Donald Trump នឹងបន្ទាបពន្ធលើការនាំចូលពី ហ្វីលីពីន មកនៅត្រឹម ១៩%

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump យល់ព្រមបន្ទាបពន្ធលើការនាំចូលពីប្រទេសហ្វីលីពីន ពី ២០% មកនៅត្រឹម ១៩% បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅសេតវិមាន។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក Trump បានបង្ហោះនៅលើ Truth Social ថា ៖

«ពន្ធថ្មី គឺជាផ្នែកមួយនៃកតិកាសញ្ញាឲ្យកាន់តែទូលំទូលាយ ដោយ ហ្វីលីពីន នឹងដកពន្ធលើទំនិញរបស់អាម៉េរិក ហើយប្រទេសទាំងពីរនឹងសហការគ្នាផ្នែកយោធា។ នេះវាគឺជាដំណើររួមគ្នាដ៏ល្អមួយ ហើយយើងបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម»។

យ៉ាងណាមិញ Trump មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះទេ។ នៅក្នុងផ្នែកនៃកិច្ចព្រមព្រៀងនេះ ទំនិញរបស់ ហ្វីលីពី នាំចេញទៅអាម៉េរិកនឹងជាប់ពន្ធ ១៩% ខណៈទំនិញនាំចេញពីអាម៉េរិកទៅហ្វីលីពីននឹងមិនជាប់ពន្ធឡើយ។ អ្វីដែលសំខាន់ បើទោះបីអាម៉េរិកបន្ទាបពន្ធលើការនាំចូលពីហ្វីលីពីនក៏ដោយ ប៉ុន្តែអត្រាពន្ធខ្ពស់ជាងអ្វីដែល Trump បានប្រកាសជាលើកដំបូងកាលពីខែមេសា ដែល Trump បានដំឡើងពន្ធឆ្លើយតបឲ្យមានភាពស្មើរគ្នា ១៧% លើការនាំចូលពីហ្វីលីពីន ប៉ុន្តែក្រោយមកអត្រាពន្ធបានកើនឡើង ២០% ក្នុងការប្រកាសនៅខែកក្កដានេះ។

មុនពេលកិច្ចប្រជុំទ្វេភាគី រដ្ឋមន្ត្រីហិរញ្ញវត្ថុ ហ្វីលីពីន លោក Ralph Recto បានលើកឡើងថា ហ្វីលីពីន នឹងបើកចំហរក្នុងការកាត់បន្ថយពន្ធលើទំនិញអាម៉េរិកដែលបានជ្រើសរើសមកត្រឹម​ ០% ដើម្បីបញ្ចុះបញ្ចូល Trump ឱ្យកាត់បន្ថយពន្ធ។ យ៉ាងណាមិញ លោក Recto មិនបញ្ជាក់អំពីផលិតផលណាមួយដែលត្រូវជ្រើសរើសសម្រាបកាត់បន្ថយពន្ធមកត្រឹម ០% នោះទេ គ្រាន់តែលោកបញ្ជាក់ថា ទីក្រុងម៉ានីល កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលអាចធ្វើទៅបានជាមួយអាម៉េរិក។ ក្រោយមក ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានលើកឡើងថា ទីក្រុងម៉ានីល អាចអនុញ្ញាតយកពន្ធ ០% លើរថយន្តនាំចូលពីអាម៉េរិក ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់បន្ថែមទៀតទេ។

ទន្ទឹមនឹងនេះ ស្ថានទូតហ្វីលីពីន ចេញសេចក្តីថ្លែងការណ៍មួយថា ការកាត់បន្ថយពន្ធចុងក្រោយបំផុតគឺជាការលើកទឹកចិត្តមួយ ប៉ុន្តែខ្លួនបន្តស្វែងរកមធ្យោបាយផ្សេងទៀតដើម្បីបង្កើនភាពជាដៃគូសេដ្ឋកិច្ចជាមួយនឹងអាម៉េរិកឲ្យកាន់តែស៊ីជម្រៅ។ គួរឲ្យបញ្ជាក់ដែរថា ហ្វីលីពីនគឺជាដៃគូពាណិជ្ជកម្មមួយរបស់អាម៉េរិក ដោយបានបញ្ជូនទំនិញប្រហែល ១៤,២ ពាន់លានដុល្លាររួម​មាន ​គ្រឿង​បន្លាស់​រថយន្ត ម៉ាស៊ីន​អគ្គិសនី វាយនភណ្ឌ និង​ប្រេងដូងទៅមហាអំណាចមួយនេះកាលពីឆ្នាំ ២០២៤។ អាម៉េរិកនាំចេញទំនិញទៅហ្វីលីពីនតម្លៃ ៩ ពាន់លានដុល្លាររួមមាន កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច និងអាហារកែច្នៃជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *