អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងធ្វើឱ្យពិភពលោកទទួលស្គាល់ភាពអស្ចារ្យរបស់កូនខ្មែរ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាច្រើនរូប និងប្រតិភូនៃគណៈស្ថាបត្យករកម្ពុជា ព្រមទាំងសមាជិកសមាគមស្ថាបត្យករនៅកម្ពុជា សរុបជាង ៨០នាក់ ដឹកនាំដោយ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិ តេជោ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដោយមានបទបង្ហាញពីសំណាក់អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានអន្តរជាតិមួយនេះផងដែរ។

នៅក្នុងដំណើរធ្វើទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, សមាជិកគណៈស្ថាបត្យករកម្ពុជា, សមាជិកសមាគមស្ថាបត្យករខ្មែរ សមាជិកសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា រួមទាំងសមាជិកសមាគមអ្នកសាងសង់នៅកម្ពុជា នៅឯអាកាសយានដ្ឋានអន្តរជាតិ តេជោ គ្រប់គ្នាសុទ្ធតែបានបង្ហាញពីក្ដីរីករាយ ស្ញប់ស្ញែងគួរជាទីមោទន ជាមួយនឹងសមិទ្ធផលថ្មីក្រោមស្នាដៃកូនខ្មែរ។

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ភាពអស្ចារ្យនៃសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើឱ្យអ្នកដែលបានឃើញមានភាពមោទនជាខ្លាំង ខណៈដែលស្ថាបត្យកម្មនៃគម្រោងមួយនេះភាគច្រើនសុទ្ធតែបានបង្ហាញពីរចនាបទបែបខ្មែរ អត្តសញ្ញាណខ្មែរ និងវប្បធម៌ដ៏មានតម្លៃ តាមរយៈស្ថាបត្យកម្មខ្មែរបែបសហសម័យ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ដូចយើងគ្រប់គ្នាបានដឹងហើយថា សម្ដេចតារបស់យើងជាបិតាឯករាជ្យ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីជាបិតាសន្តិភាព ចំណែកសម្ដេចធិបតីជានាយករដ្ឋមន្ត្រីបច្ចុប្បន្នជាបិតាសហសម័យ។ ជាក់ស្ដែង ទាំងព្រលានយន្ដហោះនៅខេត្តសៀមរាប ទាំងព្រលានយន្ដហោះអន្តរជាតិតេជោនៅក្រុងតាខ្មៅ ក៏ដូចជាពហុកីឡដ្ឋានមរតកតេជោ គម្រោងព្រែកជីកហ្វូណន ស្ពានឆ្លងទន្លេជច្រើន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់សុទ្ធតែមានភាពអស្ចារ្យ ដែលបានលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាស្មើមុខស្មើមាត់»។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេព ធន ក៏បានបង្ហាញពីសុទិដ្ឋិនិយមផងដែរជាមួយនឹងសមិទ្ធផលធំៗដែលបាន និងកំពុងលេចចេញជារូបរាងនាពេលបច្ចុប្បន្ន ភាគច្រើនគឺកើតចេញពីស្នាដៃកូនខ្មែរ ទាំងស្ថាបត្យកម្ម អ្នកជំនាញសាងសង់ និងត្រួតពិនិត្យ ក៏ដូចជាកម្លាំងពលកម្មទាំងអស់គឺជាកូនខ្មែរ ដោយមានវត្តមានអ្នកជំនាញបរទេសតិចតួចបំផុត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចំណាយថវិកាវិនិយោគប្រមាណ ១ ៥០០លានដុល្លារក្នុងដំណាក់កាលទី១ នៅលើផ្ទៃដីជាង ២ ៦០០ហិកតានេះ នឹងបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនាមជាអាកាសយានដ្ឋានអន្ដរជាតិលំដាប់ 4F អាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជាប្រភេទ Airbus A380 និងប្រភេទ Boeing 747 ហើយអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១នេះ ក្រោមការសាងសង់ដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានបែងចែកជាផែនការសាងសង់ជា ៣ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃ ១,៥ ពាន់​លាន​ដុល្លារ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាន​នាក់​ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួល​បានអ្នក​ដំណើរ​ប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ

កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក

អាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញពីហេតុផលដែលបណ្តាលឱ្យ​អ្នកដំណើរផ្លូវអាកាស​​ធ្លាក់ចុះក្នុង​ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០លានដុល្លារអាម៉េរិក​​ ​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

Leave a Reply

Your email address will not be published.Required fields are marked *