ពលរដ្ឋ​កម្ពុជា មានជម្រើស​​​ក្នុងការ​ទទួល​សេវាឥណទាន​ដោយគ្មានការប្រាក់ ​ដើម្បីលើកកម្ពស់ជីវភាពរស់​នៅ​កាន់តែ​ប្រសើរ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​នឹង​មានជម្រើស​បន្ថែម​លើ​សេវាឥណទាន​ដោយគ្មានការ​ប្រាក់ ដែលអាចជួយលើក​កម្ពស់ជីវភាព​កាន់តែ​ប្រសើរតាម​រយៈសេវាឥណទាន​ថ្មីមួយ​មានឈ្មោះថា BNPL ( Buy Now Pay Later ) ។​ តាមរយៈជម្រើស​សេវាកម្ម​ថ្មីនេះរំពឹងថា នឹងជួយសម្រួលដល់ជីវភាព​ប្រជាពលរដ្ឋ​​កម្ពុជា និង​ជួយ​ជំរុញ​ចរន្ត​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ ដោយសេវាឥណទានមួយ​នេះមានលក្ខណៈស្រដៀង​គ្នាទៅ​នឹ​ងសេវាកម្ម​បង់រំលស់​ដែរ ប៉ុន្តែមិនគិតការ​ប្រាក់ពីអតិថិជន ពោក គឺគិតតែ​សោហ៊ុយឥណទាន ១ភាគរយប៉ុណ្ណោះ ។​

លោ​ក​ស្រី​សុខ សោភា គណៈ​ប្រធាននាយិកា​ប្រតិបត្តិការ​ធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្នុងពិធីចុះហត្ថលេខា​ សហការជាដៃគូជាមួយ​ ក្រុមហ៊ុន​ Daikin Airconditioning កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ​បានមានប្រសាសន៍ថា សេវា​ក​ម្ម​សម្រាប់​ទិញ​ទំនិញ​ ឬសេវា​ប្រើប្រាស់​ ហើយធ្វើការទូទាត់​សង​ធនាគារ​នៅពេលក្រោយ (BNPL)​ របស់ធនាគារ​អេស៊ីលីដា ត្រូ​​វបានរចនា​ឡើង​ដើម្បីផ្ដល់​ជូន​អតិថិជន​នូវជម្រើស​ ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ អាច​បត់​បែន​បាន ដោ​យ​​អនុញ្ញាត​ឱ្យអតិថិជន​ទិញទំនិញ​ និងសេវា​កម្មតាមរយៈ​ធនាគារអេស៊ីស៊ូភើអេប​បានភ្លាមៗ ដោយ​ប្រព័ន្ធ​នឹង​​ធ្វើការ​អនុម័ត​ប្រាក់​កម្ចី​ដោយស្វ័យ​ប្រវត្តិ​ ហើយ​អតិថិជនអាច​ទទួលបានទំនិញ​ភ្លាមៗ ហើយធ្វើការ​ទូទាត់សង​ត្រ​លប់មកធនាគារ​នៅពេល​ក្រោយ ។

លោក​ស្រីបន្តថា ភាពជាដៃគូ​នេះ ឆ្លុះបញ្ចាំងពីការ​ប្ដេជ្ញា​ចិត្ត​របស់​ស្ថាប័នទាំងពីរ​ក្នុងការ​ផ្ដល់​ជូន​នូវ​ដំណោះ​ស្រាយ​​ហិរញ្ញវត្ថុ​ប្រកបដោយ​នវានុវត្តន៍ ដើម្បីបំពេញ​តម្រូវការ​ដែលកំពុង​រីក​ចម្រើនរបស់​អតិថិជន​នៃស្ថាប័ន​ទាំង​ពីរ រួមទាំង​បណ្ដាញ​ចែកចាយ​របស់​ក្រុមហ៊ុន​ Daikin ទាំងអស់ ​។ ​អតិថិជនខ្លះគាត់ត្រូវការ​​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គាត់​មិនមាន​លុយទិញទាំង​ដុល ដូច្នេះគាត់អាច​ប្រើប្រាស់សេវាកម្ម BNPL ដែលអាច​ឱ្យគា​ត់ទទួលយ​កស​ម្ភា​រៈ​​ទៅ​ប្រើប្រាស់ រួចហើយបង់មកធនាគារ​វិញជា​ប្រចាំខែ ដោយធនាគារ​ជាអ្នកចេញលុយ​ថ្លៃទំនិញនោះ​ជូន​គាត់​ទាំងអស់ ។

លោកស្រី​បន្ថែមថា​ សម្រាប់​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន Daikin ធនាគារ​អេស៊ីលីដា នឹង​ផ្ដល់​កម្ចី​រហូត​ដ​ល់​៤លាន​រៀល ឬប្រមាណ១ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ហើយបើសិនជា​អតិថិជនមានតម្រូវ​ការ​លើសពីនេះ ធនាគារ​នឹងធ្វើ​ជូនពួកគាត់ ។​

លោក​​ មីន​ សុខខេង​ នាយក​ផ្នែក​លក់​នៃក្រុមហ៊ុន​ Daikin Airconditioning ( Cambodia ) បាន​មាន​ប្រសា​សន៍​ឱ្យ​ដឹងថា កិច្ច​សហការ​ជាមួយ​ធនាគារ​អេស៊ីលីដា អាច​ឱ្យ​អតិថិជន ​ឬប្រជាពលរដ្ឋ​បានប្រើប្រាស់នូ​វ​ផលិត​ផល​​ម៉ាស៊ីន​ត្រជាក់​ដែល​មានគុណភាពល្អ ដោយមិនចាំបាច់ចំណាយលុយទិញមុន ​ឬទាំងដុល​ឡើយ ។ ប្រ​ជា​ពលរដ្ឋ​ដែល​ប្រើប្រាស់​សេវាកម្ម​ ទិញមុន​ទូទាត់ជា​ក្រោយ ​ឬ BNPL អាចមកទិញ​ម៉ាស៊ីន​ត្រជាក់​​យកទៅប្រើប្រាស់ រួចហើយចាំ​បង់លុយ​ប្រចាំខែទៅធនាគារ​អេស៊ីលីដា​វិញដោយមិនគិ​តការ​ប្រាក់ ។ នេះ​គឺ​ជា​​លក្ខណៈពិសេស​ដែលនឹងជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​បានច្រើន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

Leave a Reply

Your email address will not be published.Required fields are marked *