រដ្ឋបាលខេត្តសៀមរាប បង្កើត «សមាគមកសិកម្មសម្រាប់ជនភៀសសឹក» ដាំបន្លែ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជនភៀសសឹក

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបង្កើត«សមាគមកសិកម្មជនភៀសសឹក» នៅតាមវត្តអារាមចំនួន៩៥កន្លែង ដែលពលរដ្ឋភៀសសឹកកម្ពុជាកំពុងស្នាក់នៅ ដើម្បីអាចធានាបាននូវការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបបានថ្លែងថា គម្រោងបង្កើតសមាគមកសិកម្មជនភៀសសឹកចាប់ផ្តើមអនុវត្តនៅតាមទីតាំងមួយចំនួនក្ន​ងជំហានដំបូង ខណ:ពលរដ្ឋភៀសសឹកមកខេត្តសៀមរាបបានកើនដល់ ៣៦ ០០០គ្រួសារ ស្មើនឹង ១១៦ ០០០នាក់ គិតត្រឹមល្ងាចទី១៤ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា៖

«យើងនឹងបន្តអំពាវនាវដល់ជនភៀសសឹកទាំងអស់នៅក្នុងខេត្តសៀម​រាបដែលស័្មគ្រចិត្តធ្វើកសិកម្មដើម្បីរស់ខ្លួនឯង ហើយយើងនឹងរកទីតាំងដែលមានប្រភពទឹក ដីមានជីជាតិល្អសម្រាប់ពួកគាត់ដាំបន្លែ និងចិញ្ចឹមសត្វ មាន់ ទាជាដើម។ គម្រោងសមាគមកសិកម្មជនភៀសសឹកនេះ គឺល្អសម្រាប់ពលរដ្ឋភៀសសឹក ដោយពួកគាត់អាចដាំបន្លែបង្ការ ចិញ្ចឹមសត្វនានាសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯង ព្រោះការដែលភៀសខ្លួនមកនេះគឺគាត់បានបាត់បង់ទាំងស្រុងពីការងារប្រចាំថ្ងៃរបសគាត់។ បើហូបមិនអស់ ពួកគាត់សល់ គាត់ក៏អាចយកទៅលក់ ដើម្បីបានចំណូលខ្លះផងដែរ»។

ពិសេសជាងនេះទៅទៀតនោះ នៅពេលពលរដ្ឋភៀសសឹកចូលរួមអនុវត្តគម្រោងនេះ គឺបានបង្ហាញទឹកចិត្តនៃការប្រឹងប្រែងតស៊ូជាមួយវីរកងទ័ព និងរដ្ឋាភិបាលដែលមិនចាំពឹងតែទៅលើជំនួយ ឬការផ្តល់ជូននានាពីសប្បុ​រសជននោះឡើយ។

ដោយឡែក លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តសៀមរាបបានប្រាប់ AMS ថា គម្រោងនេះ​ លោកបានទទួលយក និងបានពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ដើម្បីឱ្យការងារនេះអភិវឌ្ឍន៍ទៅបានរលូន ដែលអាចជួយដល់ប្រជាជនភៀសសឹក។

លោកបានបញ្ជាក់ថា៖

«យើងបានចូលរួមការងារជាមួយរដ្ឋបាលខេត្ត និងអង្គការដៃគូ ដោយមន្ទីរកសិកម្ម នឹងជួយដល់ជនភៀសសឹកដោយផ្តល់នូវការបង្រៀនពីរបៀបចិញ្ចឹមសត្វ ពិសេសការដាំបន្លែ ដោយរកបន្លែណាងាយៗដាំ និងឆាប់បានផលជូនដល់ពួកគាត់»។

សូបបញ្ជាក់ដែរថា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្រុកអង្គរធំ រួមទាំងក្រុមការងារ កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក មេភូមិ រួមជាមួយបងប្អូនជនភៀសសឹក បានរៀបចំថ្នាលសម្រាប់ដាំបន្លែ ដើម្បីទទួលផលសម្រាប់បំពេញតម្រូវការចាំបាច់ជាប្រចាំថ្ងៃ ស្របតាមការផ្តួចផ្តើម និងការបំផុសចលនា “យើងរួមគ្នាដើម្បីជាតិ” របស់លោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុន ម៉ាណែត តាមរយៈការដាំបន្ថែតាមផ្ទះ សាលារៀន វត្តអារ៉ាម និងសហគមន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

Leave a Reply

Your email address will not be published.Required fields are marked *