យល់ដឹង ៖ អ្វីទៅជា Tariff (ពន្ធនាំចូល) តើវាមានសារៈសំខាន់យ៉ាងណាសម្រាប់ប្រជាជាតិមួយ?

បរទេស ៖ ប្រទេសភាគច្រើននៅលើពិភពលោកយើងនេះបានពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធានរ៉ែដែលខ្លួនមានដើម្បីអាចកំណត់បានអំពីសមត្ថភាពក្នុងការផលិតនូវទំនិញ និងសេវាកម្មក្នុងស្រុកដែលក្នុងនោះមួយចំនួនអាចនឹងប្រទេសផ្សេងទៀតមិនមាន។ ដូច្នេះ ដើម្បីបំពេញគ្នាទៅវិញទៅមក ពួកគេធ្វើការជូញដូរនូវធនធាន និងទំនិញ ព្រមទាំងសេវាកម្មទាំងនោះដើម្បីអាចបំពេញតម្រូវការទីផ្សារក្នុងស្រុករៀងៗខ្លួន ប៉ុន្តែយ៉ាងណាក្តី វិធីនៃការធ្វើការជូញដូរ ឬយើងហៅថា ធ្វើពាណិជ្ជកម្មជាមួយគ្នាគ្នានោះ មិនមានស្តង់ដាដូចគ្នាទាំងស្រុងនោះឡើយ ដោយវាអាស្រ័យទៅលើគោលនយោបាយ ភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងនានា។

ជាមួយគ្នានេះ ដើម្បីឲ្យមានតម្លាភាព និងកិច្ចការពារផលិតផលក្នុងស្រុកផង រដ្ឋាភិបាលនានាបានប្រើប្រាស់ពន្ធមួយប្រភេទដែលយើងស្គាល់ថាជាពន្ធនាំចូល ឬ Tariff ដើម្បីអាចជារបាំងទប់ស្កាត់ការហូរចូលទំនិញពីខាងក្រៅខ្លាំងពេក និងធ្វើយ៉ាងណាឲ្យមានតុល្យភាពរវាងទំនិញនាំចូល និងទំនិញក្នុងស្រុកដែលនឹងត្រូវនាំចេញ។ ដើម្បីឲ្យកាន់តែយល់ច្បាស់អំពី Tariff យើងគួរតែស្វែងយល់ពីកក្តាចំនួន ៤ នៅខាងក្រោមនេះដែលជាមូលហេតុជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងឡាយប្រើប្រាស់វាជាមួយនឹងទំនិញនាំចូលពីក្រៅស្រុក ៖

១. ដើម្បីបង្កើនប្រាក់ចំណូលជាតិពីការនាំចេញឲ្យបានកាន់ច្រើន
២. ដើម្បីការពារឧស្សាហកម្មផលិតទំនិញក្នុងស្រុក
៣. ដើម្បីការពារដល់ខ្ទង់ចំណាយនៃពលរដ្ឋអ្នកប្រើប្រាស់នៅក្នុងប្រទេស
៤. ដើម្បីការពារអត្ថប្រយោជន៍ជាតិ

ទោះបីជាយ៉ាងណាក្តី ការបង្កើនតម្លៃពន្ធនាំចូលនេះ ច្រើន ឬហួសហេតុពេក នឹងអាចបង្កជាបញ្ហាមួយចំនួន ដូចជា ទី១ បញ្ហាជម្លោះគ្នារវាងរដ្ឋាភិបាលនៃប្រទេសមួយ និងប្រទេសមួយទៀត, ទី២ គឺជាការបង្កជម្លោះពាណិជ្ជកម្មរវាងគ្នា។ នៅសល់ចំណុចមួយចុងក្រោយទៀតដែលអ្នកគួរតែដឹងថា ការតម្លើងពន្ធនាំចូល ឬ Tariff ពិតជាអាចធ្វើឲ្យពលរដ្ឋក្នុងស្រុកសម្រេចចិត្តជ្រើសយកផលិតផលក្នុងស្រុកដោយសារតែទំនិញនាំចូលនឹងមានតម្លៃខ្ពស់ពេក ប៉ុន្តែប្រសិនបើពលរដ្ឋក្នុងស្រុកនៅតែប្តេជ្ញាប្រើប្រាស់ទំនិញនាំចូលទាំងនោះដដែលបើទោះជាមានតម្លៃថ្លៃ នោះវាប្រាកដជាធ្វើឲ្យប៉ះពាល់យ៉ងាខ្លាំងទៅដល់ប្រទេសដែលជាអ្នកតម្លើងពន្ធ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *