ឆ្នាំ២០២៥​ ក្រសួង​ដែនដី បានដោះស្រាយ​គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលជួប​វិបត្តិ​ចំនួន ១១៥ ដោយជោគជ័យ

ភ្នំពេញ ៖ ចាប់តាំងពីកើតវិបត្តិកូវីដ១៩ មានគម្រោ​ងអភិវឌ្ឍន៍អចលនទ្រព្យ​ជាច្រើន​បានជួ​បបញ្ហា​ហិរញ្ញវត្ថុរហូតដល់ដំណាក់កាលជាប់គាំង ដោយក្នុងនោះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានព្យាយាមចូលរួមដោះស្រាយ​​គម្រោង​ដែលមានបញ្ហាទាំង​នោះជា​បន្ត​បន្ទាប់ ជាក់ស្ដែង​ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ ក្រសួងរៀបចំដែនដី បានដោះស្រាយ​គម្រោង​ដែលមាន​បញ្ហាទាំង​នោះបានចំនួន១១៥ ដោយជោគ​ជ័យ ជាមួយយន្ត​ការ​មួយចំនួន​សម្រាប់ដោះស្រាយ ។

យោងតាម​របាយការណ៍របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុង​ឆ្នាំ២០២៥ គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចំនួន ១៧៧​គម្រោង​បានដាក់​ស្នើសុំឱ្យក្រសួង​ជួយដោះស្រាយ ហើយជាលទ្ធផល​ ក្រសួង​បានដោះស្រាយ​ដោយជោគជ័យ​ចំនួន ១១៥ និង​កំពុង​ដោះស្រាយចំនួន​៥៨ គម្រោង ដោយឡែក​ ៤គម្រោង​ទៀត កំពុងស្ថិតនៅក្នុ​ងនីតិវិធីរបស់តុលាការ​។

តាមរយៈរបាយការណ៍ដដែលបានបង្ហាញផងដែរថា គម្រោងដែលមានបញ្ហា​ច្រើនជាង​គេ គឺគម្រោង​អភិវឌ្ឍន៍ជាបណ្តុំលំនៅដ្ឋាន និងមានលក្ខណៈជាបុរី មានរហូតដល់ទៅ ​១២០គម្រោង ប៉ុន្តែក្រសួង​បានដោះស្រាយ​រួចរាល់​ចំនួន ១០៣គម្រោង ។ ក្រៅពីនេះ មានគម្រោង​អភិវឌ្ឍន៍ដីឡូត៍៍ចំនួន ៤៤គម្រោង ដោយក្រសួង​ដោះស្រាយ​បាន ​១១​គម្រោង ហើយក្រៅពីនេះនៅមានគម្រោង​ខុនដូ និងផ្សារ​​សរុបមានចំនួន ​១៣គម្រោង ដោយក្រសួងបានដោះស្រាយរួចរាល់​ចំនួន ៥គម្រោងផងដែរ ។

នៅក្នុង​ការ​ដោះស្រាយ​វិបត្តិ​គម្រោងអភិវឌ្ឍន៍ដែលជាប់គាំង​ ក្រសួង​រៀបចំដែនដី បានប្រើប្រាស់យន្តការ​ចំនួន ​៥ ​សំខាន់​ៗ រួមមាន ទី១. ស្រាវជ្រាវ ​និងផ្អាកការ​ផ្ទេរ​កម្មសិទ្ធិអចលនវត្ថុ​ របស់ភាគីពាក់ព័ន្ធ, ទី២. ផ្អាក​ការ​លក់ទិញ និងទប់ស្កាត់​ការ​ចុះបញ្ជី, ទី៣. ប្រមូលទិន្នន័យ​ កំណត់​បញ្ហា​ និងសម្រប​សម្រួល​ដោះស្រាយ, ទី៤. សុំ​គោលការណ៍​ពីថ្នាក់ដឹកនាំ និងដាក់​ចេញវិធានការ​ដោះស្រាយ និងទី​៥. លើកលែងពន្ធ​-អាករ និងកម្រៃសេវាសុរិយោដី ។

សម្រាប់វិធានការ​បន្ត​របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ គឺ​ការកសាង​ទ្រនំសុភមង្គល និងភូមិឋាន​ក្សេមក្សាន្ត ​ដោយការរៀបចំឯកសារ​ច្បាប់ ការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធ ការ​ជំរុញ​បញ្ចុះ​អត្រា​ការ​ប្រាក់កម្ចីទិញផ្ទះ និងការ​បង្ការកុំឱ្យមានបញ្ហា​កើតឡើង​ជា​ថ្មី ។

គួរ​បញ្ជាក់ថា នៅមុនវិបត្តិកូវីដ១៩ ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាមានការ​កើនឡើង​ខ្ពស់ ហើយ​មានអ្នកចូលរួម​វិនិយោគ​យ៉ាងទូលំទូលាយ ដើម្បីស្វែង​រក​ប្រាក់ចំណេញ ។ ក្នុងអំឡុងពេលនោះ ក៏មានពលរដ្ឋ​ដែលមានតម្រូវការ​លំនៅឋាន​ជាច្រើន​បាននាំគ្នាទិញគម្រោងលំនៅឋាន ឬដីឡូត៍​ ដើម្បីសង់លំនៅឋាននាពេល​បន្ទាប់ ។ ប៉ុន្តែក្រោយពេលវិបត្តិកូវីដ​១៩​ ក៏ចូលមកដល់ និងធ្វើឱ្យសេដ្ឋកិច្ច​ពិភពលោក​មានភាពមិនច្បាស់​លាស់​ ដែលជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើម​ធ្លាក់ចុះ​ ធ្វើឱ្យ​ក្រុមហ៊ុនអភិវឌ្ឍន៍​ភាគច្រើនត្រូវ​រាំងស្ទះផ្នែក​ហិរញ្ញវត្ថុ​មិនអាច​បន្ត​ដំណើរការគម្រោងទៅមុខ​បាន ផ្គួបផ្សំនឹង​អតិថិជន​ដែល​ទិញគម្រោង​ជាច្រើន​បានបោះបង់​ ទើបធ្វើឱ្យគម្រោងអភិវឌ្ឍន៍ជាប់គាំងចាប់​តាំងពីពេលនោះមក។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានព្យាយាមជួយដោះស្រាយបានជបន្តបន្ទាប់ និងកំពុងឈានទៅដល់ការបញ្ចប់វិវាទ ក៏ដូចជាបញ្ហាទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *