លុយដុល្លារនៅក្នុងទុនបម្រុងអន្តរជាតិ កំពុងដាំក្បាលចុះមិនធ្លាប់មានជាង៣០ឆ្នាំ ប៉ុន្តែនៅតែជារូបិយបណ្ណដ៏មានឥទ្ធិពលបំផុតដដែល

បរទេស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF (International Monetary Fund) សប្តាហ៍នេះបានបង្ហាញថា ទំហំនៃរូបិយវបណ្ណជាលុយដុល្លារ US Dollar currency នៅក្នុងទុនបម្រុងអន្តរជាតិ ឬ Foriegn Exchange Reserve បានថយចុះនៃចំណែករបស់ខ្លួនយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយកន្លងមកនេះ។

ស្ថិតិដែលត្រូវបានសិក្សាស្រាវជ្រាវដោយអង្គភាពដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ិនតោនមួយនេះក៏បានលំអិតដែរថា ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណែកនៃលុយដុល្លារបានថយចុះប្រមាណជា ០,៨៥ភាគរយបន្ថែមទៀតដែលធ្វើឲ្យចំណែកសរុបរបស់រូបិយបណ្ណមួយនេះនៅក្នុងទុនបម្រុងអន្តរជាតិរបស់សកលបច្ចុប្បន្នមានត្រឹមតែ ៥៧,៤ភាគរយ។

កាលពីខែមិថុនាកន្លងទៅ IMF បានផ្តល់សញ្ញាម្តងហើយថា ទំនោររបស់លុយដុល្លារនឹងបន្តធ្លាក់ចុះទៀតដោយសារតែកិច្ចខិតខំប្រឹងរបស់បណ្តាប្រទេសមួយចំនួនក្នុងការគេចចេញពីការប្រតិបត្តិការជាលុយដុល្លារ ហើយជាក់ស្តែង ចំណែករបស់លុយដុល្លារនៅក្នុងទុនបម្រុងអន្តរជាតិគឺបានបន្តធ្លាក់ចុះខ្លាំងក្នុងរយៈពេល៣ត្រីមាសចុងក្រោយនេះស្របពេលដែលរូបិយបណ្ណថ្មីៗមួយចំនួនបែរជាមើលឃើញពីការកើនឡើងទៅវិញ។

ធៀបទៅនឹងរូបិយបណ្ណរបស់តំបន់អឺរ៉ុបគឺលុយអឺរ៉ូ EURO វិញ បច្ចុប្បន្ន លុយដុល្លារកំពុងបាត់បង់ទំនុកចិត្តពីក្រុមអ្នកវិនិយោគនានាដោយពួកគេបាននាំគ្នាងាកទៅទិញលុយអឺរ៉ូ ឬលុយយេន Yen របស់ជប៉ុនជំនួសវិញ។ ជាក់ស្តែង លុយអឺរ៉ូ EURO ក្នុងរយៈពេល៣ត្រីមាសឆ្នាំនេះមានកំណើននៃចំណែករបស់ខ្លួនក្នុងទុនបម្រុងអន្តរជាតិប្រមាណជា ២០,០២ភាគរយធៀបទៅនឹងត្រីមាសទី២ដែលមានចំណែកត្រឹមតែ១៩,៧៥ភាគរយ ខណៈដែលលុយយេននៅតែបន្តកើនឡើងចំណែកក្នងទីផ្សាររយៈពេល៦ខែចុងក្រោយមកដល់ ៥,៨២ភាគរយគិតត្រឹមត្រីមាសទី៣ដូចគ្នានេះ។

យ៉ាងណាក្តី នៅក្នុងរបាយការណ៍ដែលចេញដោយ IMF បានសរសេរថា បើទោះបីជាមានទំនោរធ្លាក់ចុះឥទ្ធិពលនៃលុយដុល្លារក្តី ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ដុល្លារ នៅតែជារូបិយបណ្ណដែលមានឥទ្ធិពល និងមានអំណាចជាងគេដដែលនៅក្នុងទីផ្សារ ហើយរត់តាមពីក្រោយដោយលុយអឺរ៉ូ EURO ដែលស្ថិតនៅលេខរៀងទី២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *