J-35 របស់ចិន ត្រៀមដាក់ចូលក្នុងខ្សែសង្វាក់ផលិតទ្រង់ទ្រាយធំ ដើម្បីបង្ហាញខ្លួនកាន់តែច្បាស់ និងច្រើនជាងមុន

បរទេស ៖ ក្រោយការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតអតិថិជនដែលចាប់អារម្មណ៍ជាមួយនឹងយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតរបស់ចិន J-35 នឹងអាចចាប់ផ្តើមចរចាបញ្ជាទិញពីរដ្ឋាភិបាលក្រុងប៉េកាំងបានហើយ។ យ៉ាងណាក៏ដោយ បើទោះបីជាការប្រកាសជាផ្លូវការពីដំណើរការលក់នៅមិនទាន់ត្រូវបានធ្វើឡើងក៏ដោយ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Interesting Engineering បានអះអាងថា J-35 ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងដាក់បញ្ចូលជាយន្តហោះចម្បាំងជំនាន់ទី៥ទៅក្នុងសង្វាក់ផលិតទ្រង់ទ្រាយធំរបស់ខ្លួន។

ប្រភពដដែលនេះបានសរសេរទៀតថា រូបភាព និងវីដេអូជាច្រើនដែលបង្ហាញពី J-35 ស្ថិតនៅក្នុងគំរូពណ៌បៃតង (Sporting Green) ដែលអ្នកវិភាគអះអាងថា ជាពណ៌យន្តហោះថ្មីៗដែលកំពុងស្ថិតនៅក្នុងដំណាក់ការផលិត និងធ្វើតេស្តហោះហើរ។

យន្តហោះចម្បាំងទាំងនោះនៅមិនទាន់ធ្វើការលាបពណ៌សម្រេចចុងក្រោយនោះទេ ពីព្រោះថាវានឹងត្រូវផ្លាស់ប្តូរការរចនាមួយចំនួនទៀតទៅតាមការចង់បានរបស់ក្រុមអ្នកផលិត ឬអតិថិជន។ ការរៀបចំបែបនេះ វានឹងធ្វើឲ្យមានការចំណាយថវិកាតិច និងចំណេញពេលវេលាក្នុងការកែប្រែណាមួយ។ ដូច្នេះ ហេតុផលដែលយន្តហោះចម្បាំង J-35 ជាច្រើន ស្ថិតនៅក្នុងគំរូពណ៌ Sporting Green គឺកំពុងសំងំផលិតយន្តហោះបន្តបន្ទាប់បន្ថែមទៀត ពោលគឺមិនស្ថិតនៅក្នុងគំរូតែមួយ(one-off prototypes)ដែលផលិតសម្រាប់តែកងកម្លាំងយោធាចិននោះទេ។

Interesting Engineering បានសន្និដ្ឋានទៀតថា ដំណើរការផលិតបែបនេះ គឺមិនមែនជាការពិសោធ និងធ្វើតេស្តបច្ចេកវិទ្យាទៀតឡើយ ប៉ុន្តែវាគឺជាដំណើរការនៃការផលិតទ្រង់ទ្រាយធំសម្រាប់លក់។

គួរឲ្យដឹងដែរថា J-35 គឺជាយន្តហោះចម្បាំងដែលស្ថិតនៅក្រោមការផលិត និងអភិវឌ្ឍដោយក្រុមហ៊ុនរដ្ឋ Shenyang Aircraft Corporation (SAC)​ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរដ្ឋ Aviation Industry Corporation of China (AVIC)។ កន្លងមកក្រុមហ៊ុននេះធ្លាប់បានប្តេជ្ញាចិត្តហើយថា នឹងបង្កើនផលិតកម្មផលិត J-35 របស់ខ្លួនឲ្យបានទ្វេដងនៅក្នុងរយៈពេល ៣ទៅ៥ឆ្នាំខាងមុខ។

SAC ធ្លាប់បានទទួលគម្រោងវិនិយោគប្រមាណជា ១,២ពាន់លានដុល្លារពីរដ្ឋាភិបាលក្រុងប៉េកាំងសម្រាប់ការអភិវឌ្ឍយន្តហោះចម្បាំងម៉ូដេលនេះ ហើយមានរោងចក្រសម្រាប់តែការផលិត J-35 ប៉ុណ្ណោះដែលមានផ្ទៃក្រឡារហូតដល់ទៅ ៤,២គីឡូម៉ែត្រការ៉េ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ពី J-35 គឺមិនត្រឹមតែសម្រាប់កងកម្លាំងយោធាអាកាសរបស់ចិននោះទេ ប៉ុន្តែវាក៏មានមុខងារអាចប្រតិបត្តិការបានជាមួយនឹងកងទ័ពជើងទឹកផងដែរ។ J-35 រចនាឡើងដើម្បីអាចប្រតិបត្តិការជាមួយនឹងនាវាផ្ទុកយន្តហោះចម្បាំងទាំងឡាយបាន ជាពិសេសបច្ចុប្បន្នគឺកំពុងធ្វើការជាមួយនឹងនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន Fujian រួចទៅហើយ ខណៈដែលតម្លៃនៃការលក់ចេញអាចក្នុងចន្លោះពី ៤០ ទៅ ៧០លានដុល្លារ ក្នុងមួយគ្រឿង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយ​ជំរុញ​ទេសចរក្នុង​ស្រុក​ ដើម្បីជំនួស​ទេសចអន្តរជាតិ​ដែល​កំពុង​ធ្លាក់​ចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្នុងរយៈពេល​៥ខែ ឆ្នាំ២០២៦នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស សរុបចំនួន ​១,៥៤លាននាក់​​ បើធៀបនឹង​រយៈពេលដូចគ្នា​ក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះរហូតដល់ ៤៧,៨ភាគរយ

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

Leave a Reply

Your email address will not be published.Required fields are marked *