ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តចុះមូលដ្ឋានខេត្តកំពត ពិនិត្យស្ថានភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចសហគមន៍

កំពត ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត​ បានចុះជួបសួរសុខទុក្ខបងប្អូនប្រជាជនតាមមូលដ្ឋាន និងពិនិត្យស្រះទឹកសហគមន៍ទន្លេនាម ផ្ទះសំណាញ់ ផ្សារបោះដុំបន្លែ កសិដ្ឋានចិញ្ចឹមមាន់ជាសហគមន៍ និងក្រុមសហគមន៍ដាំស្ពៃក្រញាញ់ ដែលស្ថិតនៅស្រុកអង្គរជ័យ និងពិនិត្យទីតាំងអភិវឌ្ឍ និងអភិរក្សសត្វប្រជៀវ ផ្ទះសំណាញ់ បឹងព្រៃក្រឡា អូរព្រែកអន្សារ និងបានចែកជូននូវពូជដូងក្រអូបខ្មែរជូនប្រជាកសិករដែលស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។

បន្ទាប់ពីបានចុះដល់ទីតាំងក្នុងមូលដ្ឋានផ្ទាល់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រួមទាំងក្រុមការងារបានមើលឃើញថា ភាពជាគំរូរបស់កសិករ និងសហគ្រិនភាពរបស់សហគមន៍មូលដ្ឋាន បាន និងកំពុងពូនជ្រំស្មារតី និងជំរុញចលនាដាំដុះដំណាំចម្រុះ ការចិញ្ចឹមសត្វ​កាន់តែទូលំទូលាយប្រកបដោយគំនិតច្នៃប្រតិដ្ឋ ស្របតាមសក្តានុពលភូមិសាស្ត្រ និងតម្រូវការ ដោយបង្កើនបាននូវផលិតកម្មសម្រាប់ការផ្គត់ផ្គង់ទីផ្សារ ការពង្រីកមុខរបរ និងការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល ដែលធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរ ។


ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រុមការងាររដ្ឋបាលខេត្តកំពត មន្ទីរជំនាញ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដោយផ្អែកលើភាពឧស្សាហ៍ព្យាយាម ការអំណត់ ការអភិវឌ្ឍខ្លួនជាប្រចាំ បងប្អូនកសិករនឹងបន្តទទួលបាននូវការគាំទ្រទាំងហេដ្ឋារចនាសម្ព័ន្ធ ទុន បច្ចេកទេស និងការសម្របសម្រួលទីផ្សារ ដែលនឹងរួមចំណែកលើកស្ទួយផលិតភាព គុណភាព សុវត្ថិភាព ខ្លួនទីពឹងខ្លួន ប្រាក់ចំណូល និង ការនាំចេញនៅនឹងកន្លែង ដែលកំពុងរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ ជាពិសេសជួយប្រែក្លាយតំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចជាតិដ៏សំខាន់របស់ជាតិ។

សូមជម្រាបថា ស្រុកបន្ទាយមាស ជាជង្រុកស្រូវរបស់ខេត្តកំពត និងជាតំបន់ប្រវត្តិសាស្ត្រមួយដ៏សំខាន់របស់កម្ពុជា ហើយកសិករ បាន និងកំពុងពង្រីកសក្តានុពលផ្ទៃដីដាំដុះដំណាំរួមផ្សំវិលជុំបន្ថែមទៀត ពិសេសបន្លែ និងដំណាំដូង ដែលជាប្រភេទកសិផលមានលក្ខណៈយុទ្ធសាស្ត្របន្ថែមលើម្រេច ធុរេន ចេក និងអំបិល ដែលបាន និងកំពុងផ្តល់ផ្លែផ្កាដល់សហគមន៍មូលដ្ឋាន កសាងអត្តសញ្ញាណ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ ។

ផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ និងលក្ខណៈអំណោយផលនៃសក្តានុពលធម្មជាតិ ព្រមទាំងភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជនផ្ទាល់នៅនឹងកន្លែង ក្រុមការងារចុះជួយមូលដ្ឋាន និងភាគីពាក់ព័ន្ធមានជំនឿថាកសិករស្រុកបន្ទាយមាសនឹងក្លាយជាថ្នាលគំរូ និងជាសហគ្រិនឆ្នើមក្នុងមូលដ្ឋានដែលអាចមានសមត្ថភាពក្នុងការពង្រឹងពង្រីកផលិតផលកសិកម្មឱ្យកាន់តែទូលំទូលាយ និងសម្បូរបែប ដើម្បីពង្រីកមូលដ្ឋានដង្ហើមសេដ្ឋកិច្ច ពង្រឹងភាពធន់សហគមន៍ និងការនាំចេញនៅនឹងកន្លែងកាន់តែមានគុណភាពខ្ពស់ និងម្ចាស់ការឯករាជ្យ ខ្លួនទីពឹងខ្លួន ៕ ​ដោយ ៖ គ្រី សម្បត្តិ


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *