ដំណឹងល្អសម្រាប់កសិករដាំស្វាយចន្ទី ពេលនេះមានប្រទេសចំនួន ៤ បានបញ្ជាទិញថែមទៀតហើយ

ភ្នំពេញ ៖ ទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា នៅពេលមានការផ្គត់ផ្គត់លើសតម្រូវការនឹងធ្វើឱ្យផលិតផលធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើមានតម្រូវការទីផ្សារខ្ពស់នោះផលិតផលប្រាកដជាលក់បានក្នុងតម្លៃថ្លៃមិនខាន។ អាស្រ័យហេតុនេះ ដើម្បីជួយលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា និងរក្សាតម្លៃឱ្យបានកម្រិតខ្ពស់ជូនប្រជាកសិករ រដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំផ្សព្វផ្សាយ​ពីសក្តានុពល និងគុណភាពស្វាយចន្ទីកម្ពុជាយ៉ាងទូលាយនៅលើទីផ្សារអន្តរជាតិ ដែលជាលទ្ធផល ក្រៅពីប្រទេសចិន ជប៉ុន និងសហភាពអឺរ៉ុប បច្ចុប្បន្ននៅមានប្រទេសចំនួន៤ទៀត បាន និងកំពុងបញ្ជាទិញ។

ក្នុងគោលបំណងពង្រឹង និងពង្រីកទីផ្សារស្វាយចន្ទីកម្ពុជាទៅក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ កាលពីទីថ្ងៃ២៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទីផ្សារអន្តរជាតិជូនក្រុមហ៊ុនស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា រវាង (១) ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី និង (២) ក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី។

ពិធីចុះអនុស្សរណរណៈនេះ មានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនស្វាយចន្ទី ក្រុមហ៊ុនស្វាយក្រុមហ៊ុនម៉ាឡេស៊ី និងអង្គការជាច្រើនរូបផងដែរ។ ស្មារតីនៃការចុះអនុស្សរណៈខាងលើនេះក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី នឹងធ្វើការបញ្ជាទិញស្វាយចន្ទីកែច្នៃពីក្រុមហ៊ុនអ៊ែមភលអាហ្គ្រោប្រដាក់ ឯ.ក និងស្វាយសម្ងួតពីក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក ក្នុងគោលបំណងលើកកម្ពស់ផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជាបង្កើតលក្ខខណ្ឌដែលអ្នកចែកចាយ និងមានសិទ្ធិផ្តាច់មុខក្នុងការធ្វើទីផ្សារ និងដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

ដោយឡែក លោក នី កាន់ឌី ឈ្មួញប្រមូលទិញស្វាយចន្ទីរនៅក្នុងខេត្តកំពង់ធំបានលើកឡើងថា ឆ្នាំនេះគ្រាប់ស្វាយចន្ទីរលក់បានថ្លៃជាងឆ្នាំមុន អាចទទួលយកបានដោយមួយគីឡូក្រាមពេលប្រមូលផលដើមដៃមានតម្លៃ ៦០០០រៀល ហើយកណ្តាលដៃមានតម្លៃ ៥០០០រៀល រហូតដល់ពេលប្រមូលផលចុងដៃមានតម្លៃប្រមាណជា ៤០០០រៀល ឬ ៤២០០រៀល។ មានតម្លៃល្អជាងឆ្នាំមុនខណៈកាលពីឆ្នាំ២០២៤ ដើមដៃលក់ចេញបានថ្លៃប្រមាណជា ៥៥០០រៀលក្នុងមួយគីឡូក្រាម ហើយកណ្តាលដៃ និងចុងដៃលក់ចេញបានចន្លោះពី ៤២០០រៀល ទៅ ៥២០០រៀលប៉ុណ្ណោះ។

លោកថា ​ការប្រមូលទិញចន្ទីររបស់គ្រួសារលោកមានលក្ខណៈតិចតួច ចំណែកការកែច្នៃក៏នៅមានកម្រិតមិនទាន់អាចប្រកួតប្រជែងយកទៅលក់នៅទីផ្សារក្រៅប្រទេសបានឡើយ។

ពាក់ព័ន្ធទៅនឹងទីផ្សារស្វាយចន្ទី និងការពង្រីកទីផ្សារ អ្នកជំនាញបាននិយាយថា ដើម្បីអាចប្រកួតប្រជ្រែងនៅលើទីផ្សារអន្តរជាតិបាន ម្ចាស់សហគ្រាសត្រូវខិតខំកែច្នែផលិតផលស្វាយចន្ទីឱ្យស្របតាមស្តង់ដារគុណភាព សុវត្ថិភាព អនាម័យ និងការវេចខ្ចប់ឱ្យបានត្រឹមត្រូវជាចាំបាច់។ ដូច្នេះ ដើម្បីអាចឈានទៅបំពេញតម្រូវការទីផ្សារទាំងក្នុងស្រុក និងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន ម្ចាស់សហគ្រាស ឬក្រុមហ៊ុនកែច្នៃចាំបាច់ត្រូវតែបំពេញតាមលក្ខខណ្ឌទីផ្សារ ជាពិសេស កំណត់អត្តសញ្ញាណនៃផលិតផលរបស់ខ្លួនដើម្បីអាចបង្កើនទំនុកចិត្ត និងផ្សព្វផ្សាយពីភាពអស្ចារ្យនៃគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕ អត្ថបទ ៖ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *