អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ព្រមព្រៀងគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានព្រមព្រៀងគ្នាជំរុញទំនាក់ទំនងទ្វេភាគីក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកទី ២ របស់ពួកគេដែលរៀបចំនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កាលពីថ្ងៃអង្គារ៍ មេដឹកនាំ GCC បានយល់ព្រមបន្តភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសកល និងទទួលបានឱកាសសេដ្ឋកិច្ចរួម។ ព្រះអង្គម្ចាស់នៃប្រទេសគុយវ៉ែត Sheikh Sabah Khaled Al-Hamad Al-Sabah បានលើកឡើងថា ៖ «យើងចង់បង្កើនតួលេខពាណិជ្ជកម្មជាមួយអាស៊ានរហូតដល់ ១៨០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣២ ដោយសារសក្តានុពលដ៏ធំដែលមិនទាន់ត្រូវបានរកឃើញនៅក្នុងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី»។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសម្តែងការកោតសរសើរចំពោះវត្តមានរបស់មេដឹកនាំទាំងអស់ ដែលជាសញ្ញាដ៏រឹងមាំនៃការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-GCC ដើម្បីស្វែងរកភាពជាដៃគូឲ្យកាន់តែទូលំទូលាយ និងជាប្រយោជន៍ដល់ប្រជាជន។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-GCC ២០២៤-២០២៨ ដែលបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុង Riyadh ក្នុងឆ្នាំ២០២៣ បានដើរតួនាទីជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើសសរស្តម្ភនយោបាយ និងសន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ គួរបញ្ជាក់ដែរថា ម៉ាឡេស៊ី គឺជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះដែលមាន​រយៈពេល​ ២​ថ្ងៃនៅ​ទីក្រុង​គូឡាឡាំពួ។

អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះរួមមាន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា , ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន , ថ្នាក់ដឹកនាំសមាគម – ស៊ុលតង់នៃប្រទេសប្រ៊ុយណេ Hassanal Bolkiah, ប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto, , នាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone, នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh, ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr, នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong និងនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra។ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Kay Rala Xanana Gusmao បានចូលរួមជាអ្នកសង្កេតការណ៍។ លើសពីនេះ មេដឹកនាំដែលមកពីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) រួមមាន៖ កាតា, បារ៉ែន, គុយវ៉ែត, អូម៉ង់, អារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *