Tesla កំពុងក្លាយជាគោលដៅពន្ធសងសឹករបស់បរទេស ខណៈដែលម្ចាស់ក្រុមហ៊ុន Elon Musk ខាតបង់ទ្រព្យសម្បត្តិជាង ១០០ ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ក្រុមហ៊ុនរថយន្តអគ្គិសនីអាម៉េរិក Tesla កំពុងក្លាយជាគោលដៅនៃការដាក់ពន្ធសងសឹករបស់បរទេស ខណៈដែលម្ចាស់ក្រុមហ៊ុន Elon Musk បានខាតបង់ប្រមាណជាង ១០០ពាន់លានដុល្លាររួចទៅហើយនាពេលថ្មីៗនេះ។

កាលពីសប្តាហ៍មុន Tesla បានលើកឡើងថា ពន្ធសងសឹករបស់បរទេសប្រឆាំងនឹងក្រុមហ៊ុនផលិតរបស់អាម៉េរិកប៉ះពាល់ដល់ប្រតិបត្តិការរបស់ខ្លួន ហើយសហរដ្ឋអាម៉េរិកគួរតែពិចារណាដោយប្រុងប្រយ័ត្ននូវការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម។ អ្នកតំណាងក្រុមហ៊ុន Tesla បានសរសេរនៅក្នុងលិខិតថ្ងៃទី ១១ ខែមីនា ទៅកាន់តំណាងពាណិជ្ជកម្មអាម៉េរិក Jamieson Greer ថា ក្នុងនាមជាអ្នកផលិត និងអ្នកនាំចេញរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Tesla លើកទឹកចិត្តឱ្យតំណាងពាណិជ្ជកម្មអាម៉េរិកពិចារណាលើផលប៉ះពាល់រយៈពេលវែងបានមកពីវិធានការជាច្រើន ដែលស្នើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌។ ជាមួយគ្នានេះ ស្របពេលដែលក្រុមហ៊ុន Tesla ទទួលស្គាល់ និងគាំទ្រសារៈសំខាន់នៃពាណិជ្ជកម្មដោយស្មើភាព ការវាយតម្លៃដែលធ្វើឡើងដោយតំណាងពាណិជ្ជកម្មអាម៉េរិកដើម្បីកែតម្រូវពាណិជ្ជកម្មអយុត្តិធម៌ ក៏គួរតែគិតគូរដល់ការនាំចេញពីសហរដ្ឋអាមេរិកផងដែរ។

Tesla ក៏បានព្រមានថា វិធានការពន្ធគយរបស់សហរដ្ឋអាម៉េរិកនាពេលកន្លងមក បានបណ្តាលឱ្យមានការប្រតិកម្មភ្លាមៗពីប្រទេសគោលដៅដូចជា ការដំឡើងពន្ធលើរថយន្ត EV ដែលនាំចូលទៅកាន់ប្រទេសទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពពន្ធរបស់អាម៉េរិកនាពេលកន្លងមក បានបង្កើនតម្លៃសម្រាប់ការផលិតយានយន្តសម្រាប់ក្រុមហ៊ុនអាម៉េរិក ហើយការនាំចេញទៅបរទេសក៏បានឡើងថ្លៃផងដែរ។ ដូច្នោះហើយ នៅក្នុងលិខិតនោះបានបន្ថែមថា ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកគួរតែពិនិត្យមើលលើយុទ្ធសាស្ត្រ ដើម្បីជៀសវាងការធ្លាក់ចុះបន្ថែមទៀតនាពេលអនាគត។ លើសពីនេះ គោលនយោបាយពាណិជ្ជកម្មគួរតែពិចារណាលើដែនកំណត់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកទាក់ទងនឹងថាមពលអគ្គិសនី EVs និងថ្ម lithium-ion ជាដើម ដោយសារធាតុ​​មួយ​ចំនួនមិនមានប្រភពនៅក្នុងនៅ​​សហរដ្ឋ​អាម៉េរិកនោះទេ។

កាល​ពី​សប្តាហ៍មុន ​ប្រធានាធិបតីអាម៉េរិក Donald Trump ​បានអះអាង​ថា លោក​នឹង​ទិញ​ឡាន Tesla មួយក្នុង​តម្លៃ​ពេញ ដើម្បីជាការគាំទ្រដល់​ Elon Musk។ យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបន្តធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ខណៈដែលការលក់នៅអឺរ៉ុបរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ៤៥ ភាគរយកាលពីខែមក។ យ៉ាងណាក៏ដោយ ទោះបីជា Elon Musk មានតួនាទីធំនៅក្នុងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែវារឹតតែជាសម្ពាធសម្រាប់មហាសេដ្ឋីមួយនេះ។ គួរឲ្យបញ្ជាក់ដែរថា Elon Musk បានខាតបង់ទ្រព្រសម្បត្តិជាង ៥២​ ពាន់លានដុល្លារត្រឹមរយៈពេលពីរខែនៃដើមឆ្នាំ២០២៥ ហើយបើគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ លោកបានទទួលរងនូវការខាតបង់រហូតដល់ជាង ១០០ ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/06/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

Leave a Reply

Your email address will not be published.Required fields are marked *