អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជាពិភាក្សាអំពីបញ្ហាពន្ធដារ ដើម្បីជំរុញបរិយាកាសអាជីវកម្មនិងទាក់​ទាញវិនិយោគិន

ភ្នំពេញ៖៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានបើកកិច្ចពិភាក្សា អំពីបញ្ហាប្រឈមទាក់ទងនឹងពន្ធដារ ដើម្បីបង្កើនការអនុលោមតាមពន្ធដារ និងលើកកម្ពស់បរិយាកាសអាជីវកម្មកាន់តែអំណោយផលនៅកម្ពុជា ព្រមទាំងជំរុញឱ្យមានការបង្កើតគណៈកម្មាធិការមួយសម្រាប់ត្រួតពិនិត្យកំណែទម្រង់ និងវិសោធនកម្មច្បាប់ទាក់ទងនឹងពន្ធដារ ដើម្បីទាក់ទាញវិនិយោគិន។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល អគ្គនាយកនៃ GDT និងជាសហប្រធាននៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មនិងជាសហប្រធាននៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថាកិច្ចសហការនេះ ដើម្បីបង្កើនការអនុលោមតាមពន្ធដារនៅក្នុងវិស័យឯកជន ក្នុងន័យចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ និងក៏បានស្នើសុំឱ្យផ្នែកឯកជនខ្លួនឯងផ្ទាល់ ត្រូវធ្វើយ៉ាងណាឱ្យ ការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ៖

«កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដោយសារវាជាយន្តការភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន។ វិស័យឯកជន ប្រើប្រាស់យន្តការនេះដើម្បីលើកឡើងពីបញ្ហាប្រឈមទាក់ទងនឹងពន្ធដារ ដើម្បីស្នើសុំដំណោះស្រាយ ដើម្បីចូលរួមចំណែកក្នុងការកែលម្អសេដ្ឋកិច្ចជាតិ»។

អ្នកឧកញ៉ា ក៏បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារ បង្កើតគណៈកម្មាធិការមួយដើម្បីត្រួតពិនិត្យកំណែទម្រង់ និងវិសោធនកម្មច្បាប់ទាក់ទងនឹងពន្ធដារ ក្នុងន័យធ្វើយ៉ាងណា ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀតចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជ្រាបដែរថា កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈមរបស់វិស័យឯកជន ទាក់ទងនឹងអាជ្ញាធរពន្ធដារ។ វាក៏ផ្តោតលើការធ្វើឱ្យនីតិវិធីមានភាពសាមញ្ញ ការបញ្ជាក់អំពីបទប្បញ្ញត្តិថ្មី និងការដោះស្រាយបញ្ហាជាក់លាក់ ដែលវិស័យឯកជនប្រឈម ដើម្បីធានាបាននូវការអនុលោមតាមពន្ធដារ។

សូមជម្រាបថា៖គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បញ្ហាប្រឈមក្នុងវិស័យព​ន្ធដារដែលផ្នែកឯកជន បានលើកឡើងសរុបមានចំនួន ៥៦។ ក្នុងនោះបញ្ហាទាំងនោះមិនបានរាប់បញ្ចូលវិធានការទាំង៥៦ ដែលបានដោះស្រាយរួចរាល់ កាលពីឆ្នាំ២០២៤ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នោះទេ។

កិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរ អំពីការរៀបចំ«វេទិកាពន្ធដារ» ដែលជាគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីលើកកម្ពស់ និងជជែកពិភាក្សាអំពីប្រធានបទសំខាន់ៗមួយចំនួនទាក់ទងនឹងពន្ធដារ ក៏ដូចជាដើម្បីលើកកម្ពស់ការអនុលោមតាមពន្ធដារ និងជាពិសេស ដើម្បីទទួលយក និងដោះស្រាយបញ្ហាប្រឈមពីវិស័យឯកជន។ ការរៀបចំវេទិកានេះ នឹងក្លាយជាយន្តការមួយ ដើម្បីបំពេញបន្ថែមយន្តការដែលមានស្រាប់នៃកិច្ចសហការជាមួយវិស័យឯកជន និងអ្នកជាប់ពន្ធ។

គួរបញ្ជាក់បន្ថែមថា ការរៀបចំវេទិកានេះនឹងក្លាយជាយន្តការមួយថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការនៃកិច្ចសហការជាមួយវិស័យឯកជន និងអ្នកជាប់ពន្ធដែលកំពុងអនុវត្តស្រាប់ជាធរមាន។ ក្នុងន័យនេះ បន្ទាប់ពីមានការរៀបចំ “វេទិកាស្តីពីពន្ធដារ-Tax Forum” យន្តការសហការជាមួយអ្នកជាប់ពន្ធពាក់ព័ន្ធនឹងពន្ធដារជាធរមានក៏មានផងដែរ រួមមាន៖

១. យន្តការ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ”) នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលជាក្រុមការងារសម្រួលដល់ក្រុម “ឃ” ជាយន្តការទទួល ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈម និងការស្រាយបំភ្លឺចំណុចនានាពាក់ព័ន្ធនឹងពន្ធដារកម្រិតបច្ចេកទេសជូនដល់សហគ្រាសជាអ្នកជាប់ពន្ធធំ ឬអ្នកជាប់ពន្ធមធ្យម ដែលយន្តការនេះត្រូវឆ្លងកាត់កិច្ចពិភាក្សានិងដោះស្រាយដោយលក្ខណៈបច្ចេកទេស។

២.យន្ដការ “វេទិកាស្តីពីពន្ធដារ-Tax Forum” ជាយន្តការលើកកម្ពស់ការ យល់ដឹង និងការផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងពន្ធដារ ជូនអ្នកជាប់ពន្ធពីគ្រប់ស្រទាប់ទាំងអស់ ដែលរួមមាន សហគ្រាសអាជីវកម្ម សហគ្រាសអ្នកជាប់ពន្ធតូចនិងមធ្យម សហគ្រាសមីក្រូ សហគ្រាសស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋទូទៅ ពោលគឺជាយន្តការផ្សព្វផ្សាយ អប់រំលក្ខណៈទូលាយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *