WiFiX ថ្មីនេះ ផ្តល់នូវការតភ្ជាប់ WiFi សាធារណៈឥតគិតថ្លៃ ដែលមានល្បឿនលឿន និងរលូនពេញផ្ទៃទីក្រុងនរា ដែលជួយសម្រួលដល់ប្រជាពលរដ្ឋ និងអ្នកមកកម្សាន្តអាចធ្វើការ សិក្សា រស់នៅ និងកម្សាន្តបានយ៉ាងរីករាយ
ក្រុមហ៊ុនសែលកាត និងទីក្រុងនរា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ WiFiX ដែលជា WiFi សាធារណៈឥតគិតថ្លៃនៅទីក្រុងនរានៅថ្ងៃនេះ។ WiFiX ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់របៀបរស់នៅបែបឌីជីថលយ៉ាងពេញលេញ ដោយផ្តល់ជូនការតភ្ជាប់ដែលមានល្បឿនលឿនជាទីទុកចិត្ត និងងាយស្រួលប្រើប្រាស់នៅតាមតំបន់សំខាន់ៗក្នុងគម្រោងអភិវឌ្ឍន៍នេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនងមិនថាកំពុងធ្វើការ សិក្សា រស់នៅ ឬកម្សាន្តនោះទេ។

លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖
«ចក្ខុវិស័យរបស់យើងខ្ញុំគឺចង់ឱ្យប្រជាជនកម្ពុជាទាំងអស់ អាចភ្ជាប់ទំនាក់ទំនងបែបឌីជីថលរវាងគ្នាដោយក្ដីពេញចិត្ត។ តាមរយៈវត្តមាន WiFiX នៅទីក្រុងនរា ពួកយើងកំពុងកាត់បន្ថយការលំបាកលើការភ្ជាប់ទំនាក់ទំនង ដោយផ្តល់ជូន WiFi សាធារណៈដែលលឿនឥតគិតថ្លៃ និងរលូន ដើម្បីគាំទ្រដល់ការរស់នៅរបស់មនុស្ស នាពេលបច្ចុប្បន្ន ចាប់តាំងពីការបង្កើនប្រសិទ្ធភាពការងារ និងការអប់រំ រហូតដល់ការកម្សាន្ត និងការទំនាក់ទំនងសង្គម។ នេះគឺជាការផ្តល់លទ្ធភាពដល់សហគមន៍ឱ្យរក្សាការតភ្ជាប់បានគ្រប់ពេលវេលា»។
ការផ្ដល់ជូននេះ គឺជាផ្នែកដ៏សំខាន់នៃការវិវឌ្ឍរបស់ទីក្រុងនរា ដោយបញ្ជ្រាបការតភ្ជាប់ដ៏រលូនទៅក្នុងរចនាសម្ព័ន្ធក្រុង ដើម្បីគាំទ្រដល់បរិយាកាសរស់នៅ ធ្វើការ និងកម្សាន្ត។
លោក Lim Kean An ប្រធានផ្នែកពាណិជ្ជកម្មទីក្រុងនរាមានប្រសាសន៍ថា៖
«WiFi សាធារណៈនេះត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់គ្នាចាប់តាំងពីសិស្ស និស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរ។ តាមរយៈការផ្តល់ជូនការប្រើប្រាស់ដោយឥតគិតថ្លៃ មានសុវត្ថិភាព និងប្រើបាន ២៤ ម៉ោង នៅតាមតំបន់ក្នុងបរិវេណទីក្រុងនរា សហគមន៍របស់យើងខ្ញុំអាចរក្សាការតភ្ជាប់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់បារម្ភពីរឿងចំណាយ»។

លក្ខណៈសម្បត្តិរបស់ WiFiX
- ការប្រើប្រាស់ WiFi សាធារណៈឥតគិតថ្លៃ ជាមួយការតភ្ជាប់ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
- សេវាគ្របដណ្តប់យ៉ាងទូលំទូលាយមាននៅតាមតំបន់សំខាន់ៗក្នុងបរិវេណទីក្រុងនរា។
- ដំណើរការល្បឿនលឿន ជាមួយការតភ្ជាប់ដែលអាចទុកចិត្តបានសម្រាប់ការទស្សនាវីដេអូ ការងារ និងការលេងហ្គេម។
- ការផ្តល់ជូនតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ផ្តល់ជូននូវព័ត៌មាន និងកម្មវិធីថ្មីៗទៅតាមតម្រូវការរបស់អ្នកមកកម្សាន្តនៅទីក្រុងនរា។
ការដាក់ឱ្យប្រើប្រាស់ WiFiX នៅទីក្រុងនរា គឺជាជំហានដ៏សំខាន់មួយក្នុងបេសកកម្មរបស់ក្រុមហ៊ុនសែលកាត ដើម្បីរួមចំណែកធ្វើឱ្យអនាគតឌីជីថលរបស់កម្ពុជាកាន់តែប្រសើរ ជាមួយនឹងសេវា WiFi សាធារណៈឥតគិតថ្លៃ ដើម្បីផ្តល់នូវបទពិសោធឌីជីថលដ៏រលូន។
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ 1997 ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង 4 លាននាក់ មានសេវាគ្របដណ្តប់ និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
អំពីទីក្រុងនរា
ទីក្រុងនរា គឺជាគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC ដែលមានទុនវិនិយោគសរុបជាង ២,៥ ពាន់លានដុល្លារអាមេរិក។ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញលើផ្ទៃដីប្រមាណ ១២៥ ហិកតា ទីក្រុងនេះត្រូវបានរៀបចំឡើង ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតជាតិ និងអន្តរជាតិ។ ជាមួយចក្ខុវិស័យវែងឆ្ងាយ ទីក្រុងនរាមានគោលដៅអភិវឌ្ឍន៍អគារខ្ពស់កប់ពពក ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា និងជាអគារមួយក្នុងចំណោមអគារខ្ពស់បំផុតទាំង ៥ នៅក្នុងតំបន់អាស៊ី។ ក្រៅពីភាពទំនើបនៃសំណង់អគារ ទីក្រុងនេះក៏ផ្តល់ជូននូវរបៀបរស់នៅដ៏សម្បូរបែប តាមរយៈតំបន់កម្សាន្តល្បីៗដូចជា Norea Parkway, Coconut Park និងផ្សាររាត្រីដ៏មានប្រជាប្រិយភាព ដែលបង្កើនភាពទាក់ទាញនៃតំបន់មាត់ទន្លេសម្រាប់ក្រុមគ្រួសារ និងភ្ញៀវទេសចរមកសម្រាកលំហែកាយនៅចុងសប្តាហ៍។ តាមរយៈការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងហេដ្ឋារចនាសម្ព័ន្ធធុរកិច្ចទំនើប និងកន្លែងកម្សាន្តប្រកបដោយគុណភាព ទីក្រុងនរាកំពុងលេចរូបរាងឡើងជាគំរូនៃតំបន់ប្រជុំជនដ៏ឈានមុខគេសម្រាប់ប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content