បរទេស ៖ ក្នុងជំហានដ៏សំខាន់មួយដែលបង្ហាញពីគោលជំហរប្រឆាំងនឹងឥទ្ធិពលហួសហេតុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) និងការពឹងផ្អែកខ្លាំងពេកទៅលើបច្ចេកវិទ្យារបស់អាម៉េរិក ប្រទេសបារាំងបានដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលុបបំបាត់កិច្ចដំណើរការ Window លើកម្មវិធីកុំព្យូទ័រអង្គភាពរដ្ឋរាប់លានគ្រឿង។
យោងតាមការចេញផ្សាយដោយ ZDNet នាពេលថ្មីៗនេះបានប្រកាសថា អង្គភាព និងក្រសួងនានារបស់រដ្ឋាភិបាលបារាំងនឹងចាប់ផ្លាស់ប្តូរប្រព័ន្ធការងារពី Microsoft Windows ទៅជា Linux វិញ ដែលនេះត្រូវបានគេមើលឃើញថាគឺជាការផ្លាស់ប្តូរទាំងក្នុងន័យឆ្ពោះទៅរកជម្រើសថ្មីនៃផលិតផលបច្ចេកវិទ្យា ក៏ដូចជាសេវាកម្មថ្មីដែលផលិតដោយអឺរ៉ុបជំនួសវិញ។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់របស់លោក David Amiel រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារសកម្មភាពសាធារណៈ និងគណនីរបស់បារាំងថា ៖ ប្រទេសជាតិត្រូវតែគ្រប់គ្រងជោគវាសនាឌីជីថលរបស់ជាតិខ្លួនឯង។

លោក David Amiel បានថ្លែងនៅក្នុងសិក្ខាសាលាអន្តរក្រសួងនាពេលថ្មីៗនេះថា ៖
«រដ្ឋមិនអាចគ្រាន់តែទទួលស្គាល់ពីការពឹងផ្អែករបស់ខ្លួនទៅលើបរទេសនោះទេ ប៉ុន្តែត្រូវតែរំដោះខ្លួនចេញឱ្យផុតដែរ។ យើងត្រូវតែធ្វើខ្លួនឯងឱ្យក្លាយទៅជាប្រទេសដែលរឹងមាំ កាត់បន្ថយការពឹងផ្អែកទៅលើឧបករណ៍បច្ចេកវិទ្យារបស់អាម៉េរិក»។
ប្រភពដដែលបានបន្តថា ៖ តាមផែនការ គឺនឹងផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធ Linux ដែលកំពុងតែដំណើរការដោយគ្រប់ក្រសួងទាំងអស់នៃរដ្ឋាភិបាលបារាំង តម្រូវឱ្យដាក់ចេញនូវផែនការផ្លាស់ប្តូរ (Migration plan) របស់ខ្លួនឱ្យបានត្រឹមរដូវស្លឹកឈើជ្រុះនាឆ្នាំ២០២៦នេះ។ ក្នុងនោះបារាំងក៏នឹងត្រូវ រួមបញ្ចូលទាំងការបំពាក់កម្មវិធីបំពេញបន្ថែមផ្សេងៗដូចជា កម្មវិធីកម្ចាត់មេរោគ (Antivirus) កម្មវិធីសម្រាប់ធ្វើការងាររួមគ្នា (Collaborative tools) រួមទាំងកម្មវិធីផ្សេងៗទៀតផងដែរ។

គួរឲ្យដឹងដែរថា កាលពីពេលកន្លងទៅនេះ ប្រទេសបារាំងបានផ្តើមអនុវត្តការផ្លាស់ប្តូរនូវឧបករណ៍បច្ចេកទេសរបស់អាម៉េរិកមួយចំនួនរួចទៅហើយ តួយ៉ាងដូចជា ការបោះបង់ចោលនូវកម្មវិធី Microsoft Teams ជាដើម ហើយចាប់ពីឆ្នាំក្រោយទៅគេជឿជាក់ថា ម៉ាស៊ីនកំព្យូទ័ររបស់ស្ថាប័ន និងក្រសួងនៃរដ្ឋាភិបាលបារាំងសរុបប្រមាណជា ២,៥លានគ្រឿងដែលធ្លាប់តែដំណើរការដោយប្រព័ន្ធ Window នឹងត្រូវផ្លាស់ប្តូរទាំងស្រុង និងងាកទៅដំណើរការប្រព័ន្ធកម្មវិធីធ្វើការថ្មីដែលមិនមែនជាផលិតផលរបស់អាម៉េរិកទៀតនោះទេ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content