ចិន- រុស្ស៊ី- អាម៉េរិក ប្រជែងគ្នាលើភពផែនដីមិនទាន់ដឹងឈ្នះចាញ់ ហើយទៅប្រជែងគ្នាទៀតដល់ភពព្រះចន្ទ

បរទេស ៖ ថ្មីៗនេះ ប្រទេសរុស្ស៊ី និងប្រទេសចិន ត្រូវបានកាសែតបរទេសអះអាងថា បានឈានទៅដល់កិច្ចព្រមព្រៀងរវាងគ្នាក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរដ៏ទំនើប និងស្វ័យប្រវត្តិមួយនៅលើភពព្រះចន្ទ ខណៈដែលអាម៉េរិកក៏ទើបតែបានប្រកាសអំពីផែនការសាងសង់មូលដ្ឋានលើទីអវកាសមួយដែលនឹងអាចឃ្លាំមើលភពនេះដូចគ្នាដែរ។

នៅក្នុងព័ត៌មានលំអិតស្តីអំពីកិច្ចសហប្រតិបត្តិការគ្នានេះបានបញ្ជាក់ថា ម៉ាស៊ីនរ៉េអាក់ទ័ររបស់រុស្ស៊ីនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ថាមពលដ៏សំខាន់សម្រាប់ស្ថានីយស្រាវជ្រាវទីអវកាសថ្មីហៅកាត់ថា ILRS (International Lunar Research Station) ក៏ជាការដឹកនាំរួមគ្នាដោយចិន និងរុស្ស៊ី ផងដែរ។ តាមផែនការ ស្ថានីយអវកាសថ្មីនេះនឹងអាចបញ្ចប់ការសាងសង់ និងដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០៣៦។

មុននេះបន្តិចគេក៏បានដឹងដែរថា អង្គការណាសាបានប្រកាសអំពីផែនការថវិកាថ្មីឆ្នាំ២០២៦ក្នុងការកសាងស្ថានីយអវកាសរបស់ខ្លួនសម្រាប់ឃ្លាំមើលភពព្រះចន្ទទាំងមូល។

ប្រធានទីភ្នាក់ងារស្រាវជ្រាវអវកាសរុស្ស៊ី Roscosmos លោក Borisov បានថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មានរដ្ឋ TASS ថា ការសាងសង់រោងចក្រនុយក្លេអ៊ែររបស់ចិន និងរុស្ស៊ី នឹងដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិ និងមិនមានវត្តមានរបស់មនុស្សនោះទេ ហើយបើទោះបីជាមិនអាចបញ្ជាក់ច្បាស់ក្តី ប៉ុន្តែលោក Borisov អះអាងថាបច្ចេកវិទ្យាសាងសង់ទាំងនោះគឺបានត្រៀមរួចរាល់ទៅហើយ។

ដោយឡែក ថ្មីៗចុងក្រោយនេះ កាលពីថ្ងៃទី៨ ខែឧសភា Roscosmos ក៏បានប្រកាសបន្ថែមទៀតថា រោងចក្រនេះនឹងប្រើប្រាស់ជាមូលដ្ឋានសំខាន់ជួយគាំទ្រដល់ប្រតិបត្តិការស្រាវជ្រាវ និងសាកល្បងបច្ចេកវិទ្យានានាដែលអាចប្រើប្រាស់សម្រាប់បេសកកម្មរបស់ស្ថានីយ ILRS និងអាចឈានទៅដល់លទ្ធភាពនៃការបញ្ជូនមនុស្សទៅចូលរួមប្រតិបត្តិការនាពេលអនាគត។

សម្រាប់កម្មវិធីស្រាវជ្រាវអវកាសដោយមនុស្សនៃស្ថានីយថ្មីនេះនឹងមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប៉ូលភព ហើយមកទល់ពេលនេះវាបានទាក់ទាញប្រទេសដែលនឹងចូលរួមប្រមាណជា១៧មកហើយ រួមមានទាំង អេហ្ស៊ីប ប៉ាគីស្ថាន វេណេស៊ុយអេឡា ថៃ និងអាហ្វ្រិកខាងត្បូង។

គួរឲ្យដឹងដែរថា ដើម្បីបង្កើនទំនុកចិត្តសម្រាប់កម្មវិធីស្រាវជ្រាវអវកាសដោយយានអវកាសនោះ ចិន បានត្រៀមផែនការក្នុងការបញ្ជូនមនុស្សជាលើកដំបូងទៅកាន់ទីតាំងលើភពព្រះចន្ទនៅក្នុងបេសកកម្ម Chang’e-8 ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៨ខាងមុខនេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *