អ្នកធ្វើដំណើរជនជាតិចិនរាប់សែននាក់ លុបចោលសំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុន ដោយសារជម្លោះការទូត

បរទេស៖ ភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរជនជាតិចិនរាប់សែននាក់ បានលុបចោលសំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុន ដោយសារជម្លោះការទូតកាន់តែមានភាពតានតឹងពាក់ព័ន្ធនឹងគោលជំហររបស់ជប៉ុនចំពោះតៃវ៉ាន់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Guardian ។

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថា ប្រសិនបើ ចិន ប៉ុនប៉ងឈ្លានពានតៃវ៉ាន់ នោះអាចនឹងប៉ះពាល់ដល់ជប៉ុន។ ការ​អធិប្បាយ​របស់​លោកស្រី​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​ចិន​​ខឹងសម្បារ​ ហើយ​បាន​ព្រមាន និងហាម​ដល់ពលរដ្ឋចិន​ដែល​ចង់ទៅ​ប្រទេស​ជប៉ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៧ បានលុបចោលសំបុត្រយន្តហោះ (free cancellation) ទៅកាន់ប្រទេសជប៉ុន។​

លោក Hanming Li ដែលជាអ្នកជំនាញផ្នែកសេវាជើងហោះហើរបានប៉ាន់ប្រមាណថា សំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុនដែលត្រូវបានលុបចោលមានសរុបប្រមាណ ៥ សែនសំបុត្រដោយប្រតិបត្តិការហោះហើរនឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី ១៥ និង ១៧ ខែវិច្ឆិកា។ នេះគឺជាការលុបចោលជើងហោះហើរដ៏ធំបំផុតចាប់តាំងពីការរាតត្បាតជំងឺកូវីដ ប៉ុន្តែវាប្រហែលជាមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើឧស្សាហកម្មក្នុងស្រុករបស់ប្រទេសចិន។ គួរឲ្យបញ្ជាក់ដែរថា ចិន គឺជាប្រភពភ្ញៀវទេសចរធំទី២ របស់ជប៉ុន និងមាននិស្សិតជាច្រើនទៅសិក្សានៅទីនោះ។

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ចិន Sichuan Airlines បានលុបចោលជើងហោះហើរទាំងអស់រវាងទីក្រុង Chengdu និង Sapporo របស់ជប៉ុន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ក៏បានលុបចោលជើងហោះហើរជាច្រើនទៅកាន់ជប៉ុនផងដែរ។ ទីភ្នាក់ងារទេសចរណ៍ខ្លះបានបញ្ឈប់ដំណើរការនៃការដាក់ពាក្យស្នើសុំទិដ្ឋាការរបស់ពលរដ្ឋចិនដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ខណៈដែលព្រឹត្តិការណ៍ឆ្លាស់វប្បធម៌ជប៉ុន-ចិនមួយចំនួនត្រូវបានលុបចោលផងដែរ។ បន្ថែមពីនេះ អ្នកចែកចាយភាពយន្តនៅក្នុងប្រទេសចិនបានផ្អាកការបញ្ចាំងភាពយន្តជប៉ុន ខណៈដែលការលក់សំបុត្ររឿងល្បីៗទើបនឹងចេញ ដូចជា Demon Slayer: Infinity Castle បានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

សូមជម្រាបថា ជម្លោះការទូតរវាងរដ្ឋាភិបាលចិន និងជប៉ុន នេះបានធ្វើឱ្យក្រុមធុរកិច្ចជប៉ុនមានភាពច្របូកច្របល់ ខណៈដែលអ្នកដឹកនាំឧស្សាហកម្មបានជំរុញឲ្យលោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុន បន្ធូរបន្ថយភាពតានតឹង។ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ទីក្រុងតូក្យូ បានបញ្ជូនមន្ត្រីក្រសួងការបរទេសកំពូលម្នាក់ លោក Masaaki Kanai ទៅកាន់ទីក្រុងប៉េកាំងក្នុងគោលបំណងដើម្បីជជែកពិភាក្សា ឈានទៅរកការបន្ធូរបន្ថយកំដៅ និងភាពតានតឹង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *