍ថា ​​ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​ស្ថិតក្នុងការពិភាក្សា​ជា​បឋម​អំពី​ការ​ច្របាច់​បញ្ចូល​គ្នា។ Honda និង Nissan បានឆ្លើយតបទៅនឹងព័ត៌មាននេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ឬពេលវេលាជាក់លាក់ណាមួយដែលកិច្ចព្រមព្រៀងអាចនឹងត្រូវបានអនុម័តនោះទេ។ 

កាលពីថ្ងៃអង្គារ ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដូចអ្វីដែលបានប្រកាសនៅក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុន Honda និង Nissan កំពុងស្វែងរកលទ្ធភាពផ្សេងៗសម្រាប់កិច្ចសហការគ្នានាពេលអនាគតដោយប្រើប្រាស់កម្លាំងរបស់គ្នាទៅវិញទៅមក។ ប្រសិនបើមានការធ្វើបចុប្បន្នភាពណាមួយ ពួកគេនឹងជូនដំណឹងដល់ភាគីពាក់ព័ន្ធក្នុងពេលវេលាសមស្រប។ ការរួមបញ្ចូលនៃក្រុមហ៊ុនជប៉ុនទាំងពីរនេះអាចកើតឡើង ដោយសារតម្រូវការរថយន្តអគ្គិសនី EV ទូទាំងពិភពលោកយឺតជាងការរំពឹងទុក ហើយក្រុមហ៊ុនផលិតរថយន្តប្រពៃណីកំពុងជួបប្រទះនឹងការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។

លោក Shinji Aoyama អនុប្រធានប្រតិបត្តិរបស់ Honda បានលើកឡើង ក្នុងចំណោមជម្រើសជាច្រើន ក្រុមហ៊ុន Honda កំពុងពិចារណាលើការរួមបញ្ចូលគ្នាផ្នែកចងទុនមូលធន ឬ សហការគ្នាបង្កើតជាក្រុមហ៊ុនថ្មីមួយ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Nissan ដែលធ្លាប់ជាអ្នកនាំមុខគេមួយផ្នែកបច្ចេកវិទ្យា EV បានធ្លាក់ចុះបន្ទាប់ពីម៉ាកយីហោរបស់ចិន ដូចជា BYD មានសន្ទុះខ្លាំងខាងបច្ចេកវិទ្យា និងផលិតរថយន្តមានតម្លៃថោកជាង។ លើសពីនេះ ក្រុមហ៊ុន Honda ក៏រងសម្ពាធផងដែរ បន្ទាប់ពីខ្លួនបានប្រកាសពីផែនការលក់តែរថយន្តគ្មានការបំភាយឧស្ម័ននៅក្នុងទីផ្សារធំៗដូចជា អឺរ៉ុប និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០៤០។ ទោះជាយ៉ាងណាក្តី តម្រូវការនៃរថយន្តអគ្គិសនី​ EV បានចុះខ្សោយ ខណៈដែលតម្លៃប្រេងឥន្ធនៈទាប និងកង្វះកន្លែងសាកថ្មរថយន្តអគ្គិសនី ដែលធ្វើឲ្យការផ្លាស់ប្តូរការប្រើប្រាស់រថយន្តសាំង និងម៉ាស៊ូតទៅជាអគ្គិសនីត្រូវបានរារាំង។

អ្នកជំនាញបានលើកឡើងថា ប្រសិនបើការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរកើតឡើងពិតមែន ទំហំនៃការវិនិយោគនឹងធំជាងមុនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និង BYD  ហើយការរួមបញ្ចូលគ្នានេះនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តពេញលេញមួយថែមទៀតផង។ 

យោង​តាម​របាយ​ការណ៍ ការ​ចុះ​ហត្ថលេខា​នេះ​ក៏​អាច​រួម​បញ្ចូល​ក្រុមហ៊ុន Mitsubishi Motors ផង​ដែរ។  Mitsubishi Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី ៣ របស់ជប៉ុនមានទំនាក់ទំនងដើមទុនជាមួយ Nissan រួចហើយ ហើយត្រូវបានរាយការណ៍ថា ក្រុមហ៊ុននេះបានចូលរួមក្នុងកិច្ចពិភាក្សាបឋមផងដែរ។ ការអភិវឌ្ឍន៍យុទ្ធសាស្រ្តថ្មីៗបានកើតឡើង ដោយសារម៉ាកយីហោជាច្រើនកំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីការកើនឡើងនៃផលិតកម្ម EV នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។ អ្នកប្រើប្រាស់ជនជាតិចិនភាគច្រើនបានផ្លាស់ប្តូរទៅប្រើប្រាស់ម៉ាកយីហោក្នុងស្រុកវិញ ដោយសារពួកគេមើលឃើញពីគុណភាពប្រសើរជាមុន និង​មានតម្លៃថោកជាង គួបផ្សំនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/03/2026

ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ

ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្ត​ធ្លាក់ចុះបន្ថែមទៀត​នៅ​ដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង ​តំបន់​ដែលធ្លាប់តែមានតម្លៃខ្ពស់លើ​ស ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ បានធ្លាក់​មកនៅក្រោម ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល

ដីសហគមន៍ជនជាតិដើមភាគតិច​ គ្រឹង ជាង​៥១ហិកតា នៅខេត្តរតនគិរី បានបន្តចុះបញ្ជីជា​កម្មសិទ្ធិសមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

ដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែល​មានក្បាលដីលេខ ០០២ ទំហំ ៥១,៣៦៩៣ ហិកតា ស្ថិតនៅភូមិអន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិ​សមូហភាព

ការផលិតអំបិលឆ្នាំ២០២៦ អាចមានភាពយឺតយ៉ាវដោយសារកត្តាអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ការអូសបន្លាយនៃការធ្លាក់ភ្លៀងក្នុងរដូវស្សាបានធ្វើឱ្យផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានភាពយឺតយ៉ាវ បង្កើតជាក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលអំបិល ឆ្នាំ២០២៦

ពង្រីកខ្លួនកាន់តែធំក្នុងតំបន់អាស៊ី ឌឹហឺស្ស បានបិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/03/2026

ក្រុមហ៊ុន De Heus Animal Nutrition បានប្រកាសបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពីក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ

ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/03/2026

ធនាគារ អេស៊ា​-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រ​ដ៏​សំខាន់មួយ តាមរយៈកិច្ចសហការជាមួយ BNY សម្រាប់ការបង្កើតគណនី​ប្រាក់ដុល្លាអាម៉េរិក​ទូទាត់​ប្រតិបត្តិការអន្តរជាតិ

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/03/2026

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *