តស់ ! មកដឹងពីតម្លៃដី​​ក្នុង​ខណ្ឌ​ចំនួន​៣ នៃរាជធានីភ្នំពេញ​ ដែល​អ្នកមានទុនគួរពិចារណា​ទិញ​ទុកដើម្បី​លក់ចំណេញនៅថ្ងៃអនាគត​

ភ្នំពេញ ៖ បើទោះបីជា​ស្ថានភាពនៃវិស័យដីធ្លី និងអចលនទ្រព្យកម្ពុជានៅមិនទាន់បាន​វិល​ត្រលប់ទៅរក​ស្ថានភាពដូចមុនឆ្នាំ២០២០​ក្ដី តែការ​ទិញលក់​ដីធ្លី​នៅតែ​បន្តមានសកម្មភាព ដោយវិនិយោគិន​ស្វែងរកទីតាំងណាដែលមានសក្ដានុពល​ និងតម្លៃទាប​សម្រាប់លក់យកចំណេញនៅថ្ងៃខាងមុខ។ ថ្ងៃ​នេះ AMS Economy នឹង​លើក​យកពីតម្លៃដី​នៅតំបន់​មួយចំនួន​ក្នុងខណ្ឌ​ចំនួន​៣នៃរាជធានីភ្នំពេញ មក​បង្ហាញជូន​ដើម្បីធ្វើការពិចារណា​ គួរទិញ​ដើម្បីរកប្រាក់ចំណេញនៅពេលអនាគត ឬយ៉ាងណា ។​

យោងតាមរបាយការណ៍​នៃការ​វាយ​តម្លៃដីធ្លីប្រចាំឆមាស​ទី១ ឆ្នាំ២០២៥ របស់​សមាគម​អ្នកវាយ​តម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ​បានបង្ហាញថា តម្លៃដីធ្លីនៅក្នុងខណ្ឌ​ចំនួន​៣ នៃរាជធានីភ្នំពេញ នៅមាន​តម្លៃទាបជាង​គេបើប្រៀបធៀបទៅនឹងបណ្ដា​ខណ្ឌនានានៅទូទាំង​រាជធានី ​ខណៈដែលតំបន់ទាំងនោះសុទ្ធតែស្ថិតនៅជាយក្រុង។

ខណ្ឌ​ទាំង​៣ដែលមានតម្លៃដីទាបជាងគេនោះរួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល និង​ព្រែកព្នៅ ហើយក្នុងនោះនៅសង្កាត់​គងនយ​ ខណ្ឌដង្កោ​ អាចរក​ដីធ្លីបានក្នុងតម្លៃចន្លោះ ប្រមាណពី២០ ទៅ ៥០​ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េសម្រាប់​ដីនៅជាប់​ផ្លូវតូចៗឬនៅផ្លូវក្នុង ។ ប៉ុន្តែសម្រាប់ដីដែលជាប់​ផ្លូវ​ធំៗ អាច​មានតម្លៃចន្លោះពី​៥០ដុល្លារទៅ១២០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ ។ ​ក្នុង​ខណ្ឌនេះដែរ ក៏មានតំបន់​ខ្លះ​តម្លៃដីអាចមានចន្លោះពី ៦២០ដុល្លារទៅ ១ ៧៩០​ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ គឺនៅក្នុងសង្កាត់​ដង្កោ និងជា​ដីដែលនៅជាប់​ផ្លូវធំៗ ។​

ដោយឡែក​សម្រាប់ខណ្ឌកំបូល ​នៅសង្កាត់​ប្រទះឡាង តម្លៃអាច​ទាប​បំផុតត្រឹម​២០ដុល្លារទៅ១០០​ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ​សម្រាប់ទីតាំង​ដែលស្ថិតនៅ​ជាប់​ផ្លូវតូចៗ ហើយសម្រាប់ទីតាំង​ដែលជាប់​ផ្លូវ​ធំៗ ក្នុងសង្កាត់នេះ តម្លៃដីអាច​មានចន្លោះពី ៣០ដុល្លារអាម៉េរិក​ទៅ ​១៩០​ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ​​ ។ ក្នុង​ខណ្ឌនេះដែរ ក៏មាន​តំបន់ដែលមានតម្លៃខ្ពស់​រហូតដល់​១២០០​ដុល្លារ​អាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ គឺនៅសង្កាត់កន្ទោក​ និង​កំបូល ។

សម្រាប់ខណ្ឌ​នៅជាយរាជធានី​មួយ​ទៀត​ដែល​វិនិយោគិន​គួរ​ពិចារណា​ស្វែងរកឱកាស​ទិញ​ដើម្បី​ចំណេញនៅពេល​អនាគត​ គឺនៅព្រែក​ព្នៅ ដែលនៅភាគខាង​ជើង ​និង​ខាងលិ​ចរាជធានីភ្នំពេញ ។​​ ក្នុង​ខណ្ឌនេះ តំបន់​មួយចំនួនក្នុង​សង្កាត់​ពន្សាំង ​តម្លៃដីធ្លីអាច​រក​បានត្រឹម​ចន្លោះពី១០ដុល្លារទៅ​១៤០ដុល្លារអាម៉េរិក​ សម្រាប់ទីតាំង​នៅជាប់ផ្លូវតូច តែសម្រាប់ទីតាំង​ដែលនៅជាប់ផ្លូវធំ អាច​មានតម្លៃចន្លោះពី២០ទៅ២៤០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ។ ក្នុងខណ្ឌព្រែកព្នៅនេះដែរ ក៏មានតំបន់​ខ្លះ​ក្នុងសង្កាត់ព្រៃកព្នៅ មានតម្លៃរហូតដល់១១០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ ផ្ដោតលើទីតាំងដែលជាប់ផ្លូវធំៗ ។

តាមអ្នក​ជំនាញអចលនទ្រព្យ​កម្ពុជា​បានលើកឡើង​ថា ចង់វិនិយោគ​ដីធ្លី គួរ​សម្លឹង​រក​ទីតាំង​ដែលនៅជាយៗក្រុង​​ និងជាទីតាំង​ដែលមានតម្លៃទាប ខណៈដែលនៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពល​ គ្រាន់តែសក្ដានុពល​នៃតំបន់​ទាំង​នោះ វាអាស្រ័យលើ​វិស័យ​នីមួយៗ ​។​ ម្យ៉ាងវិញទៀត​ នៅពេលអនាគត​ រាជធានីភ្នំពេញ នឹង​កាន់តែរីកធំ​ ដូច្នេះ​ តំបន់ជាយក្រុង​នាពេលនេះ​ នឹង​ក្លាយជា​ទីប្រជុំ​ជន ជាក្រុង​ដ៏​អ៊ូរអរ​នាពេលអនាគត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

Leave a Reply

Your email address will not be published.Required fields are marked *