បុរី ឡេង ណាវ៉ាត្រា ៦អា បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជន ក្រោមការសម្របសម្រួលរបស់ក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធ

ភ្នំពេញ ៖ បុរី ឡេង ណាវ៉ាត្រា ៦អា បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជនក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ក្នុងស្ថានភាពសេដ្ឋកិច្ចពិតលំបាកបន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្រ្គាម។

បើតាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ បុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពសាងសង់ ហើយអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ បុរី ក៏សូមគោរពអរគុណពុកម៉ែបងប្អូនដែលមានក្ដីអនុគ្រោះ និងយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះ។

យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោម ៖

  • ចំណុចទី១. ទីតាំងដីឡូតិ៍ ៨៧ ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះ អតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។
  • ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ១០០ បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី ៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។
  • ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន ៨៥% និងនៅលស់តែ ១៥% ប៉ុណ្ណោះ ចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។
  • ចំណុចទី៤. ប្លុកវីឡាថៃ ៨៧ គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង ៩០% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ ។ ការដំណើរការសាងសង់បន្ត គឺត្រៀមនឹងចូលឆាប់ៗនេះ។
  • ចំណុចទី៥. អតិថិជនបង់រំលោះ ស្នើសុំផ្អាកការបង់ប្រាក់ ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជន ដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូន ហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នា ដូចនេះ ស្នើសុំឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់។
  • ចំណុចទី៦. អតិថិជននៅប្លុកវីឡា ៥៣៣ ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចក់ហិរញ្ញវត្ថុ ដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះ។

សម្រាប់ជំហររបស់បុរី គឺឈរលើគោលការណ៍សង់បញ្ចប់ជូនពុកម៉ែបងប្អូន ១០០% ។ បុរីឡេង ណាវ៉ាត្រា មានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយ ដោះដូរ ដោយគណនាថែមថយតាមតម្លៃជាក់ស្ដែង បុរី ឡេង ណាវ៉ាត្រា ក៏មានជាជម្រើសជជែកជូនពុកម៉ែដោយឈរលើគោលការណ៍មិនឲ្យខាតបង់នូវអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ។

១ -សម្រាប់អតិថិជន ប្លុក វីឡា B 533
=> អតិថិជន បញ្ចប់ការសាងសង់ដោយខ្លួនឯង គឺសម្របសម្រួលបានដី ២ឡូតិ៍ ទំហំ ១០ x ១៧ម ក្នុង ១ឡូតិ៍ ( គឺ ៦អា ១ឡូតិ៍ និងព្រះប្រសប់ ១ឡូតិ៍ ) ។
=> អតិថិជនដោះស្រាយបញ្ចប់ដោះដូរ គឺសម្របសម្រួលបានដី ៤ឡូតិ៍ ទំហំ ១០ x ១៧ម ក្នុង១ឡូតិ៍ ( គឺ ៦អា ២ឡូតិ៍ និងព្រះប្រសប់ ២ឡូតិ៍ ) ។

២ -សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0-E1
=> អតិថិជនសាងសង់បញ្ចប់ខ្លួនឯង គឺសម្របសម្រួលទទួលបានដី ២ឡូតិ៍ ទំហំ ៤.១ x ១៨ម ដីនៅ ៦អា ។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

សេតវិមាន៖ ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិកក្នុងតម្លៃ ១៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៨  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សេតវិមានអាម៉េរិក បានអះអាងថា ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើង (Walking Street) នៅតំបន់ទីលានតេជោ នឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសក្ដានុពលទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្តោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ

នាយករដ្ឋមន្ត្រីប៊ុលហ្គារីជាប់ឆ្នោតថ្មី បំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

នៅព្រឹកថ្ងៃចន្ទ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសប៊ុលហ្ការីលោក Rumen Radev ដែលទើបឡើងកាន់តំណែង នឹងត្រូវបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនៅក្នុងទីក្រុងប៊ែរឡាំង

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *